ភាគ19

1K 74 4
                                    

       "ស្អាតបែបនេះអ្នកណាមិនចង់បាន" នារីម្ចាស់ក្លឹបនិយាយពាក្យពិត ត្បិតអីក្មេងនេះជាមនុស្សប្រុសតែបើឲ្យគាត់ស្មានមិនខុសច្បាស់ជាមានភ្ញៀវត្រូវការច្រើនជាក់ជាមិនខាន។

         "ទីនេះមានប្រុសណាធំៗឬអត់?" ថេហ៍សួរនាំទាំងមិនខ្លាចរអែងនឹងអ្នកដែលឈរក្បែរ ណ្ហើយបើជ្រុលជាចង់លក់គេហើយ គេនឹងជូនតាមបំណង បើខំស្រែកតវ៉ាយ៉ាងណានៅតែឥតប្រយោជន៍ដដែល ជូនតាមបំណងមែន តែជូនទាំងភាពភិតភ័យនៅមាន។

         "???" ជុងហ្គុកចងចិញ្ចើមភ្លាមពេលឮពីសំណួររបស់កំលោះតូចហើយ ក្រែងមុននេះឃើញស្រែកយំខ្លាំងណាស់មិនចឹង ហើយឥលូវមកសួរអីឆ្កួតៗបែបហ្នឹង? នាយពិតជាគិតមិនខុសមែន ក្មេងនេះពុតត្បុត ពិនសម្ដែងឆាកល្ខោនបានគ្រប់វគ្គ។

        "ចា៎មាន នេះខ្ញុំជឿថាអ្នកកំលោះច្បាស់ជាជំនាញដូចពាក្យលោកចនថាមែន" នាងមានការពេញចិត្តជាខ្លាំង នៅពេលដែលមានក្មេងស្រស់ស្អាតដូចជាថេហ្យុងមកក្នុងហាង ម្យ៉ាងមិនពិបាកណែនាំព្រោះមើលទៅពាក្យសម្ដីក៏ដឹងថាជំនាញនិងងាយយល់រឿងអស់ទាំងនោះដែរ។

        "ប្រាកដជាបែបហ្នឹង ព្រោះខ្ញុំដឹងច្បាស់ ក្មេងប្រុសដូចជាគេស្គាល់ពាក្យថាឡើងគ្រែដោយសារតែភាពចូលចិត្តរបស់គេ" ជុងហ្គុកបន្តស្រដី ទាំងភ្នែកចេះតែលួចសម្លឹងមើលមុខថេហ្យុង ទោះខាងក្រៅក្មេងនោះមិនបង្ហាញអារម្មណ៍ តែបើអាចអានចិត្តរបស់គេបាន ប្រាកដណាស់ច្បាស់ជាដឹងថាក្មេងនោះកំពុងតែអន់ចិត្តនឹងនាយខ្លាំងកម្រិតណា។

         "បើអញ្ចឹងអ្នកកំលោះទៅជាមួយខ្ញុំបន្តិចដើម្បីណែនាំភ្ញៀវ ចំណែកឯលោកចនសូមចាំនៅត្រង់នោះខ្ញុំនឹងមកវិញពិភាក្សារឿងតម្លៃខ្លួនរបស់គេជូន" ពាក្យថាតម្លៃខ្លួន មិនត្រឹមតែសាមីខ្លួនគេទេដែលប្រតិកម្ម សូម្បីតែអ្នកយកមកលក់នឹង ក៏មានអារម្មណ៍ចម្លែកដែរ ប្លែកត្រង់ថាហេតុអីបានជាស្អប់សម្ដីស្រីម្នាក់នេះ។

          ថេហ្យុងដើរចេញទៅតាមនារីជាម្ចាស់ហាងដោយមិនក្រឡេកមើលមកជុងហ្គុកនោះទេ គេមិនចង់ឃើញមុខនាយ បើឃើញហើយមាត់ចង់តែហើបអង្វរទោះដឹងថាឥតបានការ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now