ភាគ22

1.1K 98 6
                                    

         ពេលសម្អាតខ្លួន ថេហ្យុងបានពិសោធន៍មើលដើម្បីតែចង់បំបាត់អារម្មណ៍ទាំងនោះ ក្រោយរួចរាល់ ទើបគេបានដឹងច្បាស់ ហើយវាជាការពិតដែលគេមិនអាចនឹងបិទភ្នែកធ្វើមិនឃើញនោះទេ

          "នេះ--ខ្ញុំៗមើលមិនច្រឡំទេ? វាទៅរួចបានយ៉ាងម៉េច?" ដៃម្ខាងដែលមិនទំនេរ ញ័រទទ្រើកពេលឃើញស្នាមពណ៌ក្រហមពីរឆ្នូត

          "អ្ហឹក ហេតុអីវាជាការពិត ហេតុអីពេលនេះមិនមែនជាការយល់សប្តិទៅ" គេមិនទាន់ទទួលយកបានទេ វាដូចជាលឿនពេកហើយ មិននឹកស្មានថាគ្រាន់តែប្រហេសបានមួយដង ជាមួយនឹងជុងហ្គុកក៏អាចក្លាយទៅបែបនេះដែរ។

          "បើសិនជាប្រាប់គាត់ តើគាត់នឹងទទួលដែរទេ? គាត់កំពុងតែស្អប់ខ្ញុំស្រាប់ផង បើឲ្យគាត់ដឹង គាត់នឹងឲ្យខ្ញុំទម្លាក់កូនចេញទេ គាត់នឹងសម្លាប់ខ្ញុំនិងកូនឬអត់?" សំណួរជាច្រើន សំរុកបុកចូលមកក្នុងប្រសសាទថេហ៍ទាំងទ្វេ ដោយគេពិបាកនឹងស្មានចម្លើយខ្លាំងណាស់ តែអ្វីដែលអាចគិតបាននៅពេលនេះ គឺមិនចង់ប្រាប់នាយក្រាស់។

         ថេហ្យុងអង្គុយសម្រួលអារម្មណ៍ឲ្យធូរស្រាលខ្លះ មុននឹងចេញទៅខាងក្រៅ គេមិនហ៊ាននៅយូរព្រោះខ្លាចថាមានអ្នកមកតាមហៅ ដំបូងក៏រៀងធូរពិតមែន តែសំណាងអាក្រក់ត្រង់ថា ពេលចេញមកខាងក្រៅ អារម្មណ៍ដែលធូរទាំងនោះ ហាក់ប្រែទៅជាធ្ងន់ទម្លាក់ទម្ងន់ទុក្ខមកលើសដើមទៀត។

         "ហេតុអ្វីយូរម្លេះ ខ្ញុំប្រុងនឹងទៅហៅអ្នកប្រុសហើយទេតើ" សៃមកទទួលថេហ្យុងទាំងការពេញចិត្ត កម្មករប្រុសដទៃក៏ចូលចិត្តថេហ៍ដែរ តែអត់ពីរនាក់ក្នុងចំណោមនោះ មើលទៅដូចជាទើសទាល់ម្ដេចមិនដឹង។

         "ខំតែសប្បាយចិត្ត ស្មានតែមិនមក" ប៉ាញ ស្រដីឡើងទាំងរឹកពាឆិនឆ្អន់កំលោះតូច មានទាំងពេបមាត់ពេបកដាក់ផង។

         "នាងប៉ាញអ្ហើយ មនុស្សតែមានការស្រេកឃ្លាន បើមានកម្មពិធីអីបែបនេះ គេមិនងាយឲ្យឱកាសរត់ចោលឡើយ ហើយក៏មិនក្រែងចិត្តដែរ" អ៊ំមេដោះបន្ថែមពីក្រោយ ធ្វើឲ្យសៃឮហើយខឹងជំនួសថេហ៍ទៅទៀត។

        "ពាក្យពេចន៍ទាំងនេះ កោតតែចេះហ៊ាននិយាយដាក់អ្នកប្រុសថេហ៍ដែរ នែ៎!ខ្ញុំហ៊ានធានាថាបើសិនជាពេលនេះលោកប្រុសធំនៅ ប្រហែលជាមានអ្នកខ្លះ ខ្ទាតចេញពីចំការចនសាន់មិនខាន" សៃនិយាយលឺៗមិនចង់បង្វែដានច្រើន បង្ហាញឲ្យដឹងតែម្ដងថាចង់សំដៅលើអ្នកណា គ្រាន់តែមិនព្រមមើលមុខចំ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now