ភាគ36

1.1K 100 9
                                    

          "ខ្ញុំគ្មានពេលមកឆ្លើយនឹងសំណួរអត់ប្រយោជន៍របស់បងទេ អួយ៎!បងហ្គុកលែងខ្ញុំ" ពេលថេហ្យុងប្រុងនឹងគេចខ្លួន អ្នកខាងមុខក៏រហ័សមកឱបរិតកាយគេជាប់យ៉ាងណែន ត្រឹមគេប្រើកម្លាំងធម្មតានោះវាជាប់ពេកផង តែនេះមកប្រើកម្លាំងខ្លាំង ធ្វើឲ្យមនុស្សខ្លួនតូចល្អិត ជាប់ឡើងស្អិតរួមរិតនឹងមាឌពិនដំរី។

          "បើឯងមិនឆ្លើយការពិតកុំសង្ឃឹមថាបានទៅវិញឲ្យសោះ" ហៅឲ្យចូលមក ព្រោះចង់ដឹងពីរឿងក្មេងនោះឲ្យច្បាស់លាស់ ចុះបើទៅវិញមិនបានដឹងអ្វីដដែល ហៅមករកស្លាប់អី។

         "ជួយផង*អ្ហឹម!" ដឹងច្បាស់ដូចថ្ងៃ ថាខ្លួនធ្វើអ្វីនាយក្រាស់ពុំឈ្នះ ទើបមានតែស្រែករកជំនួយ ប៉ុន្តែការធ្វើបែបហ្នឹង កាន់តែនាំឲ្យខ្លួនជួបទុក្ខវេទនាពេលដែលត្រូវបាតដៃគ្រើមចាប់បំបិទមាត់សឹងតែដាច់ដង្ហើមស្លាប់។

        "ឯងគិតថាស្រែកបែបនេះ អាចមានអ្នកមកជួយបានអ្ហេស? ទោះមានអ្នកមកឃើញក៏មិនដឹងជាធ្វើអីយើងកើតដែរ" បានអីនឹងកើតទៅ បើនាយជាCEOទៅហើយនោះ គ្រប់គ្នាសុទ្ធតែក្លបខ្លាច គ្រាន់តែឃើញមុខកាចរបស់ជុងហ្គុកហ្នឹង ម្នាក់ៗឱនក្បាលស្ទើតែដល់ដី។

        "យើងទុកឱកាសឲ្យឯង ម្ដងនេះបើមិនប្រាប់ការពិតទេ ក៏ប្រហែលជាបានសាកក្បាច់ចាស់ នៅលើសាឡុងដូចពីមុន គួរណាមិនភ្លេចទេណ៎!" ពាក្យគំរាមរបស់ជុងហ្គុក អាចឲ្យរឿងកាលនោះផុសថ្គោលក្នុងខួរក្បាលថេហ្យុងម្ដងទៀត ហើយក៏ចាំពីភាពឃោឃៅរបស់នាយក្រាស់បានយ៉ាងច្បាស់ដែរ។

         ថេហ្យុងងក់ក្បាលជាសញ្ញា ចង់បញ្ជាក់ថាពេលនេះគេព្រមប្រាប់ ជុងហ្គុកមើលដឹងទើបនាយដកដៃឲ្យមាត់របស់គេមានសេរីភាពវិញ

          "ចម្លើយខ្ញុំគឺនៅតែដដែល តុងតុងជាកូនរបស់ខ្ញុំ មែនហើយបងអាចនឹងមិនជឿ ព្រោះកាលនោះខ្ញុំមិនដែលប្រាប់បង ការពិតទៅខ្ញុំមានតុងតុងនៅក្នុងពោះតាំងតែពីនៅចម្ការមកម្លេះ" ស្របពេលថេហ៍រៀបរាប់ប្រាប់ ជុងហ្គុកស្ដាប់យ៉ាងយកចិត្តទុកដាក់ហាក់បង្ហាញឲ្យឃើញពីតម្រូវការរបស់ខ្លួនខ្លាំង នាយពិតជាចង់ដឹងចម្លើយមួយនេះណាស់ ព្រោះមិនចង់ឲ្យចម្ងល់ខ្លួនត្រូវរំខានរាល់ពេលចង់ធ្វើអ្វីផ្សេងនោះទេ សូម្បីតែពេញមួយព្រឹកមកនេះ ជុងហ្គុកធ្វើការទាំងតក់ត្រម៉ល់ ភាពឆ្ងល់ចេះតែរុករានប្រសាទមិនឈប់ ថ្នាក់ទ្រាំមិនបានអង្គុយចាំមើលតែផ្លូវថេហ្យុងមកដល់អាលនឹងជំរិតសួរ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now