ហេតុអីក៏ឪពុកម្ដាយសម័យនេះហើយនៅតែមានគំនិតគិតចាប់ផ្សំផ្គុំកូនៗឲ្យរៀបការជាមួយគ្នាទាំងសមីខ្លួនគេមិនបានពេញចិត្ដទាល់តែសោះ កូនៗគួរណាស់តែមានសិទ្ធរើសគូរស្រកររាងៗខ្លួនជៀសវាងការមានជម្លោះរវាងឪពុកម្ដាយនិងកូនជាដើម
[កោះjeju ភូមិគ្រិះKim]
«កូនវី ហ្ហា៎មកអង្គុយត្រង់នេះមកកូន!»អ្នកស្រីគីមជាម្ដាយរបស់គីមថេយ៉ុងដែលជាកូនសំណព្វចិត្ដមក គាត់មានមួយគ្រាប់នេះស្រឡាញ់ណាស់ចង់បានអ្វីក៏ឲ្យដែរ
«បាទម៉ាក់?»រាងតូចដើរទៅអង្គុយជិតម្ដាយទើបឆ្លើយតបទាំងចងចិញ្ចើម អ្នកស្រីគីមសម្លឹងមើលទៅលោកគីមដែលកំពុងតែក្រេបកាហ្វេបន្តិចមុននឹងអ្នកស្រីគីមស្រដីប្រាប់កូនទាំងញញឹម
«កូនមានអ្នកដែលពេញចិត្ដឬនៅ?»
«នៅទេម៉ាក់មានអ្វីមែនទេ»ថេយ៉ុងតបវិញទាំងញឹមៗទៅគាត់ សុខៗក៏ហៅមកសួររឿងបែបនេះសង្ស័យតែចង់ចាប់ផ្សំផ្គុំអីហើយមើលទៅ(ឈ្មោះវីនេះសម្រាប់ឈ្មោះអ្នកផ្ទះហៅឬក៏មិត្ដភក្តិហៅ)
«គឺមិត្ដម៉ាក់មានកូនប្រុសម្នាក់គិតថាចង់ណែនាំមកឲ្យកូនស្គាល់នៅថ្ងៃស្អែកនេះហើយកូនទំនេរទេ?»
«កុំប្រាប់ណាម៉ាក់ថាគិតចង់ចាប់ផ្សំផ្គុំកូន?»ថេយ៉ុងជ្រួញចិញ្ចើមសួរគាត់បន្តិច កុំប្រាប់ណា៎ថាចង់ផ្សំផ្គុំបើបែបនេះមែនគឺ say no ហើយព្រោះមិនទាន់ស្គាល់អស់នៅភាពយុវវ័យនៅឡើយ
«ថាបែបនេះក៏បានដែរកូនព្រោះគេម្នាក់នោះល្អខ្លាំងណាស់មិនងាយណារកបានមនុស្សប្រុសល្អដូចគេម្នាក់នោះទេ បែបនេះត្រូវស្រវារក្រសោបទុកឲ្យបាន!»
«អូន! នេះកូនយើងនៅក្មេងនៅឡើយទេមិនបាច់ប្រញ៉ាប់ពេកក៏បាន»លោកគីមដាក់កែវកាហ្វេចុះមុននិយាយទៅអ្នកស្រីគីមមិនមែនថាគាត់មិនពេញចិត្ដមនុស្សប្រុសម្នាក់ហ្នឹងនោះទេ ដោយសារតែឃើញថេយ៉ុងនៅក្មេងពេកនឹងឯងទើបមិនចង់មកបង្ខំកូនឲ្យរៀបកា
«បងតែងតែបែបនេះមិនដែលនៅខាងខ្ញុំទេ នែ៎ខ្ញុំប្រាប់បងទៅចុះក្មួយគេមានក្រុមហ៊ុនខ្នាតធំច្រើនណាស់ថែមទាំងជាសេដ្ឋីនៅក្នុងប្រទេសទៀតផង រូបសម្បត្តិក៏សង្ហារ ចរិកក៏ល្អ បើបានមកធ្វើជាកូនប្រសារពិតជាល្អណាស់»
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
