ភាគ21

1K 78 2
                                    

       តាំងពីយប់នៅផ្ទះតូចមក ថេហ្យុងតែងតែចាប់អារម្មណ៍នឹងជុងហ្គុក មើលទៅនាយដូចជាខុសពីពេលមុន មិនសូវរករឿង ទោះសម្ដីគំរោះគំរើយនៅតែមានមែន ប៉ុន្តែគេមិនដែលធ្វើបាបថេហ៍ខ្លាំងដូចជាកាលមកដំបូងឡើយ។

         ដូចជាថ្ងៃនេះ កម្មករគ្រប់គ្នាត្រូវទទួលប្រាក់ខែរបស់ខ្លួនពីជុងហ្គុក សូម្បីតែថេហ្យុងក៏ទទួលបានដែរ។

        "ខ្ញុំមិនគិតថាគាត់នឹងផ្ដល់ប្រាក់ខែឲ្យខ្ញុំនោះទេ តែបើមិនឲ្យ ខ្ញុំក៏ត្រូវដាច់ពោះស្លាប់ ព្រោះលុយដែលយកមកតាមខ្លួនមានមិនច្រើនទេ" កំលោះតូចធ្វើការបណ្ដើរ និយាយបណ្ដើរ ទាំងចិត្តកំពុងតែគិតពីប្រាក់ខែដែលទទួលបាន គេពិតជាមិនដែលគិតមែនថាជុងហ្គុកនឹងបើកឲ្យដូចកម្មករដទៃ បើសូម្បីតែបាយមិនចង់ឲ្យហូបផងកាលមកដំបូងៗនោះ។

         "ទៅឆ្ងល់ធ្វើអី អាចថាគាត់ខ្លាចឯងត្រូវដាច់ពោះស្លាប់ ហើយគាត់នឹងគ្មានឯងប្រើហ្នឹងឯង" ថេហ្យុងប្រាប់ខ្លួនឯង ដើម្បីកាត់ផ្ដាច់នូវចម្ងល់ រួចងាកមកធ្វើការវិញ តែរៀបនឹងធ្វើហើយ ស្រាប់តែឮសម្លេងមានអ្នកហៅ

         "អ្នកប្រុសថេហ៍"

         "បងសៃ!មានអ្វីឬ?"

         "ថ្ងៃនេះពួកកម្មករណាត់គ្នាទៅដើរផ្សារ តើអ្នកប្រុសថេហ៍ចង់ទៅដែរទេ"

         "ទៅផ្សារ? ទៅៗ បងខ្ញុំចង់ទៅ" តាំងពីមកនៅខេត្តចុនណាំនេះ ថេហ្យុងនៅមិនទាន់បានដើរចេញទៅណាឡើយក្រៅពីចម្ការនិងក្លឹបរាត្រីស្អីគេនោះ ឥលូវឮថាមានផ្សារ ហើយកម្មករនាំគ្នាទៅទៀត គេប្រាកដជាទៅ។

         "ចង់បបួលគ្នាទៅណា?" ពេលឮសម្លេងគ្រល័រ ដឹងដល់ម្ចាស់ថាជាអ្នកណាហើយ កំលោះតូចត្រូវថ្លោះទឹកមុខអស់ ប្រែមកជាគ្មានសង្ឃឹមវិញ។

         "ចា៎អ្នកប្រុស គឺពួកយើងចង់ទៅផ្សារ" សៃប្រាប់ទាំងឱនគំនាបតាមទម្លាប់

     "ឯងក៏ទៅដែរ?" ជុងហ្គុកសួរអ្នកស្ងាត់មាត់

          "បាទ"

          "ផ្សារនៅឆ្ងាយណាស់ ហើយទៅនឹងប្រុងជិះស្អីទៅ" ជុងហ្គុកថាមិនខុស ពីចំការទៅដល់ផ្សារគឺជិតដល់ច្រកចូលទីក្រុងទៅហើយ អញ្ចឹងចម្ងាយក៏វាឆ្ងាយគួរសមដែរ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Donde viven las historias. Descúbrelo ahora