ភាគ២៥:ម្ចាស់កម្មពារ

1.3K 57 0
                                        

រំលងទៅស្អែកឡើង ថេយ៉ុងក៏បានខលហៅមីនលីន ស៊ុងមីន និងកាងស៊ូដើម្បីមកជួបជុំគ្នាម្ដង ព្រោះគេនឹកណាស់ជាពិសេសកាងស៊ូតែម្ដងហ្នឹងឯង

«វីឯងយ៉ាងមិចហើយទៅធ្វើអ្នកបម្រើនៅទីនោះ យើងនឹកឯងខ្លាំងណាស់មិនដែលទាក់ទងទៅយើងសោះ»កាងស៊ូពោលមកទាំងសម្លក់ថេយ៉ុងតិចៗផង

«គឺវឹកវរខ្លាំងណាស់សួរតែអាមីនក៏ដឹងដែរ»

«អាវីគេពិតជាបែបហ្នឹងមែន ហើយចុះជាមួយលោកជុងហ្គុកនោះដល់ណាដល់ណីហើយឯង»ដល់កន្លែងជុងហ្គុកមីនលីននិយាយដោយទឹកមុខបែបចម្អន់គេហ្នឹងឯង

«គ្មានដល់ណាទេ អាគាត់នោះប្រាប់លោកស្រីចនថាគេមិនចង់រៀបកាជាមួយយើងទេ បែបចង់រៀបកាជាមួយអ្នកនាងក្វាន់ទេដឹង»ថេយ៉ុងគេនិយាយទាំងលាយឡំនឹងការខឹងតិចៗដែរនិយាយបែបនោះគិតថាគេហ្នឹងចង់រៀបកាជាមួយណាស់មែនទេ? ថេយ៍ក៏មិនចង់ដូចគ្នា

«អឺ នែ៎ៗ ប្រច័ណ្ឌមែនទេនៀក»មីនលីននាងពូកែសង្កេតឃើញតែទឹកមុខហើយនិយាយសម្ដីសម្ដៅបែបនេះ ច្បាស់ណាស់ប្រច័ណ្ឌហើយ

«ប្រច័ណ្ឌស្អីគ្មានទេ យើងគ្មានអីត្រូវប្រច័ណ្ឌគេទេ»

«ពិតមែនហើយ វីគេគ្មានផ្លូវទៅប្រច័ណ្ឌអាគាត់នោះទេ ព្រោះវីមានយើងហើយមិនចឹង មែនទេវី?»

«...»

«នែ៎ ល្មមឈប់ហើយ អាវីវាមិនស្រឡាញ់ឯងទេ»មីនលីនឃ្នើសចិត្ដណាស់ពេលឃើញបែបនេះ នាងក៏ព្យាយាមហាមប្រាមដែរតែហាមមិនបានសោះ

«ឯងបែបនេះរាល់លើកអាមីន»ស៊ុងមីនសម្លក់មីនលីនបន្តិច នាងមិនដែលគាំទ្ររឿងដែរគេទៅស្រឡាញ់ថេយ៉ុងទាល់តែសោះ

[ភូមិគ្រិះjjk]

«អាឡូអ្នកអូន ថ្ងៃនេះមកចង់ទៅលេងអ្នកអូនបន្តិចបែកគ្នាយូរហើយ»ឮតែគាត់និយាយបែបនេះក៏ដឹងច្បាស់ហើយថាគាត់និយាយជាមួយអ្នកណា

"អ្នក-អ្នកបងនឹងមកលេងផ្ទះប្អូនមែនទេ?"អ្នកស្រីគីមបើកភ្នែកធំៗភ្ញាក់ផ្អើលពេលឮថាអ្នកស្រីចនចង់មកលេង មកលេងពេលណាមិនមកបែជាមកលេងពេលដែរថេយ៉ុងនៅផ្ទះទៅវិញ

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now