โ™กแž”แŸ†แžŽแŸ‚แž€แž—แŸ’แž‡แžถแž”แŸ‹แž…แžทแžแŸ’แžแžŸแŸ’แž“แŸแž แŸโ™ก

By injaehaa

97.5K 7.3K 362

Jungkook top Taehyung bottom More

แž—แžถแž‚1
แž—แžถแž‚2
แž—แžถแž‚3
แž—แžถแž‚4
แž—แžถแž‚5
แž—แžถแž‚6
แž—แžถแž‚7
แž—แžถแž‚8
แž—แžถแž‚9
แž—แžถแž‚10
แž—แžถแž‚11๐Ÿ”ž
แž—แžถแž‚12๐Ÿ”ž
แž—แžถแž‚13
แž—แžถแž‚14
แž—แžถแž‚15
แž—แžถแž‚16
แž—แžถแž‚17
แž—แžถแž‚18
แž—แžถแž‚19
แž—แžถแž‚20
แž—แžถแž‚21
แž—แžถแž‚22
แž—แžถแž‚23
แž—แžถแž‚24
แž—แžถแž‚25
แž—แžถแž‚26
แž—แžถแž‚27
แž—แžถแž‚28
แž—แžถแž‚29
แž—แžถแž‚30
แž—แžถแž‚32
แž—แžถแž‚33
แž—แžถแž‚34
แž—แžถแž‚35
แž—แžถแž‚36
แž—แžถแž‚37
แž—แžถแž‚38
แž—แžถแž‚39-40
แž—แžถแž‚41
แž—แžถแž‚42
แž—แžถแž‚43
แž—แžถแž‚44
แž—แžถแž‚45
แž—แžถแž‚46_47
แž—แžถแž‚48
แž—แžถแž‚49
แž—แžถแž‚50
แž—แžถแž‚51
แž—แžถแž‚52
แž—แžถแž‚53
แž—แžถแž‚54
แž—แžถแž‚55
แž—แžถแž‚56_57
แž—แžถแž‚58
แž—แžถแž‚59
แž—แžถแž‚60
แž—แžถแž‚61_62
แž—แžถแž‚63
แž—แžถแž‚64
แž—แžถแž‚65
แž—แžถแž‚66
แž—แžถแž‚67-68
แž—แžถแž‚69
แž—แžถแž‚70๐Ÿ”ž
แž—แžถแž‚71
แž—แžถแž‚72
แž—แžถแž‚แž”แž‰แŸ’แž…แž”แŸ‹
แžœแž‚แŸ’แž‚2-แž—แžถแž‚1
แžœแž‚แŸ’แž‚2-แž—แžถแž‚2
แžœแž‚แŸ’แž‚2-แž—แžถแž‚3
แžœแž‚แŸ’แž‚2-แž—แžถแž‚4
แžœแž‚แŸ’แž‚2-แž—แžถแž‚5
แžœแž‚แŸ’แž‚2-แž—แžถแž‚6
แžœแž‚แŸ’แž‚2-แž—แžถแž‚7
~แž—แžถแž‚แž”แž‰แŸ’แž…แž”แŸ‹~

แž—แžถแž‚31

1.3K 96 2
By injaehaa

        ពេលនេះយ៉ុនហ្គីកំពុងតែរៀបរាប់ហេតុផលដែលត្រូវមានកិច្ចសន្យា ជាកំណែទម្រង់ថ្មីនៃក្រុមហ៊ុនរបស់ខ្លួន ទាំងដែលការលើកឡើងសុទ្ធសឹងតែជាគម្រោងរៀបចំជាស្រេចបាច់ហើយ។

       "ចាំបាច់ទាល់តែអញ្ចឹង?" ថេហ្យុងនៅតែឆ្ងល់មិនទាន់បាត់ ព្រោះកំណែទម្រង់មួយនេះដូចជាថ្មីខ្លាំងពេក។

        "ក៏ដូចដែលខ្ញុំប្រាប់ ក្រុមហ៊ុនឥលូវធ្ងន់កខ្លាំងណាស់សឹងតែររកផ្លូវចេញមិនឃើញ ពេលនេះទីផ្សារក៏លែងត្រូវការខាងយើងទៀត ហើយបុគ្គលិកម្នាក់ៗ ខ្ញុំជំរុះចោលស្ទើតែទាំងអស់ទុកតែអ្នកសំខាន់ដូចជាថេហ៍ បែបនេះហើយទើបខ្ញុំត្រូវតែរៀបចំកិច្ចសន្យាជាមួយនឹងបុគ្គលិកខ្ញុំដើម្បីជួយបន្ថែមទំនុកចិត្តរបស់ខ្ញុំ"

         "ហេតុផលគឺបែបហ្នឹង? ដោយសារខ្លាចបុគ្គលិកមិននៅជួយទប់ទល់លំនឹងជើងក្រុមហ៊ុន ទើបមានកិច្ចសន្យាសម្រាប់ខ្ញុំ ដើម្បីចងជើងខ្ញុំជាប់មិនឲ្យទៅណាមែនទេ?"

         "បើថេហ៍យល់អញ្ចឹង ខ្ញុំក៏មិនដឹងគួរពន្យល់របៀបណាទៀតដែរ ណ្ហើយនិយាយឲ្យឆាប់ចប់ បុគ្គលិកនៅទីនេះទាំងអស់សុទ្ធតែមានកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន បើមិនយល់ស្របទេអាចសំរាកបាន ខ្ញុំនឹងមិនបង្ខំអ្នកណាម្នាក់នោះទេ"

        "ការពិតទៅខ្ញុំមិនដែលមានគំនិតនឹងចាកចេញពីក្រុមហ៊ុនឡើយ បើទោះជាជិតដួលក៏ដោយខ្ញុំនឹងស៊ូនៅជួយទប់ទល់ជានិច្ច" ថេហ៍បង្ហាញទឹកមុខប្រាកដប្រជាចំណែកឯយ៉ុនហ្គីដូចគ្នា គ្រាន់តែទឹកមុខនឹងជាការសម្ដែង។

         "បុគ្គលិកដូចជាថេហ៍មិនងាយរកបានទេ" យ៉ុនហ្គីប្រឹងចូលតួរិតតែខ្លាំង ធ្វើដូចជារំភើបនឹងបុគ្គលិកដែលស្មោះស្ម័គ្រនឹងការងារ ទាំងដែលការពិតរំភើបព្រោះដឹងថាគម្រោងការនឹងជោគជ័យ។
.....

    "យក្ស!ជួយផងយក្សចូលទះ អ្ហឹកយក្សធំហាស៎" ឃើញនាយហ្វាំងហើយ អាល្អិតស្រែកយំខ្លាំងៗ ធ្វើឲ្យឮដល់អ្នកខាងក្រោម ទើបគេឡើងមកមើល

       "អ្នកប្រុសតូច ពួកលោកជាអ្នកណា?" អ្នកដែលរត់មកទាំងដៃមានកាន់អំបោសផង ដំបងផង ព្រោះឮអាល្អិតស្រែកថាចោរ នាងភិតភ័យណាស់តែអីដែលភ័យខ្លាំងគឺខ្លាចអ្នកប្រុសតូចមានគ្រោះថ្នាក់ ប៉ុន្តែទាស់ត្រង់ថាពេលមកដល់ មិនបានឃើញចោរបែជាបានឃើញបុរសសង្ហា ហើយនាងក៏ស្គាល់ច្បាស់។

      "ចោរហើយនឹងយក្សអ្ហឹកអ្ហឺហៅម៉ាម៉ាមក" ស្របពេលនាងកំពុងតែឈរភាំង តុងតុងស្រែកប្រាប់បញ្ជាក់ម្ដងទៀត ដោយសារឃើញនាងគិតតែពីឈរស្ងៀម។

      "អាហ្វាំង មុខយើងដូចចោរណាស់អ្ហេស?" ជុងហ្គុកឯណេះក៏ភាំង គាំងព្រោះឮសម្ដីតុងតុងហៅខ្លួនថាចោរ តើមុខនាយសមជាចោរដែរ អត់មើលអាវខោទេ គេឡើងហំហាននៀក។

       "ស្រដៀងខ្លះៗ" ហ្វាំងតបមិនស្ទាក់ស្ទើ

       "កាត់ប្រាក់ខែហែងមួយ"

        "ចៅហ្វាយកុំចឹងអី ចៅហ្វាយៗ"

ជុងហ្គុកដើរចេញទៅដោយមិនភ្លេចងាកមកសម្លឹងមុខកូនតូចនោះទេ នាយមិនចង់នៅទៀតនាំតែមានរឿងច្រើនលើសពីនេះ ម្យ៉ាងមិនចង់ឲ្យម្ចាស់ផ្ទះមកទាន់។
      
      "អ្នកប្រុស" ទាល់តែនារីម្នាក់នេះបន្លឺឡើងបង្អាក់ ទើបជុងហ្គុកទច់ដំណើរងាកមកចាប់អារម្មណ៍នឹងនាង ការពិតទៅជាកម្មករនៅឯចំការទេតើ។

       "សៃ!"
 
       "មករកអ្នកប្រុសថេហ៍មែនទេ-"

       "អត់ទេ!ហើយកុំបាច់ប្រាប់គេអីថាខ្ញុំមក ត្រូវតែលាក់ឲ្យជិត តែខ្ញុំដឹងថានាងប្រាប់ នឹងមានរឿងជាមួយខ្ញុំមិនខាន" ចប់សម្ដីជុងហ្គុកដើរចេញទៅបាត់ដោយមានហ្វាំងរត់តាមពីក្រោយ នាយមិនចម្លែកទេ ថាហេតុអីបានជាសៃមកនៅទីនេះ ព្រោះកាលពីពេលដែលកម្មករស្រីចេញពីចំការនាងមកនៅទីនេះ រឿងហ្នឹងនាយដឹងយូរហើយ។

      "មីងៗគាល់អ៊ំចោរនិងយក្សនឹងដែរ?" ក្មេងតូចឈរស្ដាប់មនុស្សចាស់សន្ទនាគ្នាយូរដែរហើយឥលូវទើបតែបញ្ចេញសម្លេងចច្រែតមក សួរច្រើនតាមទម្លាប់។

       "អូហ៌អត់ទេ អ្នកប្រុសកុំនិយាយបែបនេះអី ពួកគាត់ទាំងពីរមិនមែនចោរហើយក៏មិនមែនយក្សដែរ ម្នាក់អីសង្ហានោះគឺអ្នកប្រុសរបស់មីង ហើយម្នាក់រៀងម៉ាប់ៗនោះមិត្តភក្តិមីងតើ" សៃជួយពន្យល់ឲ្យក្មេងតូចយល់កុំឲ្យច្រឡំទៀត ប៉ុន្តែថាមុននឹងដូចឃើញយំទេតើ ចុះឥលូវម៉េចដូចធម្មតាចឹង។

        "អ្នកប្រុសតូចមុននេះភ័យមែនឬ?"

        "អត់ផង" តុងតុងឆ្លើយហីៗ ក្មេងដូចជាគេមិនចេះតែខ្លាចអីផ្ដេសផ្ដាស់ឯណា សួរធ្វើដូចមិនដឹងមីងសៃ

       "ចុះម៉េចមុននឹងស្រែកអីស្រែកម៉េះ?"

       "បើអត់ឆែកម៉ានអ៊ំនឹងទៅវិញអី អូនជិលតេញមាំហត់ហាស៎ ធើភ័យចឹង ប៉ានទៅវិញអស់" ឃើញស្រែកចេចចាចហៅចោរហៅយក្សមិញនឹងកុំស្មានអាតុងខ្លាចណា គឺអត់ទេ នឹងគ្រាន់តែជាយុទ្ធសាស្រ្តឈ្នះឈ្នះរបស់អាតុង ធ្វើស្រែក ធ្វើខ្លាច ក៏ដើម្បីតែឲ្យមនុស្សចាស់ពីរនាក់នោះទៅវិញដោយមិនបាច់ហត់ដេញ អត់ដែលស្គាល់ផង គេមិនទុកចិត្តឲ្យនៅយូរទេ។

        "តុងតុងពិនខ្លាំង" នាងបានត្រឹមហួសចិត្ត ក្មេងអីអញ្ចឹង មានគំនិតច្រើនដល់ហើយ សុទ្ធតែប្លែកៗ បើនាងគិតមិនដល់នោះទេ។

         ក្រឡេកមកមើលអ្នកដែលទើបតែចេញពីផ្ទះគេមុននេះ ឥលូវកំពុងនៅតាមផ្លូវ ធ្វើដំណើរទៅកាន់វីឡា ដែលគ្មាននរណាម្នាក់នឹងធ្លាប់ដឹងថានាយមានផ្ទះនៅទីក្រុង បើសូម្បីតែជំនិតដើរជាប់ស្អិតជាមួយមិនដែលនឹងដឹងផង ទើបតែភ្ញាក់ផ្អើលពេលនេះឯង។

         "ចៅហ្វាយមិនឆ្ងល់ទេអ្ហេស ថាក្មេងនោះជាកូនចៅអ្នកណា?" ហ្វាំងដែលជាប់បើកឡាន ឆ្លៀតសួរនាំ មើលទៅតាមទឹកមុខចៅហ្វាយដូចអត់ខ្វល់ខ្វាយនឹងរឿងហ្នឹងសោះ។

         "ឆ្ងល់ ហើយយ៉ាងម៉េច?"

         "ម្ដេចមិនសួរសៃនៅមុននេះ"

         "ក៏មើលឃើញថាមិនសំខាន់ផង" ជុងហ្គុកបង្ហាញរឹកពាហីៗដូចគ្មានខ្វល់មែន ចង់ក្មេងនោះមកពីណាមកទៅ នាយមកទីក្រុងនេះមិនមែនចង់ដឹងពីគេឯណា។

         "ចុះរឿងអីដែរសំខាន់សម្រាប់ចៅហ្វាយទៅដែលត្រូវឡើងមកទីក្រុងបែបនេះ ឬមួយព្រោះតែអ្នកប្រុសថេហ៍?" ចំណុចនឹងត្រូវមួយហើយ ប៉ុន្តែចៃដន្យអីមិនទាន់ត្រូវគ្រប់គ្រាន់។

        "ទៅឆ្លងតាប៉ែពីបងយ៉ុនមែន?"

        "ឲ្យតែសួរតិចតួចដឹងថាតាប៉ែម៉ង"

        "តិចតួចក្បាលហែងស្អី សួរតាំងចេញមកពីផ្ទះនោះឥលូវជិះដល់ផ្ទះនេះហើយនៅសួរមិនទាន់ឈប់ទៀត"
....

        គ្រាន់តែឃើញថេហ្យុងត្រឡប់មកវិញ កូនតូចដែលអង្គុយចាំឯណេះស្ទុះរត់ទៅឱបភ្លាម មើលទៅដូចជានឹកខ្លាំងណាស់ បាត់មុខតែមួយព្រឹកក៏ធ្វើឲ្យក្មេងនឹកនាយ៉ាងហ្នឹង។

        "ម៉ាម៉ា" តុងតុងមិនត្រឹមតែឱបទេ ពេលថេហ៍បន្ទាបខ្លួនឲ្យទាប គេថើបថ្ពាល់ក្រពុំខ្សឺតៗ ពីរបីកន្លែងដូចជាក្នាញ់នឹងម៉ាម៉ាដល់ហើយ។

        "ថើបអីថើបយ៉ាងហ្នឹងហាស៎" ក្រោយសម្រាកពីការថើប ថេហ្យុងលើកពរកូនឡើង ហើយច្បិចចុងច្រមុះគេបន្តិច មុននឹងដើរទៅរកកន្លែងអង្គុយឲ្យបានស្រួលបួល។

        "អូបពេកជុប៎" ឆ្លើយហើយអាល្អិតចាប់មុខថេហ៍ថើបបានមួយខ្សឺតទៀត។

        "ក្រអូបណាស់ហ៎ មើលទៅដូចញៀនថើបដល់ហើយ"

        "ម៉ាម៉ាអូនយាយតិច"

        "ចង់និយាយអី និយាយមក ច្រើនក៏ស្ដាប់ដែរ" ថេហ្យុងងាកមកមើលកូនតូច ប្រុងប្រៀបចាំស្ដាប់សម្ដីកូន ហើយតុងតុងក៏ចាប់ផ្ដើមបង្ហាញកាយវិការ ទម្លាប់គេទាល់តែមានកាយវិការបាននិយាយចេញ><

        "ពេលម៉ាម៉ាអត់នៅ មានអ៊ំ-"

         "អ្នកប្រុសតូច" សៃបម្រុងបង្អាក់ព្រោះដឹងថាតុងតុងចង់និយាយអី តែចង់ប្រាប់ថាមកបង្អាក់មនុស្សខុសហើយ

         "កុំមាត់! អូនទាន់យាយផង ម៉ាម៉ាដាប់អូនឆិន ហឿងនឹងវាបែបនៀក ពេលម៉ាម៉ាអត់នៅ មានអ៊ំចោរ អរឡំៗ មែនទេៗ មានអ៊ំអីនួក៎ពីរនាក់គាត់មកតល់ទះ" មុននឹងទៅ ជុងហ្គុកបានផ្ដាំសៃហើយថាហាមប្រាប់តែសុំចូលរួមសោកស្ដាយផង ឥលូវអាតុងប្រាប់ខ្ទេច។

        "មែនអ្ហេស? បងសៃស្គាល់គេទេ?" ថេហ្យុងងាកមកសួរសៃភ្លាម

        "ពិតមែនហើយ មានអ្នកមកប៉ុន្តែខ្ញុំមិនស្គាល់គេទេ គេប្រាប់ថាជាអ្នកស្គាល់អ្នកប្រុស ហើយចង់ជួបអ្នកប្រុស ពេលខ្ញុំប្រាប់ថាអ្នកប្រុសមិននៅ គេក៏ចេញទៅវិញ"

        "ហក់ម៉ាម៉ាធើអីមីងៗ" តុងតុងងាកមកថាឲ្យសៃ ចំណែកឯថេហ៍ក៏ងាកមកមើលនាងដូចគ្នា ទើបនាងធ្វើរឹកពាមិនសូវសម របៀបឈរលែងនឹង។

         "មែនហើយ ខ្ញុំភ្លេចបិទហ្គាស" សៃថាហើយរហ័សរត់ទៅផ្ទះបាយបាត់ មិននៅឲ្យថេហ្យុងជំរិតសួរនាំទាន់ទេ។

        "មីងសៃលូវចេះហក់ទៀត"

        "ម៉ោះ ប្រាប់ម៉ាម៉ាទៀតមក អ៊ំនឹងប្រុសក៏ស្រី" តាមថាថេហ្យុង មិនចង់ដឹងប៉ុន្មានទេ ប៉ុន្តែចេះតែសួរនាំលេងៗទៅ របៀបចង់មើលកាយវិការកូនផង។

        "ផុសៗ មួយទាត់មួយអត់ទាត់ទេ អ៊ំទាត់នឹងតូចយក្សអូនយាយមែន" ខ្លាចម៉ែអត់ជឿសម្ដីខ្លួន អាតុងឆ្លៀតបញ្ជាក់ថានិយាយមែន។

        "ចុះម្នាក់អត់ធាត់នឹងសង្ហាអត់?"

        "ញាក់ឆាច់ម៉ងម៉ាម៉ាហ្ហើយ ហា៎ៗជាងពូថាន់ទៀត មុខតូចអូនចឹងអ៊ំនឹង"

        "មុខដូចតុងតុងទៀត? ចុមណាគេ?"

TO BE CONTINUED.....        

       

   

       

Continue Reading

You'll Also Like

96K 15.6K 52
โ ๏น เถธเถง เถธเทšเถš เถšเท’เถบเถฑเทŠเถฑเถšเท เถ…เถœเทŠโ€เถป..เถถเท’เถบเท”เถงเท’ เถ‡เถฑเทŠเถฉเทŠ เถฏ เถถเท“เทƒเทŠเถงเทŠ เถ‘เถšเทš เถšเท”เถธเทเถปเถบเท เทเทเถดเถบเถšเทŠ เถฑเท’เทƒเท เถ‘เถ เทŠเถ เถป เถšเทเถญ เถปเทเถšเทŠโ€เท‚เถบเท™เถšเทŠ เท€เท”เถฑเทš เถฑเทเถญเทŠเถญเถธเทŠ เถถเท™เถฝเทŠ เท€เถœเทš เถฏเท”เถดเทŠเถดเถญเทŠ เถšเท™เถฝเทŠเถฝเท™เถšเทŠ เถฏเท’เท„เท เถ…เถฉเท”เถธ เถญเถปเถธเท™ เถถ...
564K 49.2K 29
Taekook Fanfiction Jeon Kim Own creation
24.5K 2.2K 71
แ€–แ€แ€บแ€€แ€ผแ€Šแ€ทแ€บแ€”แ€ฑแ€ฌแ€บ๐Ÿ˜‰๐Ÿ˜‰
23.8K 3.8K 28
"แž แž„แŸ’แžŸแž˜แŸ‚แž“แž‘แŸ?โ€‹แžแŸ’แžšแžนแž˜แžแŸ‚แž˜แžฝแž™แž”แŸ‰แž”แŸ’แžšแžทแž…แž—แŸ’แž“แŸ‚แž€แž™แžพแž„แž“แžนแž„แž’แŸ’แžœแžพแžขแŸ„แž™แž แž„แŸ’แžŸแž˜แžฝแž™แž“แŸ„แŸ‡แž”แžถแž€แŸ‹แžŸแŸ’แž›แžถแž” แž แžพแž™แž แž„แŸ’แžŸแžŠแŸแžŸแŸ’แžšแžŸแŸ‹แžŸแŸ’แžขแžถแžแž“แŸ„แŸ‡แžแŸ’แžšแžผแžœแžŸแŸ’แžแžทแžแž€แŸ’แž“แžปแž„แž€แž˜แŸ’แž˜แžŸแžทแž‘แŸ’แž’แž™แžพแž„แž˜แŸ’แž“แžถแž€แŸ‹แž‚แžแŸ‹"แž‡แžปแž„แž แŸ’แž‚แžปแž€ "แž™แžพแž„แžŠแžนแž„แž–แžธแžขแŸ’แžœแžธแž‘...