«ឲ្យគេចូលមក»គ្រាន់តែឮឈ្មោះថេយ៉ុងហើយក៏ឆ្លើយឡើងលឿនឲ្យគេចូលមកទាំងមិនស្ទាក់ស្ទើរ បុគ្គលិកនោះក៏ទៅតាមថេយ៉ុងមកបន្ទប់ជុងហ្គុក កំឡុងពេលដែរចាំថេយ៉ុងនោះគេក៏រៀបចំមើលរបៀបរៀបរយខ្លួនឯងសារេសក់ផងអីផងគេក៏មិនយល់ខ្លួនឯងដែរហេតុអីក៏ចាំបាច់ធ្វើបែបនេះ
ក្រាក...
«ហេម...ធម្មតាពេលឃើញមុខខ្ញុំភ័យឡើងញ័រដៃញ័រជើងអស់ តែថ្ងៃនេះបែរជាយកបាយមកឲ្យដល់ក្រុមហ៊ុនទៅវិញ»បើកទ្វាមករាងតូចមិនបាននិយាយអ្វីឡើយអ្នកដែរផ្ដើមនិយាយដំបូងគឺជាអ្នកកម្លោះអគ្គនាយកដ៏សែនសង្ហារជាអ្នកផ្ដើមសន្ទនាមុន
«នេះជាអាហារដែរអ្នកស្រីចនឲ្យខ្ញុំយកមកឲ្យ តាមពិតក៏មិនចង់មកដែរតែមកពីអ្នកស្រីចនចង់ឲ្យខ្ញុំមកជាជាងអ្នកនាងក្វាន់ទើបខ្ញុំប្រថុយមកតែម្ដងទៅ បើអស់ការហើយខ្ញុំសុំលា»រាងតូចនិយាយឡើងដោយមិនខ្វល់ពីអ្នកដែរស្ដាប់ហើយ គ្រាន់តែឮពាក្យមកទាំងប្រថុយក៏ធ្វើឲ្យជុងហ្គុកក្ដៅឆេវតែម្ដង
«នេះឯងចង់ថាខ្ញុំជាមនុស្សគ្រោះថ្នាក់ ដែរទុកចិត្ដមិនបានចឹងឬ?»ជុងហ្គុកទាញដៃថេយ៉ុងមកវិញឲ្យអឹបជាប់នឹងដើមទ្រូងគេសួរឡើងទាំងខឹងរាងតូច
«ក៏ព្រោះតែអ្នកប្រុសខ្លួនឯងទេដែរសង្ស័យខ្ញុំមករហូត មិនទុកចិត្ដខ្ញុំ ខ្ញុំមិនមែនដូចអ្វីដែរអ្នកប្រុសគិតសូម្បីបន្តិច!»
«ហ៊ានស៊កឲ្យខ្ញុំវិញផងហ្ហេស៎?»
«រឿងអីខ្ញុំមិនហ៊ាននោះ? លែងទៅ»ថេយ៉ុងក៏ប្រមូលកម្លាំងដែរខ្លួនមានទាំងប៉ុន្មានក៏ច្រានជុងហ្គុកចេញរួចក៏ចេញទៅបាត់
«ហេតុអីក៏យើងចាំបាច់ខឹងដល់ថ្នាក់នេះ?»ពេលរាងតូចចេញទៅបាត់ជុងហ្គុកក៏បន្លឺសំនួរសួរខ្លួនឯងទាំងចម្ងល់ គេមិនគួរខឹងដោយសារតែពាក្យសម្ដីក្មេងបម្រើម្នាក់នោះទេ
______
«ឆឹស ស្មានតែយើងចង់មកជួបមុខណាស់ឬកុំតែម៉ាក់បង្ខំឲ្យរៀបកាទេកុំអីមិនមែនមកធ្វើអ្នកបម្រើមកពិសោធន៍អាគាត់ឯងដែរ»រាងតូចដើរបណ្ដើររអ៊ូបណ្ដើរ ដែរដើរនេះក៏ព្រោះតែថេយ៉ុងឲ្យអ្នកបើកឡានទៅផ្ទះមុនចំណែកគេជិះតាក់ស៊ីទៅវិញបាន
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
