«អ្នកប្រុស?»លឺបែបនេះក៏ដឹងហើយថាថេយ៉ុងគេដើរបុកនឹងអ្នកណានោះ គឺជាជុងហ្គុកនេះឯង សំណាងហើយដែរមិនទាន់បានទិញអ្វីសោះនោះបើមិនចឹងគេនឹងតាមសួរមិនខានថារបស់អ្នកណា មានលុយមកពីណាទិញ
«ហើយឯងមកធ្វើអីនៅទីនេះ?»នាយជួយលើកថេយ៉ុងឲ្យក្រោកមកវិញព្រោះមិញនេះដើរបុកធ្វើឲ្យថេយ៉ុងគេអស់ជំហររួចក៏ដួលតែម្ដង
«អរ គឺចេះតែដើរលេងនៅទីនេះទៅអផ្សុកមិនដឹងធ្វើអីផង»ថេយ៉ុងឆ្លើយតបទៅជុងហ្គុកដោយញញឹមតិច
«ហើយចុះអ្នកប្រុសមកធ្វើអីនៅjejuនេះ?»ថេយ៉ុងគេធ្វើជាសួរទាំងដែរដឹងចម្លើយរួចហើយ
«ខ្ញុំមានការងារត្រូវមកទីនេះទើបមកស្នាក់នៅ១យប់២ ថ្ងៃស្អែកនេះនឹងទៅវិញហើយ»
«អ្ហររ បើចឹងតាមសប្បាយចុះណាខ្ញុំទៅវិញហើយ»ថេយ៉ុងគេមិនចង់នៅជិតបុរសម្នាក់នេះយូរទេខ្លាចបែកការ ខ្លាចគេតាមជីកឫសសួរទៀតមានតែសុំដកខ្លួនចេញសិនហើយ
«ឈប់សិន ប្រញ៉ាប់ទៅណា?»ពេលថេយ៉ុងរកដើរចេញហើយតែក៏ត្រូវនាយចាប់កាន់ដៃ មិនឲ្យដើរទៅមុខបន្ត
«អ្នកប្រុសមានការអីមែនទេ?»ថេយ៉ុងបេះដៃជុងហ្គុកចេញសិនសឹមនិយាយទៅគេ
«បើជ្រុលជាជួបគ្នាហើយឯងជួយជូនខ្ញុំដើរលេងនៅjejuបន្តិចទៅ ខ្ញុំដើរតែម្នាក់ឯងអផ្សុក»ពេលឮគេដាក់ស្នើរសំណើនេះហើយថេយ៉ុងសឹងយកក្បាលបុកជញ្ជាំង គេមិនគួរមកផ្សារនេះសោះយ៉ាប់មែនហើយ
«(ថ្ងៃនេះជាថ្ងៃស៊យរបស់ខ្ញុំមែនទេព្រះអើយ)»ថេយ៉ុងគេនិយាយក្នុងចិត្ដទាំងទឹកមុខពិបាកមើលខ្លាំងណាស់ ថាមករកដើរលេងឲ្យសប្បាយតែបែជាមកជួបនាយទៅវិញ
«ខ្ញុំថាមិនល្អទេដឹង»
«ហេតុអីមិនល្អ ល្អណាស់»
«អញ្ចឹងក៏បាន»ថេយ៉ុងនិយាយញញឹមមកនសូវសមព្រោះមិនពេញចិត្ដនឹងធ្វើ តែឲ្យធ្វើយ៉ាងមិចគេមិនចង់បដិសេធជាងនេះ ខ្លាចនិយាយយូរៗជាន់ដានខ្លួនឯងវិញទេT-T
បន្ទាប់ពីថេយ៉ុងព្រមហើយពួកគេក៏ចេញពីផ្សារទំនើបដើម្បីបើកឡានទៅតាមកន្លែងដែរថេយ៉ុងប្រាប់ ព្រោះថ្ងៃនេះថេយ៉ុងជាអ្នកនាំគេមកដើរលេងហើយ
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
