β™‘αž”αŸ†αžŽαŸ‚αž€αž—αŸ’αž‡αžΆαž”αŸ‹αž…αž·αžαŸ’αžαžŸαŸ’αž“αŸαž αŸβ™‘

By injaehaa

97.1K 7.3K 362

Jungkook top Taehyung bottom More

αž—αžΆαž‚1
αž—αžΆαž‚2
αž—αžΆαž‚3
αž—αžΆαž‚4
αž—αžΆαž‚5
αž—αžΆαž‚6
αž—αžΆαž‚7
αž—αžΆαž‚8
αž—αžΆαž‚9
αž—αžΆαž‚10
αž—αžΆαž‚11πŸ”ž
αž—αžΆαž‚12πŸ”ž
αž—αžΆαž‚13
αž—αžΆαž‚14
αž—αžΆαž‚15
αž—αžΆαž‚16
αž—αžΆαž‚17
αž—αžΆαž‚18
αž—αžΆαž‚19
αž—αžΆαž‚20
αž—αžΆαž‚21
αž—αžΆαž‚22
αž—αžΆαž‚23
αž—αžΆαž‚24
αž—αžΆαž‚25
αž—αžΆαž‚26
αž—αžΆαž‚27
αž—αžΆαž‚29
αž—αžΆαž‚30
αž—αžΆαž‚31
αž—αžΆαž‚32
αž—αžΆαž‚33
αž—αžΆαž‚34
αž—αžΆαž‚35
αž—αžΆαž‚36
αž—αžΆαž‚37
αž—αžΆαž‚38
αž—αžΆαž‚39-40
αž—αžΆαž‚41
αž—αžΆαž‚42
αž—αžΆαž‚43
αž—αžΆαž‚44
αž—αžΆαž‚45
αž—αžΆαž‚46_47
αž—αžΆαž‚48
αž—αžΆαž‚49
αž—αžΆαž‚50
αž—αžΆαž‚51
αž—αžΆαž‚52
αž—αžΆαž‚53
αž—αžΆαž‚54
αž—αžΆαž‚55
αž—αžΆαž‚56_57
αž—αžΆαž‚58
αž—αžΆαž‚59
αž—αžΆαž‚60
αž—αžΆαž‚61_62
αž—αžΆαž‚63
αž—αžΆαž‚64
αž—αžΆαž‚65
αž—αžΆαž‚66
αž—αžΆαž‚67-68
αž—αžΆαž‚69
αž—αžΆαž‚70πŸ”ž
αž—αžΆαž‚71
αž—αžΆαž‚72
αž—αžΆαž‚αž”αž‰αŸ’αž…αž”αŸ‹
αžœαž‚αŸ’αž‚2-αž—αžΆαž‚1
αžœαž‚αŸ’αž‚2-αž—αžΆαž‚2
αžœαž‚αŸ’αž‚2-αž—αžΆαž‚3
αžœαž‚αŸ’αž‚2-αž—αžΆαž‚4
αžœαž‚αŸ’αž‚2-αž—αžΆαž‚5
αžœαž‚αŸ’αž‚2-αž—αžΆαž‚6
αžœαž‚αŸ’αž‚2-αž—αžΆαž‚7
~αž—αžΆαž‚αž”αž‰αŸ’αž…αž”αŸ‹~

αž—αžΆαž‚28

1.3K 98 1
By injaehaa

     "មឹមដោះម៉ាម៉ានឹង"

       "ឡប់!ចេញមកកុំចរិតដូចពេក ឲ្យវាខុសគ្នាខ្លះផង"

        "តូច(ដូច)ណាគេ?" តុងតុងឆ្ងល់មែន អត់សួរលេងទេ សុខៗម៉ាម៉ាគេមកនិយាយថាដូច តើឲ្យទៅដូចអ្នកណា ហើយណាគេចង់មឹមដោះដែរ?

       "អឺ-អឺដូចកូនឆ្កែ" ដំបូងរៀងគាំងបន្តិច ពេលអាល្អិតជំរិតសួរយកជាការ តែយ៉ាងណាថេហ៍មានគំនិតច្រើន ទើបមិនពិបាករកពាក្យមកកុហកប៉ុន្តែពាក្យនឹងក៏ធ្លាប់កុហកឪអាតុងមកម្ដងដែរ។

       "អូនតូចកូនកែ?ម៉េចចឹង?" កូននេះពិនសួរជីកឬសជីកគល់ខ្លាំងណាស់ នេះបេះដាក់តែម្ដង បើថាមុខកាត់ទៅដូចហើយ អាចរិតនឹងឲ្យខុសគ្នាតិចអត់ទេ ហេតុតែឈាមតែមួយចឹងមែន។

       "ក៏កូនឆ្កែវាចង់តែមឹមដោះម៉ែវានោះអី អត់ចេះមឹមដោះគោដូចតុងឯងទេ"

       "តែលូវអូនតូចកែហៃ" តុងតុងថាហើយក៏លើកដៃតូចៗរបស់គេ ជ្រល៎ចង់ចាប់មីមីរបស់ថេហ្យុងថែមទាំងញាក់ចិញ្ចឹមតិចៗ

       "គ្រឺតណាស់អញចាប់បោះទៅតាមបង្អួចឥលូវហើយ" ឃើញពីទឹកមុខកំហូចរបស់កូនតូច ថេហ៍សែនក្នាញ់សឹងតែចាប់ច្របាច់កូនលេងឲ្យណាណីទេ ប្ដូរពីការចាប់ច្របាច់កូន គេក៏លើកកាយល្អិតឡើងដើរសំដៅទៅបន្ទប់ទឹក ហើយអាតុងនៅតែញ៉ោះម៉ាម៉ាគេមិនឈប់។
     

       ដូចដែលបានរៀបរាប់ បន្ទាប់ពីងូតទឹកឲ្យតុងតុងនឹងខ្លួនឯងហើយ ថេហ្យុងត្រូវចេញមកធ្វើអាហារបន្ត

        "អូយឡើងតុយ" កុំយល់ច្រលំអី អាតុងវាសរសើថាឈ្ងុយមុខម្ហូបដែលថេហ៍កំពុងតែធ្វើ

        "យ៉ា!តុងហ្អា៎ ម៉ាម៉ាប្រាប់ប៉ុន្មានដងហើយថាកុំនិយាយអ៊ីចឹង ថាម្ដងទៀត ឈ្ងុយ!"

        "តុយ"

        "ឈ-ឈ្ងុយ" ថេហ៍តែងតែបង្រៀនកូនឲ្យនិយាយតែរហូត នេះបង្រៀនផងបានពិននឹង ទម្រាំអត់បង្រៀនសោះទៀតមិនដឹងពិនណាទេ។

        "ទ-តុយ!ហិហិ ម៉ាម៉ាធើអាហូបឡើងតុយម៉ងហាស៎" ទោះបីជាប់និយាយជាមួយនឹងថេហ្យុងមែន តែមាត់តុងតុងអត់ទំនេរទេ មឹមដោះគោជាប់រហូត ជិតអស់ពីរកំប៉ុងហើយ ចាំមើលធ្វើម្ហូបរួច គេក៏ញ៉ាំម្ហូបម្ដង។

        "អ្ហើយអញ ចឹងក៏ចឹងទៅ តែកុំនិយាយពាក្យនឹងឲ្យអ្នកផ្សេងឮណា"

        "ម៉េចចឹង?" សួរទៀត យ៉ាងហោចណាស់ក្នុងមួយថ្ងៃ ថេហ្យុងក៏ទទួលបានសំណួរជាងមួយររយដែរពីអាល្អិតតុងតុង។

        "ខុសច្បាប់" រាល់ថ្ងៃគឺហត់ណាស់ ណានៅធ្វើការផង ណានៅមើលកូន ហើយនៅមកឆ្លើយសំណួររាប់រយទៀត ថេហ្យុងគឺឆ្លងកាត់ទាំងនឿយណាយ តែយ៉ាងណា គេមិនត្អូញ គេមានតែចង់បានបែបនោះ ទោះជីវិតរៀងហត់បន្តិចមែន ប៉ុន្តែសែនមានន័យ អីដែលសំខាន់គឺមានគ្រាប់ពេជ្រមួយជួយស្អំបេះដូងរបស់គេ។

        "ចឹងសោះខុសចាបាប់ដែរកួតៗ" នឹងហើយចាបាប់នឹងគឺពាក្យច្បាប់ កួតគឺឆ្កួត ពាក្យទាំងនឹងបង្កើតឡើងក្នុងវេចនានុក្រមរបស់តុងតុង។

          ថេហ្យុងឈប់និយាយ បើនៅតែហ៊ានបន្ត ជឿចុះមិនចេះអស់សំណួរនោះទេ គេស្ងាត់មាត់រហូតទុកឲ្យអាល្អិតរអ៊ូង៉ូវៗម្នាក់ឯងតាមរបៀបក្មេងចូលចិត្តនិយាយច្រើន អាហារបានធ្វើរួចរាល់ ថេហ៍លើករបស់តុងដាក់ពីមុខគេ នឹងរបស់ខ្លួនមួយចានដែរ។

        "ម៉ាម៉ាផ្លុំឲ្យរួចហើយ" ពេលឃើញកូនខ្លួនចាប់សរសៃគុយទាវផ្លុំ ទើបថេហ៍ប្រាប់ តែចាំបាច់ប្រាប់ធ្វើអី បើអាល្អិតចាប់នឹងដៃអត់ក្ដៅផង គ្រាន់តែមាត់ធ្វើជាផ្លុំវូវូ

        "វ៉ាវ!!ម៉ាម៉ាអូនពូកែហ្អា៎ តុយហើយង៉ាញ់ទៀត" កុំឲ្យពិបាកយល់ ង៉ាញ់នឹងគឺឆ្ងាញ់><

       "ញ៉ាំតែមួយចាននេះបានហើយ ព្រោះកូនក៏ទើបតែមឹមដោះគោអស់ពីរកំប៉ុងដែរ" ទឹកដោះគោពីរកំប៉ុងធ្វើឲ្យពោះអាល្អិតឡើងរីកស្ពីងតែថាម្ចាស់វាដូចអត់ចង់ទំនេរមាត់សោះ។

       "អត់ទេមួយនឹងម៉េចត្អែត" តុងតុងធ្វើមុខជូរដាក់ថេហ៍ គុយទាវគេធ្វើឆ្ងាញ់ណាស់ មកឲ្យញ៉ាំមួយចាន ឈប់មិនបានទេ។

       "មិនឆ្អែតទៀតដោះគោពីរកំប៉ុងហើយ"

  "អស់ពីរនឹង ទាល់តែសៃសៃពីរដែរបានត្អែត" សៃសៃ=គុណទាវ ពាក្យគុណទាវវេទនាហៅពេកហៅសៃសៃអ៊ីចឹងម៉ងទៅ

        "ប្រាកដណាថាពីរ យកតែមួយចានទៀតហើយឈប់ញ៉ាំឮទេ?"

        "ប៉ាតទាន" ក្មេងតូចថាហើយសើចស្ញេញចេញធ្មេញពីរខាងមុខដូចទន្សាយ។

       
        ពេលល្ងាច ថេហ្យុងនាំកូនចេញក្រៅបន្តិច ព្រោះចាប់ពីស្អែកទៅ គេត្រូវជាប់រវល់នឹងការងារវិញ ទើបថ្ងៃនេះនាំតុងតុងដើរលេងឲ្យហើយ

        "ម៉ាម៉ា កាឡេម" អាល្អិតឈរជិតជើងមនុស្សធំ ពេលងាកឃើញកន្លែងលក់ការ៉េមក៏ទាញសាច់ខោថេហ៍តិចៗនិងចង្អុលប្រាប់

      "អត់ទេកុំញ៉ាំរបស់នឹងប្រយ័ត្នផ្ដាសាយ"

        "តែមួយអត់អីហ្ហេ៎"

        "តុងតុងកុំរឹងណា បើមកទារបែបនេះថ្ងៃក្រោយម៉ាម៉ាលែងនាំមកហើយ" ថេហ្យុងបន្ទន់ខ្លួនឲ្យទាបស្មើនឹងកម្ពស់អាល្អិត តុងតុងពេលឮហើយ ត្បិតអីគេជាក្មេងកំហូចពិតមែន ប៉ុន្តែក៏ស្ដាប់បង្គាប់។

        "អូនអត់ហឹងទេ ម៉ាម៉ាអូនឆុំទោស" ក្មេងតូចលើកដៃខ្លីៗដាក់ផ្អឹបគ្នាជាការសំពះ ហើយមុននឹងឱនទៅថើបថ្ពាល់ក្រពុំរបស់ថេហ៍មួយខ្សឺតជាការសុំទោស។

        "ឆ្លាត! ម៉ោះទៅទិញដោះគោវិញ" ពេលកូនថើប ថេហ្យុងក៏ថើបកូនវិញ ទើបលើកពរតុងតុងបម្រុងនឹងដើរទៅតែត្រូវទច់ដំណើរពេលដែលងាកក្រោយប្រទះនឹងមនុស្សប្រុសម្នាក់

        "បង...."

        "ថេហ្យុង!ជាកូនអ្នកណា?"

TO BE CONTINUED.....       

Continue Reading

You'll Also Like

69.7K 17.9K 61
πŸ’šβ€ ΰΆ΄ΰ·™ΰΆ»ΰ·€ΰΆ―ΰΆ±ΰ·Š ΰΆšΰ·”ΰΆΈΰΆšΰΆ§ΰΆ―...... ΰΆ΄ΰ·ƒΰ·” ΰ·€ΰΆ―ΰΆ±ΰ·’ΰΆ±ΰ·Š ΰΆΈΰ·”ΰΆ«ΰΆœΰ·ΰ·ƒΰ·™ΰΆ± ΰΆ­ΰ·”ΰΆ»ΰ·”.......β€πŸ’š πŸ†ƒοΈŽπŸ…·οΈŽπŸ…΄οΈŽ πŸ…ΈοΈŽπŸ…½οΈŽπŸ…΅οΈŽπŸ…ΈοΈŽπŸ…½οΈŽπŸ…ΈοΈŽπŸ†ƒοΈŽπŸ†ˆοΈŽ...........❀️‍πŸ”₯❀️‍πŸ”₯
199K 15K 57
αžαŸ’αž‰αž»αŸ†αž˜αž·αž“αž˜αŸ‚αž“αž‡αžΆαž‚αžΈαž˜ αž†αŸαžœαžΈ αž‘αŸ€αžαž“αŸ„αŸ‡αž‘αŸ αžαŸ‚αž–αŸαž›αž“αŸαŸ‡αžαŸ’αž‰αž»αŸ†αž‡αžΆ αž‚αžΈαž˜ αžαŸαž™αŸ‰αž»αž„πŸ™‚ Jeon jungkook x Kim Taehyung πŸ’œπŸ™†πŸ»β€β™€οΈ Write by Jeon morin Date 25/07/2021
222K 22.6K 70
αžŠαŸ„αž™αžŸαžΆαžšαžαŸ‚αž‚αž»αŸ†αž“αŸ†αž”αžΆαž“αž’αŸ’αžœαžΎαž’αŸ„αž™αž€αŸ’αž˜αŸαž„αž”αŸ’αžšαž»αžŸαžŠαŸ‚αž›αž˜αžΆαž“αž”αŸαŸ‡αžŠαžΌαž„αž”αžšαž·αžŸαž»αž‘αŸ’αž’αžŸαŸ’αžšαžŸαŸ‹αžŸαŸ’αž’αžΆαžαž”αŸ’αžšαŸ‚αž€αŸ’αž›αžΆαž™αž‡αžΆαž€αŸ’αž˜αŸαž„αž–αžΉαžŸαž–αž»αž›αž–αŸ„αž–αŸαž‰αžŠαŸ„αž™αž›αŸ’αž”αž·αž…αž€αž›αŸ‹ αž‚αŸαž αŸŠαžΆαž“αž’αŸ’αžœαžΎαž‚αŸ’αžšαž”αŸ‹αž™αŸ‰αžΆαž„αžŸαžΌαž˜αŸ’αž”αžΈαžαŸ‚αž“αžΆαž˜αž‡αžΆαž”αŸ’αžšαž–αž“αŸ’αž’αž…αž»αž„αž”αž»αžšαžŸαž…...
98K 5.7K 46
αž αŸαžαž»αž’αžΈαž…αž€αŸ’αžšαžœαžΆαž›αž“αŸαŸ‡αžαž˜αŸ’αžšαžΌαžœαž²αŸ’αž™αž˜αž“αž»αžŸαŸ’αžŸαžŠαŸ‚αž›αž˜αž·αž“αž‚αž½αžšαž‡αž½αž”αž‚αŸ’αž“αžΆαžŸαŸ„αŸ‡ αž”αžΆαž“αž†αŸ’αž›αž„αžŸαž˜αŸαž™αž€αžΆαž›αž˜αž€αž‡αž½αž”αž“αž·αž„αžŸαŸ’αžšαž›αžΆαž‰αŸ‹αž‚αŸ’αž“αžΆ αž αžΎαž™αž…αž»αž„αž€αŸ’αžšαŸ„αž™αž€αŸαž”αž‰αŸ’αž…αž”αŸ‹αžŠαŸ„αž™αž˜αŸ’αž“αžΆαž€αŸ‹αžαŸ’αžšαžΌαžœαž…αžΆαž€αž…αŸαž‰ αž“αž·αž„αž˜αŸ’αž“αžΆαž€αŸ‹αž‘αŸ€αžαž…αŸ†αžŽαžΆαž™αž–αŸαž›αž˜αž½αž™αž‡...