ភាគ61_62

1K 114 5
                                    

         "ហើយយ៉ាងម៉េច?" ចង់សរសើរមែនទេ មិនបាច់សរសើទេ យ៉ាងណាវាត្រឹមជាតួនាទីប៉ាគេ ស្រួលធ្វើនឹង។

         "មុខតុងមើលមិនយល់ ខ្លួនសុទ្ធតែម្សៅ លាបនេះគេហៅថាបំផ្លាញម្សៅហើយ" ចេះមកសួរកើត មិនមើលមុខកូនទេឬ ឡើងខ្មោចឆៅជាគ្នា។

         "អាតុងលាបខ្លួនឯង" ស្ដាប់ទៅ ម៉ែអាតុងដូចកំពុងតែស្ដីឲ្យតើ នាយរហ័សលាក់ដៃដែលប្រលាក់ម្សៅនៅពីក្រោយខ្នង ហើយឆ្លើយរួចខ្លួនមួយគ្រាសិន។

         "ហ៊ឺ?" អាតុងឈរគាំងទាំងសម្លឹងមើលមុខជុងហ្គុក អស់អីនិយាយតែម្ដង ដល់ពេលដឹងចរិតឪកាន់តែច្បាស់។

          "ម៉េចមិនហៅម៉ាម៉ា" ថេហ្យុងងាកមករកកូនតូច ប្រុងនឹងស្ដីបន្ទោស បើថាមិនចេះលាបទេ គួរណាតែហៅគេ ឥលូវឃើញអត់ បំផ្លាញម្សៅបានសម្រេច។

          "អាប់ប៉ា ប៉ាប់តាឆួលធើ ប៉ានអូនអត់ហៅ" ក្មេងចង់ហៅដែរតែមនុស្សចាស់មិនឲ្យហៅ មកពីជឿជាក់លើខ្លួនឯងពេក។

          "បានន័យម៉េច?"

          "អាប់ប៉ាខូចហ្អាស៎ ហកម៉ាម៉ា អូនមានប៉ានលាបលួនឯងណា" អាតុងខំរៀបរាប់ពីភាពស្អាតស្អំរបស់ខ្លួន កុំមកចង់ចោទ។

          "សម្រេចមក អ្នកណាលាប?" ថេហ៍សម្លឹងមុខអ្នកទាំងពីរដោយក្រសែភ្នែកជាក់លាក់ ត្រូវការចម្លើយពិតប្រាកដមួយមកបញ្ជាក់ មិនមែនដឹងហើយធ្វើអី គ្រាន់តែស្ដីបន្តិចបន្តួចនឹងក៏ចប់ យ៉ាងណារឿងពិននឹងមិនធំទេ ងំខ្លាំងគឺកុហក

           "អាតុង/អាប់ប៉ា" ទាំងឪទាំងកូនឆ្លើយព្រមគ្នា ថេហ៍ដំបូងមិនខឹងខ្លាំង តែដល់ពេលម្នាក់ៗចង្អុលដាក់គ្នាទៅវិញទៅមកបែបហ្នឹង កំហឹងចាប់ផ្ដើមមានបណ្ដើរៗដែរ។

           "គ្រាន់តែទទួលស្គាល់សោះ ម្នាក់ៗដូចទ្រុងពិបាកម្លេះ" បើថាដឹងហើយ គេយកដំបងវាយមិនថាទេ តែនេះគ្រាន់តែប្រាប់ពិននឹងតើ។

           "បើអូនមិនប៉ានលាបផងនឹង អាប់ប៉ាតើមកតោទអូនឆស់ៗ"

           "តុងឯងនិយាយអី ឲ្យស្ដាប់គ្នាបានផង ស្រួលប៉ាប្រកែក យកតែភាសាសត្វមកចឹង ចង់ប្រកែកក៏មិនកើតព្រោះស្ដាប់មិនបាន" ដឹងថាកូននឹងនិយាយការពិត តែអីដែលពិបាក នៅពាក្យខ្លះ អាតុងដាក់ភាសាសត្វមក។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now