♡បំណែកភ្ជាប់ចិត្តស្នេហ៍♡

بواسطة injaehaa

97.5K 7.3K 362

Jungkook top Taehyung bottom المزيد

ភាគ1
ភាគ2
ភាគ3
ភាគ4
ភាគ5
ភាគ6
ភាគ7
ភាគ8
ភាគ9
ភាគ10
ភាគ11🔞
ភាគ12🔞
ភាគ13
ភាគ14
ភាគ15
ភាគ16
ភាគ17
ភាគ18
ភាគ19
ភាគ20
ភាគ21
ភាគ22
ភាគ23
ភាគ24
ភាគ25
ភាគ27
ភាគ28
ភាគ29
ភាគ30
ភាគ31
ភាគ32
ភាគ33
ភាគ34
ភាគ35
ភាគ36
ភាគ37
ភាគ38
ភាគ39-40
ភាគ41
ភាគ42
ភាគ43
ភាគ44
ភាគ45
ភាគ46_47
ភាគ48
ភាគ49
ភាគ50
ភាគ51
ភាគ52
ភាគ53
ភាគ54
ភាគ55
ភាគ56_57
ភាគ58
ភាគ59
ភាគ60
ភាគ61_62
ភាគ63
ភាគ64
ភាគ65
ភាគ66
ភាគ67-68
ភាគ69
ភាគ70🔞
ភាគ71
ភាគ72
ភាគបញ្ចប់
វគ្គ2-ភាគ1
វគ្គ2-ភាគ2
វគ្គ2-ភាគ3
វគ្គ2-ភាគ4
វគ្គ2-ភាគ5
វគ្គ2-ភាគ6
វគ្គ2-ភាគ7
~ភាគបញ្ចប់~

ភាគ26

1.2K 84 2
بواسطة injaehaa

      "បើបងដឹងថាខ្ញុំមានកូនជាមួយនឹងបង តើបងនឹងឃាត់ខ្ញុំទេ?ពេលនោះបើខ្ញុំបង្ហើបរឿងមានកូន តើខ្ញុំនឹងបានចេញផុតពីផ្ទះធំឬអត់? ជុងហ្គុក!កូនបងនៅជាមួយនឹងខ្ញុំអ្ហឹកអ្ហឺៗ" គេអង្គុយផ្អែកខ្នងនឹងគ្រែ រៀបរាប់ប្រណាំងនឹងទឹកភ្នែក ពេញមួយថ្ងៃមកនេះ ថេហ៍មិនគិតចង់ធ្វើអីក្រៅពីអង្គុយទួញសោក សូម្បីតែទ្វាបន្ទប់ មិនបាននឹងចាប់អារម្មណ៍បិទផង។

         "ថេហ្យុង!កូននិយាយអី?" ស្របពេលជាមួយគ្នា អ្នកជាឱពុកក៏បានចូលមកក្នុងបន្ទប់កូន បំណងចង់មើលពីសភាពនិងហៅឲ្យទៅក្រោមទទួលទានអាហារ ប៉ុន្តែមិននឹកស្មានថាពេលមកដល់ បានឮពីអីដែលកូននិយាយមុននេះខ្ទេច។

         "ប៉ា!" កំលោះតូចភ្ញាក់ ប្រញាប់ក្រោកឈរបែមុខមកកាន់វ័យចំណាស់ទាំងរឹកពាមិនស្រួល កុំបាច់សួរក៏ដឹងច្បាស់ ទឹកមុខលោកគីមបានបញ្ជាក់ថាគាត់គឺឮគ្រប់យ៉ាងអម្បាញ់មិញនេះ។

         "ថេហ្យុងកូន...ប្រាប់ប៉ាមក ថាមុននេះកូននិយាយលេង" គាត់ទើបតែដឹងខ្លួន ថាការសម្រេចឲ្យកូនប្រុសទៅគឺខុស ព្រោះថេហ៍ពុំដូចប្រុសដទៃ គាត់គួរតែកុំភ្លេចរឿងដ៏សំខាន់នេះ។

         "ប៉ា~អ្ហឹកអ្ហឺៗ" ថេហ៍និយាយមិនចេញ ចេញតែទឹកភ្នែក វាស្រក់មិនចេះហត់ទាល់តែសោះ ដល់ថ្នាក់កំលោះតូចត្រូវលុតជង្គង់ចុះចំពោះមុខឱពុក យំឲ្យគាត់មើលតែម្ដងទៅ។

         "ជុងហ្គុកគេធ្វើបាបកូនខ្លាំងណាស់មែនទេ គេបង្ខំកូនមែនទេ? ថេហ៍!ប៉ានឹងទៅនិយាយជាមួយជុងឲ្យគេដឹងរឿងនេះ" លោកចនបម្រុងនឹងបែខ្លួនចេញពីបន្ទប់កូន តែត្រូវថេហ្យុងស្ទុះចូលមកឱបជើងគាត់ជាប់

         "គ្មានប្រយោជន៍ទេប៉ា កុំទៅអីខ្ញុំសូមអង្វរ កុំទៅប្រាប់គាត់អី កូនមិនចង់ធ្វើឲ្យគាត់ត្រូវលំបាកដោយសារតែកូននោះទេ ពេលនេះសង្សារគាត់ក៏មកវិញដែរ"

         "សង្សារគេមកតែគេទៅ ប៉ុន្តែកូនប៉ាមានកូនណា កូនមិនចង់ឲ្យឱវាដឹងឮទេអ្ហេស?"

         "ដឹងហើយយ៉ាងម៉េច? ប៉ាចង់ឲ្យគាត់មកទទួលខុសត្រូវលើខ្ញុំ ទាំងដែលខ្ញុំជាអ្នកទៅតាមទោងទាមគាត់អញ្ចឹងអ្ហេ? ប៉ា!រឿងទាំងអស់ គឺខ្ញុំខ្លួនឯងជាអ្នកបង្កើតឡើង ចំណងទាំងនោះគឺខ្ញុំចងវាដោយខ្លួនឯង សូមប៉ាកុំបាច់មកពិបាកអី ទុកឲ្យខ្ញុំស្រាយវាដោយខ្លួនឯងចុះ លោកប៉ាកូនសុំចិត្តណាអ្ហឹក"

          លោកចនពិតជាអាណិតកូនណាស់ មិនគួរណាកម្មក្រាស់ជួបរឿងបែបហ្នឹងទាល់តែសោះ ផ្លូវចូលទៅក៏មិនស្រួល ដល់ខាងក្នុងក៏មានអ្នកប្រណាញ់ ពេលចេញមកវិញត្រូវជាប់នឹងសំណាញ់ក្មេងទៀត ពិតជាគួរឲ្យស្មុគស្មាញមែន។

          "ហើយម៉ាក់កូនដឹងឮឬនៅ?" គាត់បន្ទន់ខ្លួនឲ្យស្មើនឹងថេហ្យុង មុននឹងសួរនាំដោយកាត់រឿងនោះចេញ សបញ្ជាក់ថាលោកចនគឺព្រមធ្វើតាមការសុំរបស់កូន។

          "ខ្ញុំដឹងហើយ គឺដឹងនៅពេលនេះ"

          "ម៉ាក់!" ម្នាក់ទៀតហើយ ហេតុអ្វីចូលចិត្តមកស្ងាត់ៗម្លេះ សូម្បីតែម៉ាក់ក៏លាក់មិនកើតដែរ ព្រោះតែគាត់ឮការសន្ទនារវាងឪពុកកូនទាំងពីរអស់ហើយ។

          "មិនបាច់ភ័យទេ ម៉ាក់មិនដូចប៉ាឯង ទុកថាទៅក៏ចំណេញ ពេលមកវិញបាននាំចៅឲ្យម៉ាក់, បើជានិស្ស័យប៉ានិងកូនមែន ជឿម៉ាក់ចុះ ថ្ងៃណាមួយជុងហ្គុកនឹងដឹង"

         "តែខ្ញុំមិនចង់ឲ្យគាត់ដឹងទេ"

          "ម៉ាក់មិននិយាយ ប៉ាឯងក៏មិននិយាយ ជុងហ្គុកគឺមិនអាចដឹងឡើយ តែបើគេដឹងតាមវិធីផ្សេង នោះម៉ាក់នឹងមានហ៊ានធានា"

           "គ្មានថ្ងៃនោះទេ"
       

       ក្រឡេកមកកាន់ចំការវិញ បើនិយាយពីជុងហ្គុកឥលូវ គឺរវល់គ្មានលួស មិនដែលមានពេលសម្រាប់អ្នកជាសង្សានោះទេ ការងារគេមិនមែនត្រឹមតែនៅចំការតែមួយមុខឡើយ តិចទៅនេះទៅនោះមិនឈប់ ហើយបើមានពេលទំនេរបន្តិច ក៏សុងហេមិនហ៊ានមកជួប ព្រោះឲ្យតែមកម្ដងៗ មិនដែលឡើយឃើញជុងហ្គុកល្អជា ថ្ងៃខ្លះផឹកស្រា ថ្ងៃមិនផឹកក៏ម៉ួម៉ៅក្ដៅក្រហាយទាំងគ្មានមូលហេតុ។

         ដូចជាពេលនេះ ព្រឹកឡើងមិនទាន់ទេ ជុងហ្គុកក្រោកឡើងមុនពួកកម្មករឯទៀត ដើម្បីរៀបចំខ្លួនចេញក្រៅ

           "ថ្មើណាឯងក្រោកអាហ្វាំង" នាយមកដល់មុខផ្ទះរបស់ហ្វាំង ហើយមិនត្រឹមស្រែកហៅធម្មតាទេ នៅយកដុំថ្មអាធំទៅគប់ជញ្ជាំងផ្ទះគេទៀត។

           "បា-បាទៗៗ" ហ្វាំងឯណេះ គ្នាបើកភ្នែកសឹងមិនទាន់ ពេលឮស្នូរមកពីខាងក្រៅ ដូចត្រូវគ្រាប់បែកទម្លាក់មកអ៊ីចឹង។

           "ម៉ោងស្មើនេះហើយ មិនធ្វើការធ្វើងារទេ នៅដេកដូចងាប់ដល់ណាទៀត ឆាប់ទៅយកឡានឲ្យយើង"

      "បាទចៅហ្វាយ តែខ្ញុំសុំងូតទឹកសិនបានទេ"

       "បើងូតទឹកហើយងាប់ និងទៅយកឡានតែនៅរស់ឯងជ្រើសមួយណា?" មិនសួរតែមាត់ ជុងហ្គុកនៅដករបស់ម្យ៉ាងចេញពីខោ គ្រាន់តែបានឃើញបន្តិចនឹង នាយម៉ាប់ឡើងរឹងថ្គាមបាត់ហើយ។

       "ប្រាកដជាទៅយកឡានហើយ" ហ្វាំងធ្វើមុខញឹមៗមិនសូវសម តែខុសពីជុងហ្គុកដែលគិតតែសម្លក់ដាក់ត្លែ

       "ហើយមិនឆាប់ទៅ នៅតាប៉ែដល់ណា" ជុងហ្គុកស្រែកថ្នាក់ឡើងប៉ោងសរសៃករវាម នាយដូចជាមិនមែនខឹងត្រឹមរឿងពិននឹងទេ។

       "ទៅហើយៗ ហូយ!មករដូវឬយ៉ាងម៉េចនឹង ដូចទ្រុងម៉ួម៉ៅក្ដៅក្រហាយដល់ហើយ" ឆ្លៀតពេលរត់ទៅ ហ្វាំងនៅលួចរអ៊ូរទាំទៀត ប៉ុន្តែអ្នកជាចៅហ្វាយមិនបានឮទេ បើឮប្រហែលបានស៊ីគ្រាប់ផ្លោង។

       
         "គ្រាន់តែយើងលើកលែងក៏ទៅបាត់ សង្ស័យតែរាល់ថ្ងៃនេះ នៅជាមួយយើង ឯងមានសម្ពាធណាស់ហើយ" ពេលនៅម្នាក់ឯង ជុងហ្គុកតែងតែរលឹកដល់រឿងនៅថ្ងៃនោះ អាចថាវាគឺជាមូលហេតុ ដែលនាយចង់តែធ្វើឲ្យខ្លួនរវល់។

         "មកព្រោះតែចង់បានពាក្យពីរម៉ាត់ ពេលបានហើយទៅបាត់មិនខ្ចីស្រណោះ ត្រង់ណាទៅដែលឯងចូលចិត្តយើងនោះថេហ្យុង? តែមែនហើយ ប្រហែលជាឯងប្រែមែន បើសិនជាឯងដូចមុន ឯងនឹងមិនទៅ ឯងនឹងនៅជិតយើង ចង់បានយើងជាប្ដីទៀត" សុខៗ នាយបែជាយល់ថា កាលនោះដូចជាត្រឹមត្រូវទៅវិញ តើឥលូវមកពីនាយផឹកស្រាពេក ដល់ថ្នាក់ឆ្កួត?

         "ចៅហ្វាយ មកដល់ហើយ" ហ្វាំងបើកឡានមកដល់ ប្រញាប់បើកទ្វាជូន តែជុងហ្គុកមិនឡើងខាងដែលនាយបើកឲ្យ បែជាទៅអង្គុយនៅកន្លែងតៃកុងទៅវិញ។

         "ចៅហ្វាយមិនឲ្យខ្ញុំទៅជា-"

         "យើងចង់ទៅម្នាក់ឯង"

         "ទៅណាទៅ ចៅហ្វាយក៏ដឹងថាឥលូវ ម្ដុំចំការយើងមានពួកអាសត្វអស់នោះ ពួកវាមិនចូលចិត្តចៅហ្វាយ ហើយក៏--"

         "ឯងគិតថាយើងជាក្មេង ចាំឲ្យមានអ្នកការពារគ្រប់ជំហានអញ្ចឹងអ្ហេស? មិនបាច់ខ្វល់ជាមួយនឹងយើងទេ ខ្វល់តែចំការទៅ ត្រូវនៅមើលឲ្យបានគ្រប់ពេល ហាមឲ្យអាឆ្កែណាមកឈ្លានពានបានទៀត" ចប់សម្ដី ទើបជុងហ្គុកបើកឡានចេញទៅយ៉ាងលឿន មិនទុកពេលឲ្យហ្វាំងឃាត់ទាន់ឡើយ។

         "ចៅហ្វាយអ្ហើយ បើលោកប្រុសធំដឹង ខ្ញុំនឹងត្រូវធ្ងន់មិនខាន មិនបានទេ ត្រូវតែទៅតាម"

          ការបារម្ភរបស់ហ្វាំងចំពោះចៅហ្វាយគឺមិនខុសឡើយ ព្រោះតែពេលនេះនៅចំការ មិនមានសុវត្ថិភាពដូចមុនទេ ហើយពេលនេះជុងហ្គុកបានជិះឡានចេញពីចំការទាំងដែលថ្ងៃនេះគ្មានការអីដែលត្រូវចេញផង ដោយសារនាយបានឃ្លៀរ៍ការងារអស់ហើយ។

           "ហើយយើងចេញមកធ្វើអី?" ជុងហ្គុកទើបតែឆ្ងល់នឹងខ្លួនឯង នេះកុំប្រាប់ថាគ្រាន់តែរលឹកដល់ក្មេងនោះបន្តិចសោះ អារម្មណ៍អាចហោះហើរនាំឲ្យខ្លួនជិះមកដល់ចំណុចហ្នឹងដែរ។

         គិតហើយ ជុងហ្គុកក៏សើចហួសចិត្តនឹងខ្លួនឯង តែការសើចមួយនេះ គ្មានភាពសប្បាយនោះទេ ផ្ទុយទៅវិញ វាដូចជាចុកឆ្អល់នៅត្រង់ណាមួយ។

        "អ្ហើយ!!ឆ្កួតបំផុត ថេហ្យុងយើងស្អប់ឯងណាស់ ឯងឈប់មកលងបន្លាចយើងទៅ" ពេលងាកទៅមើលផ្លូវម្ខាងទៀត ក៏បានឃើញវត្តមានថេហ្យុងនៅឈរបេះផ្លែឈើ ទាំងដែលនេះនៅលើផ្លូវក្នុងព្រៃសោះ។

        "មិនមែនជាថេហ៍តែនោះគឺមនុស្ស--*ផាំង!!!" ជុងហ្គុកសម្លឹងមើលឲ្យជាក់ ទើបដឹងថាមានអ្នកឈរនៅម្ខាងផ្លូវពិតមែនគ្រាន់តែមិនមែនជាថេហ្យុង ប៉ុន្តែទម្រាំដឹង គ្រាប់កាំភ្លើងដែលបន្លឺមុននេះត្រូវហោះមករកនាយទៅហើយ។
......

          *ប្រាវ!ថេហ្យុងគិតតែពីអណ្ដែតអណ្ដូងទើបមិនបានប្រយ័ត្នត្រូវធ្លាក់កែវទឹកដោះគោពីដៃ ហើយខ្ចាយទឹកទៅប្រលាក់លើរូបថតជុងហ្គុក ធ្វើឲ្យរូបនោះសើម ជោគជាំទៅដោយទឹក...

        "បងហ្គុក វាអាក្រក់មើលណាស់" ថេហ៍រហ័សយកកន្សែងទៅជូត ដោយប្រញាប់ពេកទើបត្រូវមុតអំបែងកែវ ប៉ុន្តែគេមិនខ្វល់គិតតែពីជូតរូបតថត ហើយរូបរបស់ជុងហ្គុកលែងប្រឡាក់ដោះគោទៀត បែជាមកប្រឡាក់ឈាមរបស់ថេហ៍ទៅវិញ។

TO BE CONTINUED......         

       

       

        

         

        

واصل القراءة

ستعجبك أيضاً

276K 48.3K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
81.9K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
897K 92.9K 34
ကျွန်တော်က ရုန်းတော့ အရှင်ကပြုံးတယ်... မသိလိုက်ခင်မှာပဲ ကျွန်တော် အရှင့်အပြုံးမှာ ကျဆုံးတယ်... ကြၽန္ေတာ္က ႐ုန္းေတာ့ အ႐ွင္ကျပံဳးတယ္... မသိလိုက္ခင္မွာ...
95.8K 15.6K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...