«ហ៊ើយ ទៅតែពីរនាក់គេនេះហ្ហេស៎?»ស៊ុងមីនលាន់មាត់ស្រែកឡើងមកពេលឮថាថេយ៍ទៅក្រុមហ៊ុនជាមួយជុងហ្គុក
«នែ៎ និយាយតិចៗ»ថេយ៉ុងរហ័សខ្ទប់មាត់ស៊ុងមីន ថេយ៍ងាកទៅមើលមុខជុងហ្គុកដែរកំពុងជ្រួញចិញ្ចើមបន្តិចទើបមកនិយាយជាមួយស៊ុងមីន
«ហើយទៅធ្វើស្អីទៅថេយ៍»ស៊ុងមីនប្ដូរមកនិយាយតិចៗវិញ
«យើងក៏មិនដឹងដែរ បើចឹងយើងទៅសិនហើយ»ថេយ៉ុងនិយាយហើយក៏ដើរទៅរកជុងហ្គុក ចំណែកស៊ុងមីនធ្វើមុខស្អុយប៉ែស គេមិនចង់ឲ្យថេយ៍ទៅជាមួយអាគាត់នោះតែពីរនាក់ទេ
«និយាយស្អីខ្លះមិញនេះ»មកដល់ក្នុងឡានជុងហ្គុកសួរទៅថេយ៍ទាំងមុខមាំ
«គ្មាននិយាយអីទេ ហើយលោកចង់ឲ្យខ្ញុំទៅក្រុមហ៊ុនធ្វើអី?»គេឆ្ងល់ណាស់
«ទៅដល់ក៏គង់តែដឹងទេ ខ្ញុំមិនយកឯងទៅលក់ទេ»
[ក្រុមហ៊ុនJJK]
«បកប្រែឯកសាពីអង់គ្លេសទៅជាភាសាកូរ៉េឲ្យខ្ញុំ!»មកដល់ក្រុមហ៊ុនភ្លាមប្រើភ្លាមតែម្ដង ជុងហ្គុកទម្លាក់ឯកសាមួយគំនរលើតុឲ្យថេយ៉ុងគេបកប្រែ
«ខ្ញុំមិនចេះទេ»
«មិនចេះ? ទាំងដែរថ្ងៃមុនឃើញនិយាយជាមួយជនជាតិបរទេសឡើងច្បាស់តែម្ដង»ជុងហ្គុកគេអស់សំណើចបន្តិចមកនិយាយថាមិនចេះហ្នឹងហ្ហេស៎? គេមិនជឿទេ
«ក៏ប្រាប់ហើយតើថាខ្ញុំចេះតែនិយាយទៅនោះទេ»
«បកប្រែឲ្យហើយមុនម៉ោង១មិនចឹង...ដឹងគ្នាជាមួយខ្ញុំមិនខាន»ជុងហ្គុកគេគម្រាមជាមុន
«ខ្ញុំ-ខ្ញុំឈឺពោះសុំទៅបន្ទប់ទឹកមួយភ្លែត»ថេយ៉ុងធ្វើពុតជាឈឺពោះរួចចេញទៅបាត់ទៅមិនចាំឲ្យនាយអនុញ្ញាតិទាន់នោះឡើយ
«អាមីនឯងដឹងគេហៅយើងមកធ្វើស្អីទេ?»មកដល់ក្នុងបន្ទប់ទឹកថេយ៉ុងខលទៅរកមីនលីនភ្លាម
"???"មីនលីនគេរង់ចាំស្ដាប់
«ហៅយើងមកឲ្យបកប្រែឯកសាណា៎ឯង»
"គិតទៅលោកជុងរបស់ឯងនេះតាមឯងស្អិតណាស់ ទៅណាក៏យកទៅ មើលទៅគេដូចជាចាប់អារម្មណ៍ឯងមែនទេនហើយ"
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
