ភាគ64

1K 128 4
                                    

         បន្ទាប់ពីសម្រួលអារម្មណ៍ឲ្យមកជាធម្មតាវិញ ថេហ្យុងប្រញាប់នាំកូនចេញពីមុខហាងនោះ មករកកន្លែងផ្សេងវិញ

          "ម៉ាម៉ាតាមុះហមម៉េស?" មាត់ជាប់ទំពានំគាវហើយ តែអាតុងនៅឆ្លៀតសួរម៉ាម៉ាទៀត ព្រោះតែឃើញច្រមុះថេហ្យុងក្រហមពេក រួមទាំងភ្នែកក៏ក្រហម។

          "អាកាសធាតុត្រជាក់ពេក ម៉ាម៉ាចង់ផ្ដាស់សាយ" គ្រាន់តែឆ្លើយ សម្លេងថេហ៍នៅញ័រ នេះសម្រួលអារម្មណ៍យូរហើយមិនទាន់បាត់ស្រួលបួលទៀត។

          "ម៉ាម៉ាញ៉ាំគួយម៉ូយដៅៗទៅ កុំឲ្យជាក់ពេកឡាចអាងារ" កូនតូចបញ្ចុកនំគាវឲ្យថេហ៍ គេញ៉ាំពីដៃកូនដោយមិនភ្លេចពោលសរសើរ

           "ជាតិដល់ហើយ"
,,,,

        ងាកមកក្នុងហាងខាងនេះវិញ ការថើបដ៏ផ្អែមល្ហែមអម្បាញ់មិញ បីដូចជាប្រព្រឹត្តទៅតែម្ខាង ចំណែកអ្នកម្ខាងទៀតមិនបានពេញចិត្ត ផ្ទុយទៅវិញមានតែរុញឲ្យកាយឃ្លាតពីគ្នាប្រហែលមួយម៉ែត្រ

          "អូននឹកបងណាស់ សុំថើបបន្តិចទៀតមកព្រោះមិនទាន់ឆ្អែត" ពេលត្រូវគេរុញចេញ នាងជ្រួញចិញ្ចើមដាក់ ហើយបម្រុងនឹងលោមុខថើបទៀត តែត្រូវគេរុញចេញសារជាថ្មី

           "ក្រែងនាងដឹងហើយមិនចឹង ថាការដែលខ្ញុំណាត់មកនេះ មានរឿងអ្វី?" សម្លេងគ្មានអារម្មណ៍អីសោះ បន្លឺចេញពីបបូរមាត់បុរសមុខស្មើ គ្មានជាតិ គ្មានទឹកដម

           "រឿងអ្វី? រឿងម៉ាក់ប៉ារបស់បងមែនទេ?" សុងហេចូលសាច់ការ មែនហើយនិយាយដល់ម៉ាក់ប៉ាបង្កើតរបស់ជុងហ្គុក នៅពុំទាន់លេចវត្តមានឡើយ តែមកដល់ពេលនេះ នាយបានដឹងហើយ ដឹងតាមរយៈសុងហេនិងដៃគូសត្រូវ

           "នាងដឹងតែប៉ុន្នឹង?" រឿងនេះក្រែងនិយាយគ្នាចប់ហើយទេតើ សូម្បីតែសព្វថ្ងែនេះ នាយក៏បានដឹងថាប៉ាម៉ាក់នៅឯណា ហើយការដែលមកទីក្រុងនេះ ក៏ជាភារកិច្ចរបស់នាយ ក្នុងការតាមរកអ្នកមានគុណ(ជារឿងដែលហ្វាំងដឹងមករហូត)

           "ចុះនៅមានអ្វីទៅដែលខ្ញុំមិនដឹង"

           "ដំបូងខ្ញុំគិតថាខ្លួនឯងឆោត ដែលឲ្យនាងបោកបញ្ឆោតបាន តែមកដល់ពេលនេះ អ្នកដែលឆោតពិតប្រាកដគឺជានាង"

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now