វគ្គ2-ភាគ7

943 102 3
                                    

         ឃើញក្មេងរឹងមិនព្រមធ្វើតាមបញ្ជារ សុងហេនាងខឹងឡើងញ័រសាច់ រិតតែក្ដៅដូចបាយពុះទៀតនោះ គឺអាតុងដៀលមិនព្រមបាត់មួយម៉ាត់ ក្មេងដៀលនាងក៏ឈឺព្រោះពាក្យដែលឮមកសុទ្ធតែជាការពិតតែនាងមិនចង់ទទួល នាងបដិសេធហើយស្រែកប្រាប់ខ្លួនឯងដដែលៗថាកុំឲ្យយកសម្ដីក្មេងនេះជាការពិត។

            "បើឯងមិនបើកទ្វាទេ យើងនឹងស្រែកឲ្យបែកផ្ទះនេះជាពីរតែម្ដង" បំណងចង់បន្លាចក្មេង តែក្មេងដូចតុងតុង ប្រាប់ហើយតើគេនេះគ្មានចេះខ្លាចអ្នកណាទេ។

             "ឆែកហូវ ណាឃាត់" ស្រែកឡូឡាមួយថ្ងៃហើយទើបតែគំរាម ចុះមុននឹងធ្វើអី ឈរសូត្រមន្តតម្លើងរាសីហ៍ផ្ទះតាអាតុងមែន?

              "អាយ៎!!!!!អាក្មេងឌឺ"

              "ចុមលេងហៅអា ប៉ាប់ម៉ែមួយ" ថាហើយក្មេងតូចបែខ្លួនដើរទៅម៉ាំងៗ ប្រុងនឹងចង់ទូលពិតប្រាប់ម៉ែ តែថេហ៍ឯណេះកំពុងអង្គុយខឹងសុខៗស្រាប់តែស្ងាត់សម្លេងលួងរបស់អ្នកជាប្ដី ពេលមកជិតទ្វាលួចស្ដាប់សម្លេងគេហើយក៏ឮសម្ដីជុងហ្គុកបន្លឺតិចៗថា៖

              "សុងហេ?" នាយបានឃើញហើយរៀបនឹងចុះមកជាន់ផ្ទាល់ដី ឆ្ងល់ថានាងមកធ្វើអីទើបចង់សួរ ប៉ុន្តែឈានជើងបានតែមួយជំហាន ទ្វាបន្ទប់ថេហ៍ បើកឡើង ពេលងាកក្រោយមើល បានឃើញពីកែវភ្នែកសម្លក់សម្លឹងបាត់ទៅហើយ។

             "យ៉ាងម៉េច ឃើញខ្ញុំខឹងស្របពេលសង្សារចាស់មករកក៏ចង់បកក្បាលទៅរកអ្ហេស?" សម្ដីគ្រោកគ្រាតខ្ជាក់ចេញពីបបូរមាត់ម្ចាស់កាយតូចដែលធ្លាប់តែស្លូតបូតពេលនេះត្រូវកែប្រែទាំងស្រុង សង្ស័យតែកូនទីពីរកាចហើយបានជានាំឲ្យថេហ្យុងមានអត្តចរិតបែបហ្នឹង។

               "មិនទាន់លើកលែងឲ្យបងផង ហើយក៏មករករឿងមួយតង់ទៀត ប្រពន្ធអាហ្គុកឥលូវប្រែសាហាវ" បានប្រពន្ធចេញពីបន្ទប់ កុំថាឡើយចង់ចុះទៅសួរសុងហេ សូម្បីតែចុះទៅជួបមុខធម្មតាក៏ខ្ជិលដែរ មិនងាយទេបានមកក្បែរប្រពន្ធ។

           ជុងហ្គុកសសៀរខ្លួនទៅជិត មុននឹងនេបនិត្យកាយបែបនឹករលឹក តែគួរឲ្យស្ដាយ នាយធ្វើវាមិនទាន់នឹងបានមួយដង្ហើមផង ត្រូវដៃស្រឡូនច្រានទ្រូងចេញមួយទំហឹងឲ្យឃ្លាតចេញចង់មួយម៉ែត្រ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now