ភាគ20

1K 77 4
                                    

       "ពាក្យនេះសមតែខ្ញុំទេដែលត្រូវនិយាយ ក្រែងនោះជាអ្វីដែលបងចង់បានមិនចឹង បងចង់បំផ្លាញខ្ញុំ បងចង់ឲ្យខ្ញុំអស់តម្លៃ ទើបយកវិធីដែលឲ្យប្រុសមកជាន់ឈ្លីខ្ញុំ" អត់មិនបាននឹងស្ដីថាឲ្យវិញ ដំបូងអ្នកណាជាអ្នកផ្ដើមរឿង បើសិនជាគេធ្វើអីឈ្នះនាយ ម្លេះហើយមិនបានស្គាល់ក្លឹបរាត្រីមួយនោះផង។

          "ហើយឯងក៏ពេញចិត្តនឹងទទួល?" ដើមឡើយគិតធ្វើឲ្យក្មេងនេះក្លបខ្លាច តែការបន្លាចប្រែទៅជាការផ្ដល់រង្វាន់ទៅវិញ គឺរង្វាន់ប្រុសទាំងនោះ មើលទៅគេដូចជាពេញចិត្ត ព្រោះស្នាមញញឹមដ៏ស្រស់ស្អាតវានៅដានជាប់ក្នុងខួរក្បាលនាយមិនទាន់រលុប។

          "ប្រហែលទេដឹង" ជ្រុលជាបានសំណួរប្រៀបដូចចម្លើយហើយ ទោះឆ្លើយយ៉ាងម៉េច ចម្លើយក្នុងចិត្តនាយនៅតែដដែល អញ្ចឹងមានតែចាក់បណ្ដោយតាមទៅ ខ្ជិលនៅតវ៉ានាំហត់មាត់ឥតប្រយោជន៍។

    "អញ្ចឹងចាំយើងធ្វើជំនួសពួកអាអស់នោះ" ថាហើយ ជុងហ្គុកឱនមុខទៅចន្លោះករបស់ថេហ៍ភ្លាមមិនបង្អង់ នាយគុំតាំងតែពីនៅក្នុងក្លឹបម្លេះ ទើបសម្រេចយកគេមកទីនេះដើម្បីប្រដៅចេញដោយវិធីនាំចំណេញមកឲ្យខ្លួន។

         "បើបងធ្វើបែបនេះ បងមិនខុសអីពីមនុស្សធូរថ្លៃទេ បងប៉ះពាល់ខ្លួនខ្ញុំ បងក៏ជាមនុស្សធន់ទាបដូចជាខ្ញុំដែរ" ថេហ៍មិនរើបម្រាស់ ជ្រើសរើសប្រើពាក្យសម្ដីមកជួយខ្លួនជំនួស ហើយវាក៏បានផលពិតមែន អ្នកខាងលើបញ្ឈប់សកម្មភាព ភ្ញាក់ស្មារតីបីដូចជាត្រូវទះបីបួនដប់កំផ្លៀង។

         "ការពិតនៅដឹងខ្លួនដែរតើ យើងស្មានតែឯងធ្វើខ្លួនតែលតោលដូចខ្មោចមិនទាន់គ្រប់ប្រាំពីរថ្ងៃ ចាំតែថ្ងៃដឹងខ្លួន បើជ្រុលជាដឹងហើយ ក៏ឆាប់ចាកចេញពីជីវិតរបស់យើង គួរយល់ផងថាឯងជាមនុស្សធន់ទាបថ្នាក់ណា បើកាលណាមនុស្សបែបនេះនៅក្បែរយើង យើងក៏រិតតែជាន់ឲ្យកប់ដីបំផុត" ពាក្យសម្ដីមិនខុសអីពីត្រូវប្រើដាវមុតស្រួចយកមកចាក់អ្នកខាងក្រោម ត្រឹមនាយនិយាយពិននឹង ក៏ដឹងច្បាស់ ថាអ្នកដែលប្រឈមត្រូវឈឺឡើងនិយាយលែងចង់ឮសម្លេងទៅហើយ។
 
         "ខ្ញុំនៅតែរក្សាផ្នត់គំនិតដើមដដែល ខ្ញុំនឹងមិនទៅណាលុះត្រាតែបានការអភ័យទោស បំណែកនៃកំហុសរបស់ខ្ញុំវាធំធែង អញ្ចឹងកម្មខ្ញុំក៏មានច្រើន ខ្ញុំរីករាយនឹងទទួលយក"

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now