«ពិត-ពិតមែនឬ?»ថេយ៍គ្រាន់តែឮបែបនេះយកដៃខ្ទប់មាត់សឹងមិនជឿនឹងខ្លួនឯង ភីតធើនឹងឬដាក់ថ្នាំគេ? ឃើញគេល្អជានួយខ្លួនណាស់មិននឹកស្មានសោះតែម្ដង
«បងមិនកុហកទេ»ខ្លាចថាថេយ៍មិនជឿគេដកទូរសព្ទមកឲ្យថេយ៉ុងមើលកាមេរ៉ាកាលពីយប់មិញ ឃើញហើយក៏រឹតតែភ្ញាក់ផ្អើលទៅទៀត
«អ្នកបម្រើនោះក៏វាជាអ្នកបញ្ចូនមកដែរ!»
«...»ថេយ៉ុងគេមិនមាត់ ព្រោះពេលនេះខ្លួនមិនដឹងនិយាយថាយ៉ាងមិចទៀតទេ មិចក៏ភីតធើធ្វើដាក់គេបែបនេះ តើគេបានទៅធ្វើអ្វីនាយទៅ?
«ឈប់គិតពីរឿងនេះទៀតទៅបងបានចាត់ចែងរួចហើយ កុំទៅគិតអី!»នាយទាញថេយ៍មកឱបក្រសោបលួងលោមថេយ៍
«អ្ហឹម បងមិនធ្វើការទេឬ?»
«ទេ បងចង់នៅជាមួយអូន»ថ្ងៃនេះគេចង់ចំណាយពេលពេញមួយថ្ងៃជាមួយប្រពន្ធ ព្រោះមិនសូវបានជួបមុខគ្នាប៉ុន្មានជួបតែពេលយប់មួយភ្លែតៗតែប៉ុណ្ណោះ។
«ថេយ៍យ៉ាងមិចទៅហើយ»ល្ងាចឡើងមិត្ដៗនាំគ្នាមកលេងថេយ៉ុងព្រោះពួកគេពិតជាបារម្ភណាស់ មកល្ងាចដោយសារតែរៀបកាហើយក៏ជាប់រវល់ខ្លះៗទើបណាត់គ្នាមកពេលល្ងាចតែម្ដង
«យើងមិនអីទេ អរគុណដែរបារម្ភ តែក៏សូមទោសស៊ុងមីននិងក្វាន់ផងណា៎ដែរមិនបាននៅចប់កម្មវិធី ត្រូវកើតរឿងជាមុន»ថេយ៍បន្ទោសខ្លួនឯងព្រោះមិនបាននៅដល់ចប់កម្មវិធី
«យើងមិនថាអ្វីទេ ឲ្យតែឯងអស់អី បើដឹងថាគេជាមនុស្សបែបនេះយើងមិនទៅអញ្ចើញនាំឲ្យខូចកម្មវិធីយើងទេ»ស៊ុងមីនយកដៃទះភ្លៅខ្លួនឯងបន្តិចទាំងខឹងតិចៗផងដែរបើគេដឹងមុនគេមិនអញ្ចើញទេ
«រឿងនេះគ្មានអ្នកណាចង់ឲ្យកើតទេ»ថេយ៍ញញឹមបន្តិច
«នេះប្រាកដហើយហេស៎ថាមិនអីនោះ»មីនលីនសួរបញ្ជាក់
«មិនអីទេ»ថេយ៍អស់សំណើចបន្តិចពេលមិត្ដដូចជាបារម្ភខ្លាំងបែបនេះ
«ថ្ងៃនេះញ៊ាំបាយជុំគ្នាសិនល្អទេ ជុងហ្គុកដឹងថាពួកឯងមកទើបគាត់ជាអ្នកធ្វើម្ហូប»ឮហើយពួកគេភ្ញាក់ផ្អើលបន្តិច ជុងហ្គុកហ្នឹងចេះធ្វើម្ហូបដែរឬ? មិនដែលដឹងសោះថាម្ចាស់រីសតធំជាងគេម្នាក់នេះចេះធ្វើម្ហូបដែរ បែបនេះមិនឲ្យខានបានទេ
STAI LEGGENDO
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Storie d'amoreបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
ភាគបញ្ចប់:បងគិតថាអូនស្អាតជាង
Comincia dall'inizio
