ភាគ71

1.2K 106 2
                                    

          ព្រឹកឡើងមិនទាន់ អាតុងដើរមករកថេហ្យុងនៅផ្ទះតូច ដោយហេតុឃើញទ្វាជំហរស្រាប់ ទើបបានជាតុងតុងចូលក្នុងបន្ទប់មិនចាំបាច់គោះទ្វា។

          មកដល់ខាងក្នុង ឃើញមនុស្សធំពីរនាក់គេងឱបក្រសោបគ្នាយ៉ាងស្អិត សាងឲ្យចិត្តមួយរំភើប តែចិត្តច្រណែនក៏មានមួយចំណែកដែរ ដោយសារតែទ្រាំមើលមិនបាន អាល្អិតរត់ត្រុយឡើងលើគ្រែអ្នកទាំងពីរបណ្ដាលឲ្យជុងហ្គុកនិងថេហ្យុងភ្ញាក់ពីដំណេកមករៀងខ្លួន។

          "កូនតុង!" ថេហ្យុងបើកភ្នែកឡើងមិនទាន់បានពត់ខ្លួនប្រាណឲ្យស្រួលបួលផង ពេលប្រទះនឹងកូនដែលអង្គុយលើពូកចុងជើងហើយភ្ញាក់ព្រឺត ព្រោះខ្លួនមិនទាន់បានស្លៀកពាក់ត្រឹមត្រូវទេមានតែភួយបិទបាំងរាងកាយប៉ុណ្ណោះ។

          "យប់មិញប៉ាប់អូនតាគេងតាឯងហ្ហេ៎ លូវម៉ោគេងពីរនាក់ ម៉ាម៉ាឯងហក់គេអាហូត" ព្រឹកព្រលឹមឮសម្លេងក្មេងរអ៊ូបែបមិនសុខចិត្ត ទោះមិនរករឿង តែជុងហ្គុកស្មានដឹង អាល្អិតនេះកំពុងនាំឲ្យនាយបង្អើផ្ទះទៀតហើយ អញ្ចឹងមានតែចូលរួមសហការ។

          "ហើយថី ខឹងចិត្តដែលមិនបានគេងជាមួយដែរមែន?" មុខនឹងបើប្រាប់ថាមិនខឹងក៏មិនជឿដែរ ក្មេងពិនច្រណែនដូចអាតុងរស់នៅមិនសុខទេបើមិនបានច្រណែនឪមួយថ្ងៃ តែម្យ៉ាងម្នាក់ទេ អ្នកជាឪឯណេះក៏ច្រណែនមិនតិចដែរ។

          "គេយាយមួយម៉ាម៉ាហេ៎ អាប់ប៉ាឯងម'ប៉ាច់លូកមាត់ហេ៎ អូនខាជិលឆាលោះមួយ ឆាលោះតាំងភឹកតឹង ឡាចដាច់ហុងឆុយ"

          "ស្កេញណាស់អាឈឹម រាល់ថ្ងៃរកស៊ីអីបានមានហុងសុយនឹង?"

          "ម៉ាម៉ាអូនចង់ញ៉ាំសៃសៃ ហៃចង់មឹមដោះគោ" អាតុងឈប់ជ្រលក់មាត់រកជុងហ្គុក វៀរមកជិតថេហ៍វិញ ឯជុងហ្គុកឃើញបែបហ្នឹង ក្នាញ់ខ្លាំងសឹងតែហៅអាកូននឹងឡើងសង្វៀនមួយស្មើ។

           "អូខេ ចាំម៉ាម៉ារៀបចំខ្លួនសិនណា" មាត់ជាប់តបនឹងកូន ប៉ុន្តែដៃកំពុងលួចរុញជុងហ្គុកតិចៗឲ្យប្រញាប់ចេញទៅ ព្រោះមិនចង់ឲ្យឈ្លោះតាំងព្រឹក យប់មិញហត់ហើយ មិនចង់មកហត់នៅព្រឹកនេះទៀតហើយ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now