β™‘αž”αŸ†αžŽαŸ‚αž€αž—αŸ’αž‡αžΆαž”αŸ‹αž…αž·αžαŸ’αžαžŸαŸ’αž“αŸαž αŸβ™‘

By injaehaa

95.5K 7.3K 362

Jungkook top Taehyung bottom More

αž—αžΆαž‚1
αž—αžΆαž‚2
αž—αžΆαž‚3
αž—αžΆαž‚5
αž—αžΆαž‚6
αž—αžΆαž‚7
αž—αžΆαž‚8
αž—αžΆαž‚9
αž—αžΆαž‚10
αž—αžΆαž‚11πŸ”ž
αž—αžΆαž‚12πŸ”ž
αž—αžΆαž‚13
αž—αžΆαž‚14
αž—αžΆαž‚15
αž—αžΆαž‚16
αž—αžΆαž‚17
αž—αžΆαž‚18
αž—αžΆαž‚19
αž—αžΆαž‚20
αž—αžΆαž‚21
αž—αžΆαž‚22
αž—αžΆαž‚23
αž—αžΆαž‚24
αž—αžΆαž‚25
αž—αžΆαž‚26
αž—αžΆαž‚27
αž—αžΆαž‚28
αž—αžΆαž‚29
αž—αžΆαž‚30
αž—αžΆαž‚31
αž—αžΆαž‚32
αž—αžΆαž‚33
αž—αžΆαž‚34
αž—αžΆαž‚35
αž—αžΆαž‚36
αž—αžΆαž‚37
αž—αžΆαž‚38
αž—αžΆαž‚39-40
αž—αžΆαž‚41
αž—αžΆαž‚42
αž—αžΆαž‚43
αž—αžΆαž‚44
αž—αžΆαž‚45
αž—αžΆαž‚46_47
αž—αžΆαž‚48
αž—αžΆαž‚49
αž—αžΆαž‚50
αž—αžΆαž‚51
αž—αžΆαž‚52
αž—αžΆαž‚53
αž—αžΆαž‚54
αž—αžΆαž‚55
αž—αžΆαž‚56_57
αž—αžΆαž‚58
αž—αžΆαž‚59
αž—αžΆαž‚60
αž—αžΆαž‚61_62
αž—αžΆαž‚63
αž—αžΆαž‚64
αž—αžΆαž‚65
αž—αžΆαž‚66
αž—αžΆαž‚67-68
αž—αžΆαž‚69
αž—αžΆαž‚70πŸ”ž
αž—αžΆαž‚71
αž—αžΆαž‚72
αž—αžΆαž‚αž”αž‰αŸ’αž…αž”αŸ‹
αžœαž‚αŸ’αž‚2-αž—αžΆαž‚1
αžœαž‚αŸ’αž‚2-αž—αžΆαž‚2
αžœαž‚αŸ’αž‚2-αž—αžΆαž‚3
αžœαž‚αŸ’αž‚2-αž—αžΆαž‚4
αžœαž‚αŸ’αž‚2-αž—αžΆαž‚5
αžœαž‚αŸ’αž‚2-αž—αžΆαž‚6
αžœαž‚αŸ’αž‚2-αž—αžΆαž‚7
~αž—αžΆαž‚αž”αž‰αŸ’αž…αž”αŸ‹~

αž—αžΆαž‚4

1K 70 2
By injaehaa

ក្រោយពីចេញពីផ្ទះនោះហើយ ជុងហ្គុកបានធ្វើដំណើរមកកាន់អូតែលរបស់អ្នកជាសង្សាទាំងយប់ ស្របនឹងពេលនេះមេឃកំពុងតែមានផ្គរលាន់កុលរកភ្លៀងម្ដងៗផង តែនាយក្រាស់មិនបានទៅខ្វាយខ្វល់ឡើយ អ្វីដែលខ្វល់ពេលនេះគឺធ្វើយ៉ាងណាឲ្យបានទៅរកអ្នកជាសង្សាហើយនិងលួងនាងនៅអ្វីដែលបានឮនៅមុននេះ ។

ធ្វើដំណើរមិនជាយូរប៉ុន្មានទេ នាយក៏បានមកដល់ព្រោះតែ ជុងហ្គុកបើកឡានសំដៅមកលឿនមើលតែព្យុះទៅទៀត។

"សុងហេបើកទ្វាឲ្យបងបន្តិចបានទេ?" មកដល់ភ្លាម នាយគោះទ្វាស្រែកហៅអ្នកជាសង្សាទាមទារឲ្យនាងបើកទ្វា ទាំងមិនដឹងថាក្នុងនោះមាននាងឬក៏អត់?

"កាងសុងហេឮបងនិយាយទេ?"ជុងហ្គុក នៅតែបន្លឺសម្លែងស្រែកប្រាប់ដដែលៗ ព្រោះចង់ឲ្យអ្នកខាងក្នុងបើកទ្វាឲ្យខ្លួនជាប្រញាប់ ។

"នៅមុននេះអូនស្ដាប់ច្រឡំហើយ បងអាចបកស្រាយបានឆាប់បើកទ្វាឲ្យបងមក" ម្ដងជាពីរដង អ្នកខាងក្នុងនៅតែស្ងាត់ស្ងៀមដដែល ទោះបីជាជុងហ្គុកប្រឹងគោះទ្វាស្រែកប្រាប់យ៉ាងណាក៏នៅតែមានភាពស្ងប់ស្ងាត់មិនប្ដូរ។

"លោកមករកអ្នកណានឹង?" ខណៈនេះដែរ ក៏មានស្ត្រីម្នាក់ដែលគាត់ស្នាក់នៅបន្ទប់ក្បែរនេះ ដោយឮសម្លេងមានមនុស្សស្រែក ទើបគាត់ចេញមកមើល ។

"ខ្ញុំមករកម្ចាស់បន្ទប់នេះ" ជុងហ្គុកតបឆ្លើយនឹងគាត់វិញដោយមិនបានងាកមកមើលគាត់ឡើយ ។

"អរគឺថាម្ចាស់បន្ទប់នេះគេបានចេញទៅបាត់ហើយ" គាត់ប្រាប់តាមអ្វីដែលមើលឃើញ មិនខុសនោះទេ សង្សារបស់នាយបានចេញពីទីនេះតាំងពីបិទទូរសព្ទមកម្លេះ ។

"ទៅបាត់ហើយ?នាងទៅយូរឬនៅ?ហើយដឹងថានាងទៅណាទេ" នាយក្រាស់រហ័សបែមករកគាត់ថែមទាំងស្លន់ស្លោរចោទសួរនាំ រកតែស្រ្តីម្នាក់នេះប្រាប់ពុំទាន់ ។

"នាងចេញទៅមួយសន្ទុះធំហើយ, ខ្ញុំមិនដឹងទេថានាងទៅណានោះ"

"អរគុណណាស់បងស្រី" ជុងហ្គុក លើកដៃសំពះគាត់រួចទើបរត់ចេញសំដៅទៅឡានយ៉ាងលឿន ដើម្បីបើកចេញទៅរកអ្នកជាសង្សា ។

កាងសុងហេ នាងគឺជាមិត្តស្រីរបស់ជុងហ្គុក នាងទើបតែមកពីបរទេស បំណងចង់មកលេងជុងហ្គុកហើយនិងបានឲ្យនាយណែនាំទៅកាន់គ្រួសារផង ។តែបែមើលឥឡូវចុះ គម្រោងរវាងនាងនិងជុងហ្គុកត្រូវរលាយទាំងស្រុងដោយសារតែថេហ្យុងហ្នឹងឯង ពេលនេះនាងកំពុងតែធ្វើដំណើរចេញពីប្រទេសកូរ៉េទៅកាន់ Italy វិញហើយ ។

"នេះខ្ញុំយកប្ដីរបស់គេធ្វើជាសង្សាមែនទេ?" នឹកដល់រឿងនេះ នាងសែនឆ្អែតយកតែមែនទែនតែម្ដង លោកអ្ហើយ ទូរសព្ទទៅនិយាយលេងជាមួយអ្នកជាសង្សា តែក៏ត្រូវប្រពន្ធគេចាប់ទូរសព្ទយកមកនិយាយជំនួសវិញ នៅស្ដីថាឲ្យនាងទៀត ។

"ពួកយើងបែកគ្នាចុះហ្គុក, អូនមិនចង់បន្តធ្វើជាមនុស្សល្ងង់ពាក់ព័ន្ធជាមួយនឹងប្ដីរបស់អ្នកដទៃនោះទេ" ជាសារចុងក្រោយដែលនាងបានផ្ញើឲ្យជុងហ្គុក បន្ទាប់មកទើបបិទសេវាទូរសព្ទដើរចេញទៅ ទីនេះគឺជាព្រលានយន្តហោះ។

គ្រាន់តែទទួលបានសារពីសង្សាហើយ ជុងហ្គុកប្រញាប់យកទូរសព្ទមកមើលយ៉ាងលឿនទាំងដៃនៅបន្តបើកឡានដដែល ។

"កាងសុងហេស្ដាប់បងសិន" ឃើញអត្ថន័យនៅក្នុងសារហើយ នាយរិតតែនៅមិនសុខ ព្យាយាមផ្ញើសារទៅនាងវិញតែគ្មានអ្នកទទួលនោះទេ ។

"អ្ហើយ!!!" ជុងហ្គុកគ្រវែងទូរសព្ទទៅម្ខាងទាំងម៉ួម៉ៅ មិនបានចាប់អារម្មណ៍នឹងផ្លូវថ្នល់ដែលពេលនេះខ្លួនកំពុងតែបើកបរឡើយ ។

*ទីតៗៗៗៗ*ផាំង ស្នូរស៊ីភ្លេឮឡើងកងរំប៉ង ជាច្រើនសូរ ដល់សូរចុងក្រោយទើបជុងហ្គុកងាកទៅមើល ប៉ុន្តែមិនទាន់នឹងបានឃើញច្បាស់ផង ឡានដែលស៊ីភ្លេមុននេះក៏ជិះមកប៉ះឡានគេបាត់ទៅហើយ មួយណាភ្លៀងបានស្រក់ចុះមកដូចជាខឹងនឹងអ្នកណាទៀត ទើបធ្វើឲ្យមានភាពស្រវាំងមើលផ្លូវមិនបានច្បាស់។
*កាត់//

__មន្ទីពេទ្យ__

កន្លងទៅអស់រយៈពេលជាយូរគួរសមដែរ ទើបតែពេលនេះទេដែលអ្នកផ្ទះបានដឹងថា ជុងហ្គុកជួបគ្រោះថ្នាក់ចរាចរណ៍ ។

"កូនហ្គុកអ្ហឹក~"លោកស្រីគីមគាត់ស្លុតចិត្តពេលដែលបានដឹងរឿងហេតុហើយ ឥលូវត្រូវមកឈរមើលកូនប្រុសកំពុងតែសន្លប់បាត់បង់ស្មារតី។

"អូនសុំទោស"ថេហ្យុង ឃើញស្ថានភាពរបស់ជុងហ្គុកពេលនេះ ទើបគេមានអារម្មណ៍ដូចជាដឹងខ្លួនខុសហើយ មិនគួរណាទៅធ្វើអាក្រក់ដាក់ជុងហ្គុកអញ្ចឹងសោះ នេះបើសិនជាជុងហ្គុកកើតរឿងអីទៅ គេច្បាស់ជាមានវិប្បដិសារីជាពុំខាន ។

"មកពីឯងនឹងថេហ្យុង បើសិនជាឯងមិនបង្កើតរឿងឆ្កួតៗនោះឡើងក៏ជុងហ្គុកមិនក្លាយជាបែបហ្នឹងដែរ" លោកស្រីស្ដីថាឲ្យកូនបង្កើតទាំងទឹកភ្នែក ទោះបីជាគាត់ស្រលាញ់កូនពិតមែន តែក៏មិនកាន់ជើងដែរ បើខុសគឺស្ដីបន្ទោសភ្លាមមិនចាំថ្ងៃក្រោយទេ។

"ម៉ាក់~~"ថេហ្យុង ដឹងទោសកំហុសរបស់ខ្លួនទាំងអស់ទើបគ្មានពាក្យអ្វីដែលលើកយកមកប្រកែក បានត្រឹមតែខាំបបូរមាត់ជាប់គ្មានហ៊ានស្រដីអ្វីឡើយ។

"យើងមិនដឹងប្រដៅឯងយ៉ាងម៉េចទេ ថេហ្យុង" លោកគីមស្ដីថាតែត្រឹមនេះរួចគាត់ក៏ដើរចេញទៅ គាត់មិនចង់នៅឃើញពីទឹកមុខរបស់ថេហ៍ទេ បែបហ្នឹងទើបមិនចម្លែកនោះដែលគ្រប់គ្នាសុទ្ធតែស្អប់ថេហ្យុង ជាពិសេសគឺពួកអ្នកបម្រើ ។
,,,,,

ព្រឹកថ្ងៃបន្ទាប់បានឈានចូលមកដល់ ដោយសារតែលោកស្រីគីមគាត់បានគេងកំដរជុងហ្គុកតាំងពីយប់មកម្លេះ នៅមិនទាន់បានសម្អាតខ្លួននោះទេ ។

"ថេហ៍"

"បាទ" ថេហ្យុងពេលនេះកំពុងតែរៀបចំអាហារសម្រាប់ជុងហ្គុក គេបានឲ្យអ្នកបម្រើយកមកនៅមុននេះបន្តិចហ្នឹងឯង ។

"នៅមើលបងចុះណាម៉ាក់សុំទៅផ្ទះបន្តិច" ដោយសារតែគាត់ស្អុះស្អាប់ពេញមួយយប់មកហើយ ទើបចង់ទៅផ្ទះសម្អាតខ្លួនបន្តិចសិនសឹមមកមន្ទីពេទ្យវិញ ។

"បាទម៉ាក់" ឮបែបហ្នឹងកំលោះតូចក៏មិនថាអី មួយណាចង់ឲ្យអ្នកម៉ាក់សម្រាកផង ព្រោះគាត់កំដរជុងហ្គុកតាំងពីយប់មិនទាន់បានសម្រាកឡើយ។

"ហាមធ្វើស្អីផ្ដេសផ្ដាស់ទៀតឮទេ?"

"កូនលែងហ៊ានហើយ" ឲ្យគេទៅធ្វើអីទៀតទៅ បើគ្រាន់តែយប់មិញ គេបន្ទោសខ្លួនឯងគ្មានបានគេងពួនទេ នៅអង្គុយជេរខ្លួនឯងទល់ភ្លឺតែម្ដង ។

បន្ទាប់ពីលោកស្រីចេញទៅផុត បានមួយសន្ទុះ ថេហ្យុងគេបានមកអង្គុយសម្លឹងមើលជុងហ្គុករហូត គេមើលដោយក្រសែភ្នែកបែបអាណិតអាសូរហើយក៏ដឹងកំហុសផង។

"បងហ្គុក?"ភ្លាមៗម្រាមដៃរបស់នាយក្រាស់ក៏ផ្ដើមកម្រើកបន្តិច ធ្វើឲ្យថេហ៍រហ័សក្រោកមកជិតទាំងក្ដីរំភើប។

"បងពិតជាដឹងខ្លួនមែន" មិនត្រឹមតែកម្រើកម្រាមដៃនោះទេ ពេលនេះម្ចាស់សាមីខ្លួនគេក៏បានបើកភ្នែកឡើងដែរ ធ្វើឲ្យថេហ្យុងរិតតែសប្បាយចិត្តព្រោះថាជុងហ្គុកបានភ្ញាក់ពីសន្លប់ហើយ ។

"បងចង់ផឹកទឹកដែរទេ?"ឃើញថាបបូរមាត់របស់គេហាក់បីដូចជាស្លេកស្លាំង ទើបកំលោះតូចប្រញាប់រត់ទៅចាក់ទឹកមួយកែវ រួចមកវិញរៀបនឹងហុចឲ្យគេតែត្រូវបានជុងហ្គុកបដិសេធ ។

"ចេញពីមុខយើងទៅ" ជុងហ្គុកស្រដីឡើងទាំងមិនមើលមុខរបស់ថេហ្យុងនោះទេ នាយបម្រុងនឹងក្រោកឡើងតែបែជាមានអារម្មណ៍ថាកម្រើកជើងមិនបាន ។

"បងខឹងខ្ញុំមែនទេ? ខ្ញុំសុំទោស,ខ្ញុំដឹងខុសហើយបង" ថេហ្យុងរៀងគាំងនឹងសម្ដីរបស់ជុងហ្គុកដែរ នេះជាលើកទីមួយហើយដែលនាយក្រាស់ប្រើភាសាបែបហ្នឹងជាមួយគេ ។

"សឺត" នាយប្រឹងងើបតែនៅមិនបាន ថេហ៍ឃើញអញ្ចឹងទើបមានបំណងចង់ជួយលើកកាយនាយឡើង

"ខ្ញុំជួយបង"

"កុំប៉ះយើង!!!!"ជុងហ្គុកគំហ៊កយ៉ាងខ្លាំង ធ្វើឲ្យថេហ៍ភ្ញាក់ឡើងកន្រ្តាក់ខ្លួនដូចឆក់ខ្សែភ្លើងមិនខុស។

"ខ្ញុំចង់ជួយបង" ទោះបីជាក្នុងចិត្តកំពុងតែភ័យខ្លាំង តែថេហ៍ក៏នៅតែមានះចង់ជួយជុងហ្គុកដដែលទើបនៅតែមកក្បែរគេ ។

"ហ្ហើយសាំម្លេះវើយ*ប្រាវ!!"

"អាយ៎!!!" កែវទឹកដែលថេហ្យុងកាន់មុននឹង ឥឡូវត្រូវធ្លាក់បែកខ្ចាយដោយសារតែជុងហ្គុកបានគ្រវាសដៃរបស់គេចេញហ្នឹងឯង ។

"នេះបងខឹងខ្ញុំដល់ម្លឹងហ្ហេស៎? ខ្ញុំសុំទោសបងហើយទេតើ"ថេហ្យុង

"ចេញពីមុខយើងទៅ យើងស្អប់ឯងណាស់, ស្អប់ក្មេងធន់ថោកដូចជាឯងណាស់ថេហ្យុង!!!" នាយក្រាស់មិនត្រឹមតែស្រែកដេញទេថែមទាំងយកខ្នើយទៅគប់គេទៀត, ដោយសារតែឮសម្លេងសម្រែករបស់ជុងហ្គុក ទើបគ្រូពេទ្យដែលបានឮប្រញាប់ចូលមកមើល ។

"បងហ្គុកអ្ហឹក~"ថេហ្យុង

"សុំលោកចេញសិនទៅណា"គ្រូពេទ្យ

TO BE CONTINUED.....

By:Bella Jeon ♡

Continue Reading

You'll Also Like

166K 25.8K 20
"α€”α€½α€±α€‘α€›α€±α€¬α€„α€Ία€α€½α€±α€Ÿα€¬ α€α€­α€―α€„α€Ία€œα€­α€―α€•α€²..."
565K 34.7K 69
Β« αž”αž„αžŸαž“αŸ’αž™αžΆ αž”αž„αž˜αž·αž“αž²αž’αŸ’αž“αž€αžŽαžΆαž˜αž€αž’αŸ’αžœαžΎαž’αŸ’αžœαžΈαž˜αž€αž›αžΎαž’αžΌαž“αž”αžΆαž“αž‘αžΎαž™ αž’αžΌαž“αž‚αžΊαž‡αžΆαžšαž”αžŸαŸ‹αž”αž„αž‡αžΆαž”αŸ’αžšαž–αž“αŸ’αž’αžšαž”αžŸαŸ‹αž”αž„αž˜αŸ’αž“αžΆαž€αŸ‹αž‚αžαŸ‹ Kim Taehyung Β» Β« αž˜αž·αž“αžαžΆαž’αŸ’αž“αž€αžŽαžΆαž“αŸ„αŸ‡αž‘αŸαž²αžαŸ‚αž αŸŠαžΆαž“αž”αŸ‰αŸ‡αž–αžΆαž›αŸ‹αž”αŸ’αžšαž–αž“αŸ’αž’αž€αžΌαž“αž™αžΎαž„αžŸαžΌαž˜αŸ’αž”...
9.2K 227 6
SMUT WARNING ❗ JUNGKOOK TOP TAEHYUNG BOTTOM WRITTEN BY : FIVE