β™‘αž”αŸ†αžŽαŸ‚αž€αž—αŸ’αž‡αžΆαž”αŸ‹αž…αž·αžαŸ’αžαžŸαŸ’αž“αŸαž αŸβ™‘

By injaehaa

100K 7.4K 362

Jungkook top Taehyung bottom More

αž—αžΆαž‚1
αž—αžΆαž‚2
αž—αžΆαž‚3
αž—αžΆαž‚4
αž—αžΆαž‚5
αž—αžΆαž‚6
αž—αžΆαž‚8
αž—αžΆαž‚9
αž—αžΆαž‚10
αž—αžΆαž‚11πŸ”ž
αž—αžΆαž‚12πŸ”ž
αž—αžΆαž‚13
αž—αžΆαž‚14
αž—αžΆαž‚15
αž—αžΆαž‚16
αž—αžΆαž‚17
αž—αžΆαž‚18
αž—αžΆαž‚19
αž—αžΆαž‚20
αž—αžΆαž‚21
αž—αžΆαž‚22
αž—αžΆαž‚23
αž—αžΆαž‚24
αž—αžΆαž‚25
αž—αžΆαž‚26
αž—αžΆαž‚27
αž—αžΆαž‚28
αž—αžΆαž‚29
αž—αžΆαž‚30
αž—αžΆαž‚31
αž—αžΆαž‚32
αž—αžΆαž‚33
αž—αžΆαž‚34
αž—αžΆαž‚35
αž—αžΆαž‚36
αž—αžΆαž‚37
αž—αžΆαž‚38
αž—αžΆαž‚39-40
αž—αžΆαž‚41
αž—αžΆαž‚42
αž—αžΆαž‚43
αž—αžΆαž‚44
αž—αžΆαž‚45
αž—αžΆαž‚46_47
αž—αžΆαž‚48
αž—αžΆαž‚49
αž—αžΆαž‚50
αž—αžΆαž‚51
αž—αžΆαž‚52
αž—αžΆαž‚53
αž—αžΆαž‚54
αž—αžΆαž‚55
αž—αžΆαž‚56_57
αž—αžΆαž‚58
αž—αžΆαž‚59
αž—αžΆαž‚60
αž—αžΆαž‚61_62
αž—αžΆαž‚63
αž—αžΆαž‚64
αž—αžΆαž‚65
αž—αžΆαž‚66
αž—αžΆαž‚67-68
αž—αžΆαž‚69
αž—αžΆαž‚70πŸ”ž
αž—αžΆαž‚71
αž—αžΆαž‚72
αž—αžΆαž‚αž”αž‰αŸ’αž…αž”αŸ‹
αžœαž‚αŸ’αž‚2-αž—αžΆαž‚1
αžœαž‚αŸ’αž‚2-αž—αžΆαž‚2
αžœαž‚αŸ’αž‚2-αž—αžΆαž‚3
αžœαž‚αŸ’αž‚2-αž—αžΆαž‚4
αžœαž‚αŸ’αž‚2-αž—αžΆαž‚5
αžœαž‚αŸ’αž‚2-αž—αžΆαž‚6
αžœαž‚αŸ’αž‚2-αž—αžΆαž‚7
~αž—αžΆαž‚αž”αž‰αŸ’αž…αž”αŸ‹~

αž—αžΆαž‚7

1K 74 2
By injaehaa

          *ប្រាវ!!ភ្លាមៗនាយក្រាស់ ក៏គ្រវាសចានមីនោះឲ្យធ្លាក់ខ្ចាយ ប្រលាក់ពេញឥដ្ឋ, ថេហ៍ឃើញហើយនឹកសោកស្ដាយមីដែលខ្លួនខំឆុងជាខ្លាំងនេះញ៉ាំមិនបានបីម៉ាត់ផង។

       "បងជុង~"ថេហ្យុងបន្លឺឡើងទាំងអួលដើមកដោយសារចង់យំផងអត់ផងស្មានមិនត្រូវនោះទេ

      "រើសស៊ីវិញទៅបើឃ្លានខ្លាំង"ជុងហ្គុក បន្លឺប្រាប់ទាំងញាក់ចិញ្ចើមដាក់បែបបញ្ឈឺ ធ្វើឲ្យអ្នកដែលនៅចំពោះមុខឃើញហើយរិតតែចង់យំលើសដើម។

      "បើបងមិនចង់ឲ្យខ្ញុំញ៉ាំទេក៏ប្រាប់ត្រង់ៗមក មិនបាច់ធ្វើដល់ថ្នាក់ហ្នឹងទេ" ថេហ្យុងហាស្ដីឡើងទាំងសម្លេងញ័រព្រោះបំពង់កចេះតែអួលណែនមិនឈប់, គិតទៅមើលបើយើងកំពុងតែឃ្លានខ្លាំង ហើយមានអ្នកមកធ្វើបែបហ្នឹងជាមួយនោះ តើនឹងទទួលបានអារម្មណ៍បែបណាវិញ?

      "អឺ!!យើងមិនចង់ឲ្យឯងស៊ីទេ តែឥលូវយើងប្ដូរចិត្តហើយ រើសស៊ីទៅបើឃ្លានយើងអោយ"

      "បងគិតថាខ្ញុំជាសត្វឆ្កែហ្ហេស៎?បានជា,,,"

      "មិនខុសទេ!ឯងបីដូចជាឆ្កែយ៉ាងចឹង ដែលគិតតែពីតាមយើងត្រុកៗឥតឈប់ នេះមិនចេះហត់ទេ? សូម្បីតែយើងដែលគេចពីឯងនេះគឺហត់បំផុតហើយ យើងស្អប់មុខឯងណាស់, នៅមករកយើងធ្វើស្អីទៀត?" ម្ដងនេះនាយក្រាស់ស្រែកគំហ៊កដាក់គេខ្លាំងៗធ្វើឲ្យទឹកភ្នែករបស់ថេហ៍ដែលរៀបនឹងស្រក់នោះឥលូវត្រូវធ្លាក់ចុះមកទាល់តែបាន ។

       "បងស្អប់ខ្ញុំដល់ម្លឹង? បងហ្គុក~តើខ្ញុំអាចធ្វើអ្វីបានទើបបងឈប់ខឹងស្អប់ខ្ញុំ? ខ្ញុំដឹងខុសហើយ ខ្ញុំមកសុំទោសបង នេះបងមិនទុកឱកាសឲ្យខ្ញុំបានកែខៃរាល់កំហុសខុសឆ្គងទេឬ?" ហេតុអ្វីបានជាចិត្តដាច់យ៉ាងនេះ? គេខំមករកក៏ព្រោះតែចង់ប៉ះប៉ូវរាល់កំហុសដែលបានសាង តែមើលប្រុសម្នាក់នេះចុះ មិនទុកឱកាសឲ្យគេសូម្បីតែបន្តិច ។

        "ហ៊ឹស!មកទាមទារឱកាសបែបហ្នឹង ឯងមានបើកគ្រាប់ភ្នែកមើលជើងរបស់យើងទេ ឃើញទេ?ថាជើងវាយ៉ាងម៉េច? ពេលនេះវាបានបាក់ហើយដោយសារអ្នកណា? ដោយសារតែអាក្មេងដូចជាឯងហ្នឹង! ហើយចង់ឲ្យយើងលើកលែងយ៉ាងម៉េច ទោះបីជាឯងតាមយើងដល់ថ្នាក់ស្លាប់ខ្លួនទៀត ក៏យើងគ្មានថ្ងៃនឹងអត់ទោសឲ្យឯងដែរ" មកទាមទារឱកាស?នេះនិយាយមកមិនចេះខ្មាស់មាត់ទាល់តែសោះ មុននឹងបង្ហើបមាត់និយាយតើមានក្រឡេកមើលមកជើងរបស់នាយដែលទេ, បើសុំទោសហើយ តើជើងគេអាចនឹងមកដូចដើមទេ? គេអាចដើរបានដូចមុនឬ?

        "អ្ហឹក,,,ខ្ញ-ខ្ញុំដឹងថាខ្ញុំខុសខ្លាំង~ ខ្ញុំអាក្រក់នឹងមិនសមឲ្យបងលើកលែងទោសឲ្យឡើយ តែកាលដែលខ្ញុំមកនេះគឺខ្ញុំពិតជាដឹងកំហុសពិតមែនណាបង ពេលនេះបងចង់ឲ្យខ្ញុំធ្វើអ្វីក៏បានដែរ សុំតែម្យ៉ាងទេ បងកុំដេញខ្ញុំឲ្យទៅវិញអី ខ្ញុំចង់នៅជិតបង ចង់នៅបង្ហាញពីទង្វើរបស់ខ្ញុំដែលបញ្ជាក់ពីការដឹងខុសចំពោះបង" កំលោះតូចព្យាយាមរៀបរាប់ទាំងទឹកភ្នែករហាម, គេធ្វើបែបនេះព្រោះតែខ្លាចជុងហ្គុកដេញឲ្យទៅសេអ៊ូលវិញហ្នឹងឯង, ដោយសារតែនាយនៅស្អប់ខ្ពើម នៅមិនចង់ឃើញមុខគេដដែល ។

        "ធ្វើអ្វីក៏បានអញ្ចឹងហ្ហេស៎?"ជុងហ្គុកសួរនាំទាំងញញឹមគែមមាត់លាក់បង្កប់ពីបំណងរបស់ខ្លួន ។

        "បា-បាទ ឲ្យខ្ញុំធ្វើអ្វីក៏បានដែរ ឲ្យតែបងលើកលែងឲ្យខ្ញុំ" ថេហ្យុងឮនាយសួរបែបហ្នឹង រៀងមានសង្ឃឹមបន្តិចព្រោះតែគិតថាគេអាចនឹងយល់ស្របហើយ។

        "ដើរទៅយកកាំបិតមក ហើយកាត់ជើងខ្លួនឯងឲ្យដាច់ម្ខាងទៅ"គ្រាន់តែឮពីសម្ដីរបស់នាយក្រាស់ហើយ ក្ដីសង្ឃឹមរបស់ថេហ៍ដែលកំពុងតែមានមុននេះ ឥលូវត្រូវរលាយអស់ នៅសល់តែអារម្មណ៍តក់ស្លុតប៉ុណ្ណោះ,នេះឬ?ជាបងហ្គុករបស់គេ អត់ទេ គាត់ពីមុនមិនមែនបែបហ្នឹងឡើយ។

        "បងនិយាយមែន?"ថេហ្យុង

        "យើងមិនចេះនិយាយលេងទេ ឆាប់ចូលទៅយកមក បើថាមិនហ៊ានកាត់ទេឲ្យយើងជាអ្នកកាត់ឲ្យក៏បានដែរ"ជុងហ្គុកតបឆ្លើយហីៗដោយគ្មានចិត្តនឹងស្ទាក់ស្ទើសោះ ។

        "បងគិតថាគ្រាន់តែនិយាយពិននឹងអាចធ្វើឲ្យខ្ញុំខ្លាចហើយត្រូវត្រឡប់ទៅសេអ៊ូលវិញមែនទេ?បើអញ្ចឹង បងគិតខុសហើយ,ខ្ញុំនឹងទ្រាំ"ថេហ្យុងបន្លឺឡើងប្រាប់ច្បាស់ៗនិងជាក់លាក់បំផុត,ថាហើយទើបគេដើរចេញទៅវិញ ទោះបីជាឃ្លានខ្លាំងក៏មិនដឹងធ្វើយ៉ាងណាដែរព្រោះតែម្ចាស់ផ្ទះគេមិនពេញចិត្តហើយនោះ។

        "អំណួត!ក្អេងក្អាងបំផុត"ជុងហ្គុកតាមសម្លឹងមើលដំណើរគេដោយក្រសែភ្នែកមុតស្រួចមួយគូរដែលពោរពេញទៅដោយកំហឹង បើអាចនាយចង់តែចាប់ក្មេងនោះយកមកប្រដៅដោយដៃនាយផ្ទាល់ទេ ។
    
        ចេញពីផ្ទះគេហើយ ថេហ្យុងមិនហ៊ានទៅផ្ទះតូចនោះវិញឡើយ សុខចិត្តទៅគេងក្នុងឡានរបស់ខ្លួនរហូតទល់ភ្លឺមកដល់ថ្មើនេះ។

        _7៖30am_

    "ហើយចុះឡានអ្នកណាគេនេះ ដែលមកចតក្នុងចម្ការអញ្ចឹង?" ស្រ្តីជាកម្មករម្នាក់បន្លឺឡើងទើបមានអ្នកបន្ទោរតាមពីក្រោយមិនដាច់សូរ ។

     "មែនហើយ,នេះចេះតែចូលក្នុងចម្ការគេឲ្យតែពាស បើអ្នកប្រុសជុងហ្គុកដឹង ច្បាស់ជាបែកក្បាលមិនខាន" អ៊ំស្រីម្នាក់នេះគាត់ស្ដីឡើងមិនខុសឡើយ ព្រោះតែអ្នកនៅទីនេះនរណាក៏ស្គាល់ពីចរឹករបស់ជុងហ្គុកដែរ នាយស្លូតតែពេលណាចង់ស្លូតប៉ុណ្ណោះ បើពេលណាច្បាស់ការវិញប្រៀបបានជាសត្វខ្លាមិនខុសនោះទេ។

      "ហៃយ៉ា!!ឡាននេះមើលទៅស្អាតទៀតហ្នឹងណា, អ្ហេស៎ អត់ទេដូចជាមានមនុស្សនៅក្នុងនោះ"អ៊ំប្រុសម្នាក់គាត់ដើរមកអង្អែលឡាន ទើបបានឃើញកាយតូចកំពុងតែគេងលង់លក់នៅក្នុងនោះ ។

      "ចេញ!!!"ភ្លាមៗសម្លេងគ្រល័រមាំធ្ងន់ បានបន្លឺឡើង ដោយកម្មករស្គាល់ច្បាស់ពីសម្លេងមួយនេះទើបរហ័សនាំគ្នា រត់ទៅឈរនៅទីម្ខាង ។

       *ដឹបៗៗៗ គ្រាន់តែឃើញកម្មករដើរចេញហើយ អ្នកដែលបន្លឺសម្លេងមុននេះមិនចាំយូរឡើយ នាយយកកូនបាល់រឹងពីរបីគ្រាប់ គប់ទៅកញ្ជក់ឡានភ្លេត ធ្វើឲ្យពពួកកម្មករនាំគ្នាបើកភ្នែកឡើងធំៗទាំងភ្ញាក់ផ្អើលជាខ្លាំង ។

       "ចៅហ្វាយតិចបែកកញ្ជក់ឡានគេទៅ"នាយហ្វាំងដែលឈរពីក្រោយចាំរុញរទេះឲ្យអ្នកជាចៅហ្វាយក៏ឱនមកនិយាយទាំងមានអារម្មណ៍ថាខ្លាចក្រែង ។

       *ផូស!!!

       "អូយ!!!ចៅហ្វាយឈឺ"ចេះដឹងពេកឥលូវបានត្រូវមួយដៃរបស់អ្នកជាចៅហ្វាយតែម្ដង ។

       ងាកមកថេហ្យុងឯណេះវិញ ដោយមានសម្លេងរំខានពីខាងក្រៅទើបគេ ផ្ដើមកម្រើកខ្លួនមុននឹងក្រោកឡើងតិចៗ

       "ស្លាប់!! បែកខ្ទិចឥលូវហើយ"គ្រាន់តែដឹងថាសម្លេងនេះបង្កឡើង ដោយសារអ្វីភ្លាម ថេហ្យុងមិនចាំយូរទេ បើកទ្វាឡានចុះទៅភ្លេត គ្រាន់តែចុះមកគេវិះតែបានស៊ីមួយកូនបាល់ទៅហើយ ។

       "បងហ្គុក~"ថេហ្យុងចុះចេញពីឡាន ធ្វើមុខម៉ឹងម៉ាំងពេលក្រឡេកមើលជុំវិញឃើញសុទ្ធតែមនុស្សមកចោមរោមឡានរបស់គេ ។

       "អ---អ្ន-អ្នកប្រុសតូច" ខណៈនេះដែរ មាននៅសម្លេងមួយបន្លឺឡើងមកកាន់ថេហ្យុង ស្រែកហៅគេថាអ្នកប្រុសតូចព្រោះតែចំណាំមុខគេបាន ។

        "ពិតជាអ្នកប្រុសតូចមែន" នារីរូបនេះរត់មករកថេហ៍ទាំងរំភើប មើលទៅហាក់បីដូចជានឹករលឹកដល់កំលោះតូចណាស់ តែថេហ៍គេបែជាស្រពិចស្រពិលមិនសូវជាស្គាល់នាងទៅវិញ។

       "អឺ--បងឈ្មោះអ្វីដែរ"ថេហ្យុងងាកមករកនាងមុននឹងសួរនាំទាំងរអៀសចិត្ត

       "បងគឺសៃនោះអី ជាបងសៃដែលអ្នកប្រុសធ្លាប់លេងជាមួយកាលពីតូច"

       "អូហ៌ខ្ញុំចាំបានហើយបងសៃ"

       "អ្នកប្រុសមកលេងចម្ការមែនទេ?" ពេលដែលឮនាងសួរបែបហ្នឹង ថេហ្យុងគេបែជាគាំងធ្មឹងមិនដឹងគួរឆ្លើយបែបណាទេ គេរេភ្នែកមកសម្លឹងមុខជុងហ្គុកទើបនាយប្រញាប់ស្ដីឡើងប្រាប់ពួកគេ៖

       "នេះគឺជាកម្មករថ្មី អ្នកទាំងអស់គ្នាចំណាំមុខឲ្យច្បាស់,គេត្រូវធ្វើការងារលើសពី12ម៉ោងក្នុងមួយថ្ងៃ ហើយមិនបាច់អ្នកណាយកចិត្តទុកដាក់រឿងអាហារឲ្យក្មេងម្នាក់នេះទេ"

       "ធ្វើការលើសពី12ម៉ោង?ក្នុងមួយថ្ងៃមិនខុសពីជំនាន់ប៉ុលពតទេ ថែមទាំងមិនឲ្យខ្ញុំញ៉ាំអីទៀត"ថេហ្យុង

TO BE CONTINUED.....

By:Bella Jeon ♡

Continue Reading

You'll Also Like

277K 17.7K 75
αž‡αž»αž„αž‚αž»αž€"αžŸαŸ’αž“αŸαž αžΆαž˜αž½αž™αž“αŸαŸ‡αž€αžΎαžαž‘αžΎαž„αžŠαŸ„αž™αž€αžΆαžšαž‡αž½αž”αž‚αŸ’αž“αžΆαžŠαŸ„αž™αž…αŸƒαžŠαž“αŸ’αž™αžšαžœαžΆαž„αž”αž„αž“αž·αž„αž’αžΌαž“αžαŸ‚αž”αŸ‰αž»αžŽαŸ’αžŽαŸ„αŸ‡ αžαŸ‚αžœαžαŸ’αžαž˜αžΆαž“αžšαž”αžŸαŸ‹αž’αžΌαž“αžŠαŸ‚αž›αž…αžΌαž›αž˜αž€αž€αŸ’αž“αž»αž„αž‡αžΈαžœαž·αžαžšαž”αžŸαŸ‹αž”αž„ αž‚αžΊαžŠαžΌαž…αž‡αžΆαž–αž“αŸ’αž›αžΊαžŠαŸ‚αž›αžšαŸ‡αž”αŸ†αž—αŸ’αž›αžΊαž”αž„αž’αŸ„αž™αž…αŸαž‰αž–αžΈαž—αžΆαž–αž„αž„...
286K 49.3K 61
ࢩේ ΰΆ…ΰΆΈΰ·ŠΰΆΈΰ·”.... ࢱා ΰΆ‹ΰΆ±ΰ·ŠΰΆ±ΰ·™ΰΆΊΰ·’ ΰΆšΰ·ΰΆ―ΰ·’ΰΆ½ΰ·’ΰΆšΰ·ŠΰΆšΰ·’ΰΆ»ΰ·šΰΆ±ΰ·Š ❀ (ΰΆ΄ΰΆ»ΰ·’ΰΆ±ΰΆ­ ΰΆ…ΰΆ±ΰ·ŠΰΆ­ΰΆ»ΰ·ŠΰΆœΰΆ­ΰΆΊΰΆšΰ·’...)