វគ្គ2-ភាគ4

753 102 3
                                    

         ឮពាក្យសម្ដីអ្នកជាប្ដីហើយ ថេហ៍មិនស្រដីអ្វីឡើយ គេគាំងធ្មឹងបានត្រឹមឈរសម្លឹងទាំងទ្រូងកំពុងប្រេះបែក គេមិននឹកស្មានថាពេលដែលជុងហ្គុកប្រែជាបាត់ការចងចាំ ពាំនាំនូវទង្វើធ្វើឲ្យខ្លួនឈឺដល់ម្លឹង។

           ទឹកភ្នែកភរិយាស្រក់នៅចំពោះមុខ នាយមិនខ្វល់ គិតតែពីយកចិត្តទុកដាក់ជាមួយនឹងសង្សារចាស់ទាំងការយំរបស់នាងគ្មានទឹកភ្នែកមួយតំណក់ស្រក់ឲ្យបានឃើញ។ការបារម្ភ ការសួរដេញដោល ចោលជាមួយនឹងក្រសែភ្នែកភ័យព្រួយ ញ៉ាំងឲ្យអ្នកដែលឈរគាំងឃើញហើយរិតតែពើតផ្សារ ហេតុអ្វីប្ដីខ្លួនបង្ហាញទង្វើល្អដាក់ស្រីម្នាក់នឹងម្លេះ?

           "បងហ្គុក~" ថេហ៍បន្លឺបានត្រឹមនេះ ម្ចាស់នាមបែមុខមកមិនទាន់នឹងស្រួលបួលផង សុងហេក៏លើកដៃបង្វែផ្ទៃមុខសង្ហាឲ្យបែមករកនាងវិញភ្លាម

           "បងជុង អូនឈឺណាស់អ្ហឹក" នាងយំនាយក៏បង្ហាញការអាណិត ត្បិតថាទឹកមុខមាំទាំពិតមែន តែសម្រាប់ថេហ៍អាចមើលដឹង ស្មានបន្តិចក៏លៃបានពីជម្រៅចិត្តរបស់គេ។

            ទ្រាំមើលពីរូបភាពដែលប្រៀបដូចមុខកាំបិតយកមកពុះហែកសាច់ទ្រូងបន្តលែងបាន ថេហ៍មានតែជ្រើសដើរចេញទាំងទឹកភ្នែកស្រក់ប្រដេញចុះមកមិនដាច់សូរ គេយំព្រោះអន់ចិត្ត គេឈឺស្ទើស្លាប់តែគ្មានអ្នកខ្វល់ នៅក៏គ្មានប្រយោជន៍ដែរ។

          ស្របពេលចេញពីក្រុមហ៊ុនប្ដីមក ថេហ៍ដើរនៅលើដងផ្លូវដ៏ស្រស់ស្អាតគ្មានសំរាម មានត្រឹមដើមឈរអមសងខាង ស្លឹកនិងមេឃឈើត្រូវបោកបក់ដោយសារខ្យល់ ភ្លៀងចាប់ផ្ដើមធ្លាក់ចុះមករិតតែខ្លាំង បីដូចជាចូលរួមប្រណាំងនឹងទឹកភ្នែករបស់ថេហ្យុងនាពេលនេះយ៉ាងចឹង។

           "ខ្ញុំមិនគួរស្រលាញ់បងដល់ម្លឹងទេ បើសិនពេលនោះកុំយល់ព្រមរៀបការអាចនឹងល្អ វាគ្មានថ្ងៃនេះឡើយ" គេដើរបណ្ដើរ យំរៀបរាប់ប្រាប់ទឹកភ្លៀងបណ្ដើរ យំលែងខ្មាស់អ្នកណា ដើរហាលភ្លៀងក៏មិនខ្មាស់ អ្នកគ្រប់គ្នា ពួកគេមានឆ័ត្រទទូរ ពេលក្រឡេកឃើញគូប្ដីប្រពន្ធគេបណ្ដើរគ្នា ដោយខាងប្រុសជាអ្នកកាន់ឆ័ត្រ ឃើញហើយ ថេហ៍កើតចិត្តច្រណែនជាពន់ពេក។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now