β™‘αž”αŸ†αžŽαŸ‚αž€αž—αŸ’αž‡αžΆαž”αŸ‹αž…αž·αžαŸ’αžαžŸαŸ’αž“αŸαž αŸβ™‘

By injaehaa

95.3K 7.3K 362

Jungkook top Taehyung bottom More

αž—αžΆαž‚1
αž—αžΆαž‚2
αž—αžΆαž‚3
αž—αžΆαž‚4
αž—αžΆαž‚5
αž—αžΆαž‚7
αž—αžΆαž‚8
αž—αžΆαž‚9
αž—αžΆαž‚10
αž—αžΆαž‚11πŸ”ž
αž—αžΆαž‚12πŸ”ž
αž—αžΆαž‚13
αž—αžΆαž‚14
αž—αžΆαž‚15
αž—αžΆαž‚16
αž—αžΆαž‚17
αž—αžΆαž‚18
αž—αžΆαž‚19
αž—αžΆαž‚20
αž—αžΆαž‚21
αž—αžΆαž‚22
αž—αžΆαž‚23
αž—αžΆαž‚24
αž—αžΆαž‚25
αž—αžΆαž‚26
αž—αžΆαž‚27
αž—αžΆαž‚28
αž—αžΆαž‚29
αž—αžΆαž‚30
αž—αžΆαž‚31
αž—αžΆαž‚32
αž—αžΆαž‚33
αž—αžΆαž‚34
αž—αžΆαž‚35
αž—αžΆαž‚36
αž—αžΆαž‚37
αž—αžΆαž‚38
αž—αžΆαž‚39-40
αž—αžΆαž‚41
αž—αžΆαž‚42
αž—αžΆαž‚43
αž—αžΆαž‚44
αž—αžΆαž‚45
αž—αžΆαž‚46_47
αž—αžΆαž‚48
αž—αžΆαž‚49
αž—αžΆαž‚50
αž—αžΆαž‚51
αž—αžΆαž‚52
αž—αžΆαž‚53
αž—αžΆαž‚54
αž—αžΆαž‚55
αž—αžΆαž‚56_57
αž—αžΆαž‚58
αž—αžΆαž‚59
αž—αžΆαž‚60
αž—αžΆαž‚61_62
αž—αžΆαž‚63
αž—αžΆαž‚64
αž—αžΆαž‚65
αž—αžΆαž‚66
αž—αžΆαž‚67-68
αž—αžΆαž‚69
αž—αžΆαž‚70πŸ”ž
αž—αžΆαž‚71
αž—αžΆαž‚72
αž—αžΆαž‚αž”αž‰αŸ’αž…αž”αŸ‹
αžœαž‚αŸ’αž‚2-αž—αžΆαž‚1
αžœαž‚αŸ’αž‚2-αž—αžΆαž‚2
αžœαž‚αŸ’αž‚2-αž—αžΆαž‚3
αžœαž‚αŸ’αž‚2-αž—αžΆαž‚4
αžœαž‚αŸ’αž‚2-αž—αžΆαž‚5
αžœαž‚αŸ’αž‚2-αž—αžΆαž‚6
αžœαž‚αŸ’αž‚2-αž—αžΆαž‚7
~αž—αžΆαž‚αž”αž‰αŸ’αž…αž”αŸ‹~

αž—αžΆαž‚6

1K 70 1
By injaehaa

"អូហ៌មែនចាំមួយភ្លេតចៅហ្វាយ"ថាហើយនាយក៏ដកហូតនៅរបស់ម្យ៉ាងចេញពីចង្កេះខោមក ធ្វើឲ្យកំលោះតូចបើកភ្នែកឡើងធំៗទាំងអារម្មណ៍ភិតភ័យមិនស្ទើទេ

      "បងហ្គុកគឺខ្ញុំណា,ខ្ញុំគឺថេហ្យុង"

      "គេស្គាល់ចៅហ្វាយ"ហ្វាំង

      "តែយើងមិនស្គាល់ទេ"ជុងហ្គុក ថាចប់ទើបនាយម៉ាប់ម្នាក់នេះដករបស់នោះមក វាគឺជាចំពាមបាញ់សត្វដែលជាប្រភេទកៅស៊ូចងនឹងឈើមួយ,គ្រាន់តែឃើញបែបហ្នឹង ថេហ្យុងមានអារម្មណ៍ធូរទ្រូងវិញ។

      "ហើយមិនបាញ់គេទៅ"ដោយឃើញនាយហ្វាំងនៅរារេមិនហ៊ានយកគ្រោះមកបាញ់ទៅថេហ៍ទើបជុងហ្គុកបន្លឺឡើងប្រាប់សារជាថ្មី។

       "ចៅហ្វាយ~នេះគិតឲ្យបាញ់មែន?"ដំបូងគ្រាន់តែគិតថាជុងហ្គុកចង់លោលេងជាមួយនឹងអាល្អិតរូបនេះប៉ុណ្ណោះ តែមិននឹកស្មានថានាយឲ្យបាញ់មែនទែន បើអញ្ចឹងហ្វាំងមិនហ៊ានទេ បើអ្នកផ្សេងអាចហ៊ានខ្លះ។

       "យើងដែលចេះនិយាយលេងពីពេលណា?" ឮពីសម្ដីរបស់នាយក្រាស់ហើយ អារម្មណ៍ដែលធូរស្រាលរបស់ថេហ៍មុននេះត្រូវរលាយបាត់អស់ ព្រោះតែចំពាមបាញ់ក៏ឈឺណាស់ដែរ បើត្រូវក្បាលទៀតអាចនឹងហូរឈាមផង ព្រោះគ្រាប់គ្រោះកំពុងនៅក្នុងដៃហ្វាំង។

       "បើមិនស្គាល់គេទេ គ្រាន់តែដេញគេឲ្យទៅវិញទៅបានហើយចៅហ្វាយ អាណិតក្មេងនេះណាស់មើលទៅគេមិនដឹងអីទេ"ហ្វាំងព្យាយាមនិយាយពន្យា ទាល់តែធ្វើឲ្យជុងហ្គុកទ្រាំមិនបានចាប់កញ្ឆក់ចំពាមនោះចេញពីដៃគេតែម្ដង ។

        "អាយ៎!!បងហ្គុក,ឈប់ៗ និយាយគ្នាសិនបានតើអាយ៎!"យកចំពាមមកហើយ មិនបង្អង់ទេ នាយដាក់គ្រោះទាញបាញ់តម្រង់ទៅរកថេហ៍ភ្លាមៗ រីឯថេហ៍មិនល្ងង់ឈរស្ងៀមឲ្យបាញ់ទេ ទើបប្រញាប់រត់ទៅរកនាយហ្វាំងដោយយកមាឌនាយមកធ្វើជារនាំងបាំង។

        "អាហ្វាំងចេញ!"ជុងហ្គុកស្រែកតែមាត់ប៉ុន្តែដៃនៅតម្រង់ចំពាមដដែល

        "ឲ្យទៅណារួចចៅហ្វាយបើជាប់ហើយ" នាយស្រដីប្រាប់ទាំងភិតភ័យដោយសារតែ ខ្លាចស៊ីមួយគ្រាប់ចំពាមហ្នឹងឯង មួយណាថេហ្យុងកាន់ដៃនាយជាប់មិនឲ្យរត់ចេញពីកន្លែងដើមទៀត។

        "បើមិនចេញ,ស៊ីគ្រោះជំនួសគេទៅ" ជុងហ្គុកស្ដីតែត្រឹមនេះទើបត្រៀមលើកចំពាមតម្រង់បាញ់ទៅលើក្បាលរបស់នាយហ្វាំងតែម្ដង ដោយភាពភ័យខ្លាចទើបនាយស្ទុះគេចចេញយ៉ាងលឿនធ្វើឲ្យកាយតូចភ្លេចខ្លួនទើបអស់ជំហរត្រូវជ្រុលដួលផ្ងាក្រោយមួយទំហឹង។

       "អា៎!!!អ្ហឹក" ដោយសារតែដួលខ្លាំង ថែមទាំងប៉ះទង្គិចចំកញ្ចឹងកទៀត ទើបធ្វើឲ្យថេហ្យុងសន្លប់ភ្លាម។

       "ចៅហ្វាយ!!!!"ហ្វាំងស្រែកឡើងបន្ទាប់ពីឃើញថេហ៍សន្លប់ មើលទៅនាយភ័យណាស់ខុសអីតែនាយក្រាស់នៅសម្លឹងមើលហាក់បីដូចជាធម្មតាដូចគ្មានអ្វីកើតឡើងសោះ។

       "យកក្មេងនេះទៅទុកនៅផ្ទះតូចទៅ"

       "យកទៅទុកនៅទីនោះធ្វើអី? ក្រែងផ្ទះនោះចៅហ្វាយចោលហើយទេតើ"

       "អាហ្វាំង!ឯងចេះសួរច្រើនតាមអាណា"

       "តាមចៅហ្វាយ"

       "ឯង!!!!"

       "អត់ទេៗ និយាយលេងទៅហើយៗ" ថារួចនាយក៏លើកបីកាយតូចដើរសំដៅទៅផ្ទះតូចតាមសម្ដីរបស់អ្នកជាចៅហ្វាយ។

       "ចង់បានបែបហ្នឹង,យើងក៏ព្រម" ជុងហ្គុកបន្លឺឡើងទាំងញញឹមគែមមាត់ រួចទើបរំកិលរទេះរុញរបស់ខ្លួនចេញទៅ ។

        ក្រឡេកមកនាយហ្វាំងឯណេះវិញ បន្ទាប់ពីយកថេហ្យុងទៅដាក់ក្នុងផ្ទះនេះហើយ គេទើបតែនឹកឆ្ងល់ថា,,

       "ក្រែងចៅហ្វាយមិនស្គាល់ក្មេងនេះហ្ហេស៎? តែម៉េចបានឲ្យយកមកទុកនៅទីនេះទៅវិញ?"សញ្ញាសួរជាច្រើនកំពុងតែហោះហើរពេញប្រសាទរបស់ហ្វាំងតែម្ដង ប្រាប់ថាមិនស្គាល់គេទេតែបែជាយកគេមកទុកក្នុងផ្ទះនេះ,បើថាផ្ទះស្អាតបាតក៏មិនថ្វីដែរតែនេះផ្ទះសុទ្ធតែសំបុកពីងពាងមើលតែផ្ទះធ្មប់។

        "ហ្ហើយ~ ប្រហែលជាគាត់មានអីដែលត្រូវនិយាយជាមួយគេបន្តហើយ"ហ្វាំងស្ងាបឡើងទាំងងងុយ ដោយខ្ចិលនៅគិតយូរទើបដើរចេញទៅបាត់ ។

         លុះមកដល់ម៉ោង12រលងអាធ្រាត្រ ថ្មើនេះគឺឮតែសម្លេងឆ្កែព្រូសឡើងទ្រហឹង ដោយសារតែអ្នកចម្ការគេឧស្សាហ៍ចិញ្ចឹមសត្វ អញ្ចឹងយប់ស្ងាត់បែបនឹងគឺតែងតែឮគ្មានលួសមួយថ្ងៃនោះទេ ។

       "ហឹម~អួ៎យសឺត"កំលោះតូចក្រហឹមដើមកបន្តិច គ្រាន់តែភ្ញាក់ឡើងភ្លាម ធ្វើឲ្យគេដឹងដល់ភាពឈឺផ្សានៅផ្នែកខាងក្រោយកញ្ចឹងកភ្លេត

       *តឹកកែៗៗៗ~មិនត្រឹមតែសម្លេងឆ្កែទេ ឥលូវនៅមកឮសម្លេងសត្វតឹកកែយំទៀត ធ្វើឲ្យអ្នកដែលបានដឹងខ្លួនមកនេះរហ័សក្រោកឡើងទាំងស្លន់ស្លោរ។

       "នេះខ្ញុំនៅឯណា?"ថេហ្យុងរេភ្នែកសម្លឹងឆ្វេងស្ដាំ តែមិនបានឃើញអ្វីសោះក្រៅពីភាពខ្មៅងងឹត ។

       *តឹកកែៗៗ សម្លេងសត្វតឹកកែនៅតែយប់ឥតឈប់ធ្វើឲ្យថេហ្យុងរិតតែភ័យខ្លាចខ្លាំងឡើងៗ

       "អ្ហឹកៗ ឯងកុំចេញមកអីណា" ថេហ៍សសៀរខ្លួនតិចៗ ចេះតែលើកជើងស្មានដើរទៅបណ្ដើរៗ ទាំងមើលមិនឃើញអ្វីទាល់តែសោះ ។

       "ឃ្លានណាស់"តាំងពីចេញមកពីផ្ទះមក គេនៅមិនទាន់បានអ្វីចូលពោះទេ ព្រោះតែប្រញាប់មកទីនេះពេក ឥលូវត្រូវស្រេកឃ្លានទាំងពាក់កណ្ដាលអាធ្រាតហើយ។

       "ហួយ,ផ្លូវណាដើរទៅផ្ទះធំទៅ?"តាមគេចាំបាន នៅចម្ការនេះគឺមានផ្ទះធំមួយទៀតនៅខាងមុខ ដែលជាផ្ទះរបស់លោកតាចន(លោកគីមបានបញ្ជូនជុងហ្គុកឲ្យមកនៅជាមួយនឹងតាបង្កើតវិញ)តែថាឥឡូវថេហ៍រៀងស្រពិចស្រពិលមិនសូវជាចាំអញ្ចឹងមានតែដើរទៅតាមការស្មានប៉ុណ្ណោះ ។

       កំលោះតូចចេះតែដើរជារើយៗទាំងមានអារម្មណ៍ស្រៀវខ្លាចដោយសារតែសម្លេងឆ្កែលូនិងសព្វសត្វល្អិតបន្លឺឡើងហ្នឹងឯង ។

         @ផ្ទះធំ//
ទីបំផុតថេហ្យុងក៏បានដើរមកដល់ហើយ ផ្ទះនេះទោះបីជាគេចូលសម្រាកអស់ក៏នៅបើកអំពូលភ្លើងចោលដែរ ។

       "សុំទោសលោកតា មកពីខ្ញុំឃ្លានពេក" ថេហ្យុងលើកដៃសំពះសុំទោសជាមុនរួចទើបលួចដើរចូលទៅក្នុងផ្ទះតាមច្រកខាងក្រោយ គេអាចស្គាល់ផ្លូវចេញចូលផ្ទះនេះបានព្រោះតែកាលពីក្មេងគេរស់នៅទីនេះ។

        ថេហ្យុងចេះតែចូលមករហូតទាល់តែដើរមកដល់ផ្ទះបាយ គ្រាន់តែបានមកដល់ភ្លាមគេស្ទើតែក្រាបលូនសំពះអរព្រះគុណដល់ទេវតាហើយ ព្រោះថានៅទីនេះសុទ្ធតែជារបស់ញ៉ាំ ។

        "តែពិននឹងខ្ញុំរស់ដល់ស្អែកហើយ" ថេហ្យុងបើកទូឃើញថាមានមីកញ្ចប់ ទើបគេប្រញាប់ចាប់យកមក មុននឹងធ្វើការបើកភ្លើងដាំទឹកឆុង ។

         ចាំប្រហែលជា15នាទី មីរបស់គេបានរួចរាល់ស្រេច មិនបង្អង់យូរនោះទេ ថេហ្យុងចាប់ផ្ដើមចាត់ការញ៉ាំមីតែម្ដង ប៉ុន្តែថាដាក់ចូលមាត់មិនបានបីម៉ាត់ផងឥលូវត្រូវមកឮសម្លេងមួយបន្លឺឡើង៖

       "បាទ លោកប៉ូលិសមកឥលូវមក ពេលនេះមានចោរលួចចូលផ្ទះខ្ញុំ" ឮហើយថេហ្យុងមិនចាំយូរឡើយរហ័សងាកមកប្រភពសម្លេងភ្លាម ទើបបានដឹងថាអ្នកណាជាអ្នកនិយាយមុននេះ ។

       "បងជុង!!!"ថេហ្យុងទម្លាក់មីចេញពីមាត់មុននឹងស្រដីឡើងដោយភាពភ្ញាក់ផ្អើលជាខ្លាំង មិននឹកស្មានថាស្មើនឹងហើយនាយមិនទាន់ចូលគេងទៀត។

       "យ៉ាងម៉េច? ភ្ញាក់ផ្អើលមែនទេ ពេលដែលម្ចាស់ផ្ទះគេតាមទាន់បែបហ្នឹង? មិនបាច់ភ័យទេ តិចទៀតប៉ូលិសនឹងមកដល់ហើយ"ជុងហ្គុកប្រាប់ហើយ នាយធ្វើជាស៊កទូរសព្ទចូលក្នុងហោប៉ៅវិញ រីឯថេហ៍គ្រាន់តែឮបែបហ្នឹង ប្រញាប់ត្រៀមជើងរត់ចេញទៅតែមិនទាន់

       "អាយ៎!!!បងជុង"ថេហ្យុងស្រែកឡើងបន្ទាប់ពីត្រូវដៃមាំក្រាស់រហ័សមកចាប់ទាញគេជាខ្លាំង ធ្វើឲ្យគេអស់ជំហរទើបដួលទៅអង្គុយពីលើភ្លៅរបស់ជុងហ្គុកភ្លេត។

       "ខ្លាចជាប់គុកហ្ហេស៎?" មាត់បន្លឺសួរនាំ តែភ្នែកវិញចេះតែសម្លឹងមើលកញ្ចឹងកថេហ៍ ឃើញថាមានស្នាមជាំឡើងស្វាយ ។

       "បងលែងខ្ញុំទៅ សុំកុំប្ដឹងប៉ូលិសអី, មកពីខ្ញុំឃ្លានខ្លាំងទើប,,,"ថេហ្យុង

       "ទើបធ្វើខ្លួនជាចោរ លួចចូលផ្ទះរបស់អ្នកដទៃអញ្ចឹងមែនទេ?"ជុងហ្គុក

       "មិនមែនជាផ្ទះអ្នកដទៃឯណា ជាផ្ទះរបស់លោកតាទេតើ*ក្រូកៗ"ស្រដីជាមួយនឹងគេមិនទាន់ចប់សម្ដីផង ឥឡូវពោះកូឡើងក្រូកៗទៀតហើយ។

       "ឃ្លានខ្លាំង?"ជុងហ្គុក

       "បាទ"ឮបែបហ្នឹងហើយ ទើបនាយរំកិលកង់រទេះខ្លួនទៅជិតតុអាហារដែលមានចានមីនៅលើនោះ

       *ប្រាវ!!ភ្លាមៗនាយក្រាស់ ក៏គ្រវាសចានមីនោះឲ្យធ្លាក់ខ្ចាយ ប្រលាក់ពេញឥដ្ឋ, ថេហ៍ឃើញហើយនឹកសោកស្ដាយមីដែលខ្លួនខំឆុងជាខ្លាំងនេះញ៉ាំមិនបានបីម៉ាត់ផង។

       "បងជុង~"ថេហ្យុងបន្លឺឡើងទាំងអួលដើមកដោយសារចង់យំផងអត់ផងស្មានមិនត្រូវនោះទេ

      "រើសស៊ីវិញទៅបើឃ្លានខ្លាំង"ជុងហ្គុក

TO BE CONTINUED.....

By :Bella Jeon ♡

      

     

Continue Reading

You'll Also Like

199K 15K 57
αžαŸ’αž‰αž»αŸ†αž˜αž·αž“αž˜αŸ‚αž“αž‡αžΆαž‚αžΈαž˜ αž†αŸαžœαžΈ αž‘αŸ€αžαž“αŸ„αŸ‡αž‘αŸ αžαŸ‚αž–αŸαž›αž“αŸαŸ‡αžαŸ’αž‰αž»αŸ†αž‡αžΆ αž‚αžΈαž˜ αžαŸαž™αŸ‰αž»αž„πŸ™‚ Jeon jungkook x Kim Taehyung πŸ’œπŸ™†πŸ»β€β™€οΈ Write by Jeon morin Date 25/07/2021
20.2K 3.2K 24
"αž αž„αŸ’αžŸαž˜αŸ‚αž“αž‘αŸ?β€‹αžαŸ’αžšαžΉαž˜αžαŸ‚αž˜αž½αž™αž”αŸ‰αž”αŸ’αžšαž·αž…αž—αŸ’αž“αŸ‚αž€αž™αžΎαž„αž“αžΉαž„αž’αŸ’αžœαžΎαž’αŸ„αž™αž αž„αŸ’αžŸαž˜αž½αž™αž“αŸ„αŸ‡αž”αžΆαž€αŸ‹αžŸαŸ’αž›αžΆαž” αž αžΎαž™αž αž„αŸ’αžŸαžŠαŸαžŸαŸ’αžšαžŸαŸ‹αžŸαŸ’αž’αžΆαžαž“αŸ„αŸ‡αžαŸ’αžšαžΌαžœαžŸαŸ’αžαž·αžαž€αŸ’αž“αž»αž„αž€αž˜αŸ’αž˜αžŸαž·αž‘αŸ’αž’αž™αžΎαž„αž˜αŸ’αž“αžΆαž€αŸ‹αž‚αžαŸ‹"αž‡αž»αž„αž αŸ’αž‚αž»αž€ "αž™αžΎαž„αžŠαžΉαž„αž–αžΈαž’αŸ’αžœαžΈαž‘...
66.2K 17.2K 59
πŸ’šβ€ ΰΆ΄ΰ·™ΰΆ»ΰ·€ΰΆ―ΰΆ±ΰ·Š ΰΆšΰ·”ΰΆΈΰΆšΰΆ§ΰΆ―...... ΰΆ΄ΰ·ƒΰ·” ΰ·€ΰΆ―ΰΆ±ΰ·’ΰΆ±ΰ·Š ΰΆΈΰ·”ΰΆ«ΰΆœΰ·ΰ·ƒΰ·™ΰΆ± ΰΆ­ΰ·”ΰΆ»ΰ·”.......β€πŸ’š πŸ†ƒοΈŽπŸ…·οΈŽπŸ…΄οΈŽ πŸ…ΈοΈŽπŸ…½οΈŽπŸ…΅οΈŽπŸ…ΈοΈŽπŸ…½οΈŽπŸ…ΈοΈŽπŸ†ƒοΈŽπŸ†ˆοΈŽ...........❀️‍πŸ”₯❀️‍πŸ”₯
97.1K 5.6K 46
αž αŸαžαž»αž’αžΈαž…αž€αŸ’αžšαžœαžΆαž›αž“αŸαŸ‡αžαž˜αŸ’αžšαžΌαžœαž²αŸ’αž™αž˜αž“αž»αžŸαŸ’αžŸαžŠαŸ‚αž›αž˜αž·αž“αž‚αž½αžšαž‡αž½αž”αž‚αŸ’αž“αžΆαžŸαŸ„αŸ‡ αž”αžΆαž“αž†αŸ’αž›αž„αžŸαž˜αŸαž™αž€αžΆαž›αž˜αž€αž‡αž½αž”αž“αž·αž„αžŸαŸ’αžšαž›αžΆαž‰αŸ‹αž‚αŸ’αž“αžΆ αž αžΎαž™αž…αž»αž„αž€αŸ’αžšαŸ„αž™αž€αŸαž”αž‰αŸ’αž…αž”αŸ‹αžŠαŸ„αž™αž˜αŸ’αž“αžΆαž€αŸ‹αžαŸ’αžšαžΌαžœαž…αžΆαž€αž…αŸαž‰ αž“αž·αž„αž˜αŸ’αž“αžΆαž€αŸ‹αž‘αŸ€αžαž…αŸ†αžŽαžΆαž™αž–αŸαž›αž˜αž½αž™αž‡...