ភាគ35

1.2K 95 4
                                    

ទៅតាំងពីព្រឹករហូតមកដល់ល្ងាចទើបឃើញវត្តមានជុងហ្គុកចូលផ្ទះ គ្រាន់តែចុះពីឡាន មិនបានប៉ុន្មានវិនាទីផង ហ្វាំងនៅឈរស្ទាក់ពីមុខ ចាំជំរិតសួរនាំដែលបាត់ទៅក្រៅយូរពេញមួយថ្ងៃ

"សភាពបែបនេះ បើឲ្យអាហ្វាំងទាយ ប្រាកដជាទើបតែមកពីផឹកស្រាហើយ" រាងកាយមានក្លិនជាតិអាកុល ហើយបើដកដង្ហើមមកក្លិនរិតតែភាយ សូម្បីឈរសឹងមិននឹងផង ចាក់ប៉ុន្មានក៏ហ៊ានដែរ សភាពនេះគឺទើបតែមកពីផឹកច្បាស់ណាស់។

"យើងផឹកមិនផឹក គ្មានទើសក្បាលហែងទេស៎" អារម្មណ៍កំពុងមិនល្អ ដល់ពេលមកដល់ផ្ទះ មានកូនចៅនៅឈរស្ទាក់មើលតែប្រពន្ធទៀត ជុងហ្គុកឯណេះរិតតែក្រពុលមុខគុណនឹងមួយរយ។

"ខ្ញុំដឹងតើថាមិនទើស ព្រោះចៅហ្វាយមិនបានមកអង្គុយផឹកលើក្បាលខ្ញុំឯណា"

"បើដឹងហើយចៀសផ្លូវយើង"

"មិនទាន់បានសួរអីផង ចៀសបានយ៉ាងម៉េច? ខ្ញុំដឹងថាព្រឹកមិញចៅហ្វាយទៅផ្ទះអ្នកប្រុសថេហ៍ ព្រោះបងប្រុសធម៌ចៅហ្វាយទូរសព្ទមកប្រាប់ខ្ញុំ"

"បើដឹងហើយថី?" គ្រាន់តែដឹងសោះចាំបាច់អីមកនិយាយប្រាប់ មានកូនចៅយ៉ាប់ៗបែបនេះ ហត់ចិត្តសឹងតែស្លាប់ម្ដងៗដែរ។

"ក៏ចង់ដឹងរឿងខ្លះ យ៉ាងម៉េចត្រូវអ្នកប្រុសថេហ៍ដេញមិនឲ្យចូលផ្ទះ ទើបខូចចិត្តទៅផឹកស្រាមែនទេ?" នាយស្គាល់ចរិតចៅហ្វាយច្បាស់ណាស់ ត្រឹមរឿងពិននឹងមិនអាចឲ្យជុងហ្គុកទៅផឹកស្រាទេ តែការដែលលើកឡើងព្រោះចង់ឲ្យចៅហ្វាយប្រកែកតវ៉ានឹងអាលបានឆាប់របូតចម្លើយការពិតមក។

"អាហ្វាំង!គំនិតឯងរាក់កំផែលដល់ម្លឹង បើយើងដឹងអញ្ចឹងមិនយកមកជាមួយឲ្យនាំតែទើសដៃជើងទេ"

"ចង់ប្រកែកថាមិនមែនដូចដែលខ្ញុំគិត"

"ការពិតទៅ រឿងដែលឯងឲ្យយើងឆ្ងល់នោះ គឺយើងបានសួរគេហើយ" ពេលនេះគ្មានអារម្មណ៍ចង់ឈ្លោះជាមួយនឹងកូនចៅទាល់តែសោះ ហាក់ខ្សោះៗ ល្ហើយៗក្នុងទ្រូងម្ដេចមិនដឹងទេ គួរតែចែករំលែកឲ្យកូនចៅខ្លះ បើមិនចឹងទេ ខ្លាចទ្រាំម្នាក់ឯងមិនបាន។

"អំពីក្មេងនោះមែនទេ? ចៅហ្វាយសួរថាជាកូនអ្នកណាឬ? ហើយអ្នកប្រុសថេហ៍ឆ្លើយយ៉ាងម៉េច?" មិនចាំបាច់ប្រាប់ ថាទៅសួរពីអ្វីទេ ហ្វាំងអាចលៃដឹងខ្លួនឯង ព្រោះកាលនៅក្នុងឡាននោះ គ្រាន់តែឃើញទឹកមុខជុងហ្គុកក៏ដឹងភ្លាម ថាចៅហ្វាយពិតជាមានចម្ងល់ដូចខ្លួនដែរ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now