β™‘αž”αŸ†αžŽαŸ‚αž€αž—αŸ’αž‡αžΆαž”αŸ‹αž…αž·αžαŸ’αžαžŸαŸ’αž“αŸαž αŸβ™‘

Av injaehaa

97K 7.3K 362

Jungkook top Taehyung bottom Mer

αž—αžΆαž‚1
αž—αžΆαž‚2
αž—αžΆαž‚3
αž—αžΆαž‚4
αž—αžΆαž‚5
αž—αžΆαž‚6
αž—αžΆαž‚7
αž—αžΆαž‚8
αž—αžΆαž‚9
αž—αžΆαž‚10
αž—αžΆαž‚11πŸ”ž
αž—αžΆαž‚12πŸ”ž
αž—αžΆαž‚13
αž—αžΆαž‚14
αž—αžΆαž‚15
αž—αžΆαž‚16
αž—αžΆαž‚17
αž—αžΆαž‚18
αž—αžΆαž‚20
αž—αžΆαž‚21
αž—αžΆαž‚22
αž—αžΆαž‚23
αž—αžΆαž‚24
αž—αžΆαž‚25
αž—αžΆαž‚26
αž—αžΆαž‚27
αž—αžΆαž‚28
αž—αžΆαž‚29
αž—αžΆαž‚30
αž—αžΆαž‚31
αž—αžΆαž‚32
αž—αžΆαž‚33
αž—αžΆαž‚34
αž—αžΆαž‚35
αž—αžΆαž‚36
αž—αžΆαž‚37
αž—αžΆαž‚38
αž—αžΆαž‚39-40
αž—αžΆαž‚41
αž—αžΆαž‚42
αž—αžΆαž‚43
αž—αžΆαž‚44
αž—αžΆαž‚45
αž—αžΆαž‚46_47
αž—αžΆαž‚48
αž—αžΆαž‚49
αž—αžΆαž‚50
αž—αžΆαž‚51
αž—αžΆαž‚52
αž—αžΆαž‚53
αž—αžΆαž‚54
αž—αžΆαž‚55
αž—αžΆαž‚56_57
αž—αžΆαž‚58
αž—αžΆαž‚59
αž—αžΆαž‚60
αž—αžΆαž‚61_62
αž—αžΆαž‚63
αž—αžΆαž‚64
αž—αžΆαž‚65
αž—αžΆαž‚66
αž—αžΆαž‚67-68
αž—αžΆαž‚69
αž—αžΆαž‚70πŸ”ž
αž—αžΆαž‚71
αž—αžΆαž‚72
αž—αžΆαž‚αž”αž‰αŸ’αž…αž”αŸ‹
αžœαž‚αŸ’αž‚2-αž—αžΆαž‚1
αžœαž‚αŸ’αž‚2-αž—αžΆαž‚2
αžœαž‚αŸ’αž‚2-αž—αžΆαž‚3
αžœαž‚αŸ’αž‚2-αž—αžΆαž‚4
αžœαž‚αŸ’αž‚2-αž—αžΆαž‚5
αžœαž‚αŸ’αž‚2-αž—αžΆαž‚6
αžœαž‚αŸ’αž‚2-αž—αžΆαž‚7
~αž—αžΆαž‚αž”αž‰αŸ’αž…αž”αŸ‹~

αž—αžΆαž‚19

1.1K 75 4
Av injaehaa

       "ស្អាតបែបនេះអ្នកណាមិនចង់បាន" នារីម្ចាស់ក្លឹបនិយាយពាក្យពិត ត្បិតអីក្មេងនេះជាមនុស្សប្រុសតែបើឲ្យគាត់ស្មានមិនខុសច្បាស់ជាមានភ្ញៀវត្រូវការច្រើនជាក់ជាមិនខាន។

         "ទីនេះមានប្រុសណាធំៗឬអត់?" ថេហ៍សួរនាំទាំងមិនខ្លាចរអែងនឹងអ្នកដែលឈរក្បែរ ណ្ហើយបើជ្រុលជាចង់លក់គេហើយ គេនឹងជូនតាមបំណង បើខំស្រែកតវ៉ាយ៉ាងណានៅតែឥតប្រយោជន៍ដដែល ជូនតាមបំណងមែន តែជូនទាំងភាពភិតភ័យនៅមាន។

         "???" ជុងហ្គុកចងចិញ្ចើមភ្លាមពេលឮពីសំណួររបស់កំលោះតូចហើយ ក្រែងមុននេះឃើញស្រែកយំខ្លាំងណាស់មិនចឹង ហើយឥលូវមកសួរអីឆ្កួតៗបែបហ្នឹង? នាយពិតជាគិតមិនខុសមែន ក្មេងនេះពុតត្បុត ពិនសម្ដែងឆាកល្ខោនបានគ្រប់វគ្គ។

        "ចា៎មាន នេះខ្ញុំជឿថាអ្នកកំលោះច្បាស់ជាជំនាញដូចពាក្យលោកចនថាមែន" នាងមានការពេញចិត្តជាខ្លាំង នៅពេលដែលមានក្មេងស្រស់ស្អាតដូចជាថេហ្យុងមកក្នុងហាង ម្យ៉ាងមិនពិបាកណែនាំព្រោះមើលទៅពាក្យសម្ដីក៏ដឹងថាជំនាញនិងងាយយល់រឿងអស់ទាំងនោះដែរ។

        "ប្រាកដជាបែបហ្នឹង ព្រោះខ្ញុំដឹងច្បាស់ ក្មេងប្រុសដូចជាគេស្គាល់ពាក្យថាឡើងគ្រែដោយសារតែភាពចូលចិត្តរបស់គេ" ជុងហ្គុកបន្តស្រដី ទាំងភ្នែកចេះតែលួចសម្លឹងមើលមុខថេហ្យុង ទោះខាងក្រៅក្មេងនោះមិនបង្ហាញអារម្មណ៍ តែបើអាចអានចិត្តរបស់គេបាន ប្រាកដណាស់ច្បាស់ជាដឹងថាក្មេងនោះកំពុងតែអន់ចិត្តនឹងនាយខ្លាំងកម្រិតណា។

         "បើអញ្ចឹងអ្នកកំលោះទៅជាមួយខ្ញុំបន្តិចដើម្បីណែនាំភ្ញៀវ ចំណែកឯលោកចនសូមចាំនៅត្រង់នោះខ្ញុំនឹងមកវិញពិភាក្សារឿងតម្លៃខ្លួនរបស់គេជូន" ពាក្យថាតម្លៃខ្លួន មិនត្រឹមតែសាមីខ្លួនគេទេដែលប្រតិកម្ម សូម្បីតែអ្នកយកមកលក់នឹង ក៏មានអារម្មណ៍ចម្លែកដែរ ប្លែកត្រង់ថាហេតុអីបានជាស្អប់សម្ដីស្រីម្នាក់នេះ។

          ថេហ្យុងដើរចេញទៅតាមនារីជាម្ចាស់ហាងដោយមិនក្រឡេកមើលមកជុងហ្គុកនោះទេ គេមិនចង់ឃើញមុខនាយ បើឃើញហើយមាត់ចង់តែហើបអង្វរទោះដឹងថាឥតបានការ។

         "ជាក្មេងថ្មីអ្ហេស៎?" អ្នកកំលោះម្នាក់បន្លឺឡើងបន្ទាប់ពីបានឃើញពីវត្តមានថេហ្យុង នាយម្នាក់នេះទំនងច្រឡឺមជាងមិត្តភក្តិឯទៀតដែលអង្គុយរួមតុជាមួយ។

          "ពិតមែនហើយ,អម្បាញ់មិញនេះឮបុគ្គលិកប្រាប់ថាតុមួយនេះខ្វះអ្នកកំដរម្នាក់ ឥលូវខ្ញុំយកក្មេងរបស់ខ្ញុំមកឲ្យកំដរពួកលោក" នាងញញឹមញញែមរាក់ទាក់ភ្ញៀវ ខុសអីពីកំលោះតូចពេលនេះញ័រខ្លួននៅមិនទាន់បាត់ មាត់ក៏ស្ងាត់ជ្រាបមិនហើបស្រដីមកកាន់ភ្ញៀវទាល់តែសោះ។

           "អាល្អិតមកអង្គុយជិតបងមក-" បុរសម្នាក់បក់ដៃហៅ តែនាយហៅមិនទាន់នឹងបានប៉ុន្មានវិនាទីផង ស្រាប់តែមិត្តម្នាក់ទៀតរបស់និយាយឡើង៖

           "ឯងមានស៊ូនីអង្គុយជិតហើយ ឲ្យគេមកយើង" មិនថាតែមាត់ នាយសង្ហាក្រោកឈរឡើងមុននឹងចាប់ដៃថេហ្យុងមកឲ្យអង្គុយក្បែររួចទើបខ្សឹបប្រាប់គេ

           "បងដឹងថាឯងភ័យខ្លាច ឯងច្បាស់ជាមិនចង់ចឹង អង្គុយជិតបងមក បងនឹងមិនធ្វើអីទេ" គ្រាន់តែបុរសម្នាក់នេះហាឡើងដូច្នេះ ថេហ៍ឯណេះមានអារម្មណ៍ធូរស្រាលចិត្តខ្លះ។

           "តាំងពីចូលក្លឹបមកមិនដែលឃើញអាអ៊ីថាន់វាត្រូវការអ្នកកំដរទេ នេះប្រវត្តិសាស្រ្តហើយវើយ" មិត្តភិក្តម្នាក់និយាយឡើងហើយពួកគ្នីគ្នាក៏ចេះតែអឺអើតាមក្រោយព្រោះវាជាការពិត។

           "ពួកឯងឈប់តាប៉ែទៅ ប្រយ័ត្នស្រីពួកឯងមិនកំដរ" អ៊ីថានបញ្ឈប់មិត្តភក្តិបានសម្រេចទើបងាកមកនិយាយពាក្យល្អៗជាមួយនឹងថេហ្យុងវិញធ្វើឲ្យភាពភ័យខ្លាចរបស់ថេហ៍ត្រូវហោះទៅឆ្ងាយដោយសារគេ។

            "បងដូចជាមិនដែលឃើញថេហ៍"

            "គឺខ្ញុំទើបតែមកបានមិនប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ខ្ញុំធ្វើការនៅចំការចនសាន់"

            "អូហ៌!ចំការលោកអ៊ំចន"

         ក្រឡេកមកមើលអ្នកដែលកំពុងអង្គុយពិភាក្សារឿងតម្លៃឯណេះវិញ អ្នករៀបរាប់នៅតែខំរីឯអ្នកមិនស្ដាប់នៅតែមិនស្ដាប់ ជាងនេះទៅទៀត ភ្នែកមិនសម្លឹងមើលដៃគូសន្ទនាផង។

        "ខ្ញុំអាចឲ្យប្រាក់លោកបានច្រើនព្រោះមើលទៅភ្ញៀវទាំងនោះដូចជាពេញចិត្តគេណាស់ នៅមុននឹងឃើញដណ្ដើមគ្នាទៀតផង សូម្បីតែអ្នកដែលមានស្រីសងខាងហើយនៅតែចង់បាន-" នាងឈប់បន្ត ពេលដែលជុងហ្គុកងាកមកសម្លក់ដាក់ មិនដឹងថាសម្លក់ព្រោះអ្វី ហើយក៏មិនហ៊ានសួរដោយសារឥលូវភិតភ័យតិចតួចដែរ។

          "មុននេះនាងថា ពួកគេដណ្ដើមគ្នាអញ្ចឹងអ្ហេស?" មិនយល់ទេថាក្នុងខ្លួនកើតស្អី បានជាហាមឃាត់មាត់មិនឲ្យស្រដីសំណួរមួយនេះមិនបាន មានអារម្មណ៍ថាអណ្ដាតចេះជាងខួរក្បាលទៅទៀត។

           "ចា៎មែន ឥលូវលោកអាចគិតគូររឿងលុយជាមួយខ្ញុំឲ្យហើយក៏បាន តែត្រូវច្បាស់ថាគ្មានអ្នកដឹង យ៉ាងណាខ្ញុំក៏ខ្លាចប៉ូលិសចាប់ដែរ" ក្លឹបរបស់នាងបើមើលពីសំបកខាងក្រៅអាចឃើញថាធម្មតា តែសម្រាប់សំបកខាងក្នុងវិញ រំលងច្បាប់ណាស់ដែរ ដោះដូរមនុស្សណាដែលស្ម័គ្រចិត្តជាមួយដឹកញីអីបែបហ្នឹង។

         "....." ជុងហ្គុកមិនតបត បានត្រឹមតែលួចក្ដាប់ដៃនៅក្រោមតុ អត់មិនបានសឹងតែហក់ដាល់នារីម្នាក់នេះបើកុំយល់ថាស្រី ដើម្បីទប់ទល់នឹងភាពខាងក្នុងនាយរហ័សបែមុខទៅអ្នកអង្គុយកំដរភ្ញៀវវិញ។

       ថេហ្យុងនៅអង្គុយក្នុងចំណោមមនុស្សប្រុសពីរទៅបីនាក់ គេមិនបានខ្លាចក្រែងដូចជាកាលមកដំបូងទេ ផ្ទុយទៅវិញមានតែញញឹមរាក់ទាក់ភ្ញៀវឡើងស្រស់ពព្រាយធ្វើឲ្យអ្នកខ្លះដែលបានឃើញហើយប្រែជាអង្គុយនៅមិនស្រណុកចេះតែក្ដៅក្រហល់ក្រហាយតែឯកឯង

"គ្មានកេរ្តិ៍ខ្មាស់" នាយក្រាស់ទ្រាំមើលពីរូបភាពសើចសប្បាយ ប៉ះដៃជើងគ្នាបែបនោះទៀតលែងបាន ទើបសម្រេចចិត្តក្រោកដើរសំដៅទៅទាំងចិត្តក្ដៅឆេវ មកដល់ទាញកញ្ឆក់កដៃតូចនោះមួយទំហឹងសឹងតែបាក់ឆ្អឹង

        "បងហ្គុក-" ស្នាមញញឹមកំលោះតូចត្រូវរលាយអស់ប្រែមកជាទឹកមុខជូរបែបឈឺស្គៀមវិញ

        "ហាច់ហើរបែបនេះឯងជំនាញខ្លាំងណាស់អ្ហេស?" គ្រាន់តែមកទាញដៃបែបហ្នឹង ធ្វើឲ្យថេហ៍ភ្ញាក់ពេកទៅហើយឥលូវនៅមកគំហ៊កដាក់នាំឲ្យភ្ញាក់កន្រ្តាក់ខ្លួនម្ដងទៀត តែក៏ខំព្យាយាមលាក់បាំងដូចជាមិនអី។

      "លែងដៃខ្ញុំទៅ ខ្ញុំនៅទទួលភ្ញៀវនៅឡើយ" ពាក្យថាទទួលភ្ញៀវមិនមែនបានន័យថាគេចង់ តែគេគ្រាន់តែតម្រូវតាមចិត្តនាយប៉ុណ្ណោះ ម្យ៉ាងមើលទៅពេលនេះអារម្មណ៍នាយដូចខ្មោចចូលសន្ធិតទៀតហើយទើបគិតថាយកលេសពាក្យភ្ញៀវដើម្បីតែជួយខ្លួនមួយពេល។

      "បម្រើភ្ញៀវបានល្អណាស់ណ៎ ពួកនេះបើអត់ឯងអង្គុយជិតខ្លាចវាច្រាស់ស្រាមិនឆ្ងាញ់ឬយ៉ាងម៉េច?" វាផ្ទុយពីការគិតរបស់ថេហ្យុង ខំលើកពាក្យថាភ្ញៀវ ព្រោះចង់ជួយខ្លួន តែឥឡូវដូចនាំខ្លួនដើរចូលរូងខ្លាទៅវិញ។

       "ចុម!!!" បុរសទាំងនោះរហ័សសម្លឹងមកនាយក្រាស់ព្រមគ្នា អ្នកណាមិនចម្លែកទៅ ផឹកសុខៗក៏មានអ្នកមកស្រែកអញ្ចឹង មិនខុសអីពីបង្ករឿងទេ។

       "អឺស!រលាយរលុតភ្ញៀវអស់ឥលូវហើយ កំពុងតែមិនដាច់ស្រាប់ផង" នារីជាម្ចាស់ហាង ឃើញស្ថានការដូចជាយ៉ាប់យ៉ឺនទើបស្ទុះស្ទារត់ទៅយ៉ាងលឿនដើម្បីជួយសម្រួលពួកគេ។

        "ក្មេងនេះខ្ញុំមិនលក់" ក្រោយការសម្រួលបានបញ្ចប់ ជុងហ្គុកបោះសម្ដីយ៉ាងខ្លីហើយដើរចេញទៅយ៉ាងហីទាំងកាន់ដៃថេហ៍ជាប់ អត់អីតែនាយ ប៉ុន្តែម្ចាស់ក្លឹបនឹងភ្ញៀវគឺអីប្រាកដណាស់។

         "ជាជុងហ្គុកមែនទេ ដែលយកក្មេងនោះមកលក់?" អ៊ីថាន់ទើបតែដឹងថាក្លឹបនេះដោះដូរមនុស្សនៅពេលនេះឯង ពីមុនមកគឺមិនដឹងឡើយ។

          "អឺ-គឺ..."

          "ខ្ញុំសួរថាមែនឬអត់?" នាយគំហ៊ក

          "លោកសុំមេត្តាកុំឲ្យដំណឹងនេះលិចឮទៅខាងក្រៅអី បើមិនចឹងទេ មេរបស់ខ្ញុំច្បាស់ជាដាក់ទោសខ្ញុំហើយ"
....

       ក្រោយចេញពីក្លឹបរាត្រីមួយនោះហើយ ជុងហ្គុកមិនទាន់បាននាំថេហ្យុងចូលចំការវិញឡើយ នាយបែជានាំទៅណាមិនដឹង នៅទីនេះមានតែកូនផ្ទះតូចមួយនៅកណ្ដាលព្រៃ

         "បងយកខ្ញុំមកទីនេះធ្វើអី?" សំណួរមួយនេះថេហ៍សួរតាំងតែពីដឹងថាជិះមកខុសផ្លូវ តែមិនទទួលបានចម្លើយ ហើយឥលូវក៏ដូចគ្នា។

         "ចុះមក" ជុងហ្គុកមិនឆ្លើយ គ្រាន់តែបើកទ្វាឡានឲ្យគេ ដោយបញ្ជារទាំងមុខម៉ូវមិនរំសាយ

         "បងប្រាប់ខ្ញុំសិនមក"

         "អ្ហើយ!!!"

         "អួយ!បងហ្គុក ចង់ធ្វើអី" កាយតូចត្រូវអ្នកម្ខាងទៀតទាញយកមកដាក់លីលើស្មាក្រាស់ហើយទើបដើរសំដៅចូលទៅក្នុងផ្ទះតូចមួយនោះ។

         ចូលមកដល់ជុងហ្គុកទម្លាក់កាយតូចទៅលើគ្រែមួយទំហឹងមុននឹងឡើងទៅអង្គុយសង្កត់ពីលើ ទាំងដឹងច្បាស់ថាក្មេងខ្លះភ័យខ្លាច តែនាយមិនចង់ខ្វល់រឿងនឹងទេ អ្វីដែលខ្វល់នោះគឺ៖

         "យើងគិតថាឯងច្បាស់ជាសមចិត្តណាស់ហើយដែលយើងយកឯងទៅក្លឹបនោះ" រូបភាពថេហ្យុងញញឹមញញែមឲ្យមនុស្សប្រុសនៅតែដក់ជាប់ក្នុងខួរក្បាលនាយនៅឡើយ វាដូចជាខុសគ្នាស្រឡះ នៅជាមួយនឹងនាយមានតែទឹកភ្នែក តែបើនៅជាមួយពួកអស់នោះដូចបានឡើងឋានសួគ៌។

         "ពាក្យនេះសមតែខ្ញុំទេដែលត្រូវនិយាយ ក្រែងនោះជាអ្វីដែលបងចង់បានមិនចឹង បងចង់បំផ្លាញខ្ញុំ បងចង់ឲ្យខ្ញុំអស់តម្លៃ ទើបយកវិធីដែលឲ្យប្រុសមកជាន់ឈ្លីខ្ញុំ"

          "ហើយឯងក៏ពេញចិត្តនឹងទទួល?"

          "ប្រហែលទេដឹង"

  "អញ្ចឹងចាំយើងធ្វើជំនួសពួកអាអស់នោះ"

TO BE CONTINUED.....

By:Bella Jeon ♡

       

         

FortsΓ€tt lΓ€s

Du kommer ocksΓ₯ att gilla

118K 8.8K 46
αžŸαŸ’αž“αŸαž αžΆαžšαžœαžΆαž„αž›αŸ„αž€αž˜αŸ’αž…αžΆαžŸαŸ‹αž“αž·αž„αž‘αžΆαžŸαžΈαž€αŸ’αž“αž»αž„αžœαž·αž˜αžΆαž“αžαŸ’αž˜αŸ…αžŠαŸ‚αž› αž–αž–αŸαž‰αžŠαŸ„αž™αž§αž”αžŸαž‚αŸ’αž‚ Β« αž™αžΎαž„αž“αž·αž„αžŠαŸ„αŸ‡αž”αžŽαŸ’αžαžΆαžŸαžΆαž“αŸαŸ‡αž’αŸ„αž™αž”αžΆαž“αž αžΎαž™αž–αŸαž›αž“αŸ„αŸ‡αž™αžΎαž„αž“αž·αž„αž”αžΆαž“αžšαžŸαŸ‹αž“αŸ…αž‡αžΆαž˜αž½αž™αž˜αž“αž»αžŸαŸ’αžŸαžŠαŸ‚αž›αž™αžΎαž„αžŸαŸ’αžšαž‘αžΆαž‰αŸ‹αžαžΆαž˜αžšαž”αŸ€αž”αžŸαžΆαž˜αž‰αŸ’αž‰αž˜αž½αž™αžŠ...
275K 48.2K 60
ࢩේ ΰΆ…ΰΆΈΰ·ŠΰΆΈΰ·”.... ࢱා ΰΆ‹ΰΆ±ΰ·ŠΰΆ±ΰ·™ΰΆΊΰ·’ ΰΆšΰ·ΰΆ―ΰ·’ΰΆ½ΰ·’ΰΆšΰ·ŠΰΆšΰ·’ΰΆ»ΰ·šΰΆ±ΰ·Š ❀ (ΰΆ΄ΰΆ»ΰ·’ΰΆ±ΰΆ­ ΰΆ…ΰΆ±ΰ·ŠΰΆ­ΰΆ»ΰ·ŠΰΆœΰΆ­ΰΆΊΰΆšΰ·’...)
126K 12.5K 57
"αžαŸ’αž‰αž»αŸ†αž˜αž·αž“αž…αŸαŸ‡αž€αžΎαžαž‘αž»αž€αŸ’αžαž“αŸ„αŸ‡αž‘αŸαž αžΎαž™αžαŸ’αž‰αž»αŸ†αž€αŸαž˜αž·αž“αžαŸ’αžœαž›αŸ‹αžŠαŸ‚αžšαž”αžΎαž‚αžΆαžαŸ‹αž˜αž·αž“αžŸαŸ’αžšαž›αžΆαž‰αŸ‹αžαŸ’αž‰αž»αŸ†αžαŸ’αž‰αž»αŸ†αž“αžΉαž„αž–αž„αŸ’αžœαž€αŸ‹αž‚αžΆαžαŸ‹αžŠαŸ„αž™αž€αŸ‚αžœαž—αŸ’αž“αŸ‚αž€αžŠαŸαžŸαŸ’αžšαžŸαŸ‹αžŸαŸ’αž’αžΆαžαž“αžΉαž„αž—αžΆαž–αž•αŸ’αž’αŸ‚αž˜αž›αŸ’αž αŸ‚αž˜αžšαž”αžŸαŸ‹αžαŸ’αž‰αž»αŸ†"αžαŸαž αŸ’αž™αž»αž„ αž–αž½αž€αž‚αŸαž€αžΎ...