ភាគ41

1.1K 99 7
                                    

          "ដេញយើងចេញព្រោះខ្លាចកូនឯងឃើញ? អញ្ចឹងយើងមិនទៅ យើងនឹងនៅឲ្យឃើញ ឲ្យគេដឹងថាយើងនឹងឯងស្គាល់គ្នាកម្រិតណា" ថាហើយជុងហ្គុកដាក់កាយដេកលើគ្រែវិញ របៀបមិនខ្វល់អី តែអ្នកដែលដេញមុននេះ ខ្វល់ខ្លាំងស្ទើតែឆ្កួតខ្លួនឯង។

         "ឆ្កួតមែនទែនហើយនេះ!" ថេហ្យុងគំហ៊កដាក់ ទាំងក្នុងចិត្តចាប់ផ្ដើមក្ដៅក្រហាយ បើសិនជានាយមិនទៅ ចុះពេលតុងតុងចូលមកឃើញ មិនចប់ទៅហើយអ្ហេស គេច្បាស់ជាគ្មានលេសយកមកកុហកក្មេងបានទៀត។

         "ឯងជេរយើង?" ក្មេងនេះឥលូវកាចដូចខ្លា ហ៊ានមកប្រើសម្លេងធំដាក់នាយទៀត អត់មិនបានចាប់ស៊ីសារជាថ្មីឥលូវហ្នឹង។

         "យល់ថាខ្ញុំជេរហើយក៏ចេញទៅ នៅមុខក្រាស់ដល់ណា" ម្ដងនេះខ្លាចកូនមកឃើញជាងខ្លាចជុងហ្គុកទៅទៀត មិនថាត្រូវស្រែកជេរប្រទេចបែបណាទេ ធ្វើយ៉ាងម៉េចឲ្យតែប្រុសនេះចេញទៅមុនពេលតុងតុងភ្ញាក់ពីគេង។

         "នៅរំលោភឯងម្ដងទៀតទេដឹង" មិនថាតែមាត់ កាយក្រាស់រហ័សហើបពីពូក រួចចាប់ស្មាស្ដើងផ្ដួលផ្ដេកតាមកម្លាំងទាញ មុននឹងឡើងទៅទ្រោបពីលើ

         "បង!ខ្ញុំអង្វរ" ដឹងហើយថាធ្វើអីមិនឈ្នះ ទើបមានតែព្រមចាញ់ បើតុងតុងចូលមកឃើញក្នុងសភាពបែបនេះទៀត សង្ស័យតែផ្ទះនេះត្រូវបែកជាពីរផងមិនដឹង ម្យ៉ាងគេក៏ត្រូវប្រឈមនឹងសំណួររាប់រយពីកូនទាំងគ្មានចម្លើយសមគួរយកទៅឆ្លើយតប។

         "អម្បាញ់មិញឃើញខ្លាំងណាស់ ឥលូវមកអង្វរកដូចស្លូតសម្បើមម្លេះ" នាយហួសចិត្តពីអត្តចារិតផ្លាស់ប្ដូរលឿនមើលតែរន្ទះ មុននឹងឃើញខ្លាញេញចង្កូមសំបើមណាស់ ឥលូវខ្លាដែរតែខ្លាបាក់ចង្កូម។

         "ខ្ញុំមិនដែលខ្លាំងជាមួយបងបានយូរទេ ដូចជាពេលនេះ ខ្ញុំពិតជាអង្វរបងមែន សូមមេត្តាបងកុំធ្វើបាបខ្ញុំខ្លាំងពេកបានទេ"

         "ទឹកមុខគួរឲ្យអាណិត យល់ថាជាលេខាផ្ទាល់ខ្លួន អញ្ចឹងយើងក៏លើកលែង តែបើចង់ឲ្យយើងលើកលែង ឯងត្រូវតែប្រាកដថា នឹងទៅធ្វើការ" យ៉ាងណានាយនៅតែជាអ្នកឈរនៅលើចំណុចខ្ពស់ជាង ថេហ្យុងបានត្រឹមតែនៅក្រោមចាំទទួលពីសំណើរដែលធ្លាក់ពីខាងលើដោយមិនអាចគេចវេសបាន។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now