«អើយ៉ាងមិចដែរថេយ៉ុងទៅជួបម៉ែម្សិលមិញ»អ្នកស្រីចនកំពុងញ៊ាំអាហារពេលព្រឹកជាមួយកូនប្រុសនោះក៏ចោទសួរថេយ៉ុងឡើង ចំណែកថេយ៉ុងក៏បុកពោះម្ដងទៀត
«ម៉ែ?»ជុងហ្គុកបន្លឺតិចៗម្នាក់ឯងទាំងមើលមុខថេយ៉ុង
«គឺមិនអីទេលោកស្រី ម៉ែគាត់គ្រាន់តែចង់ជួបមុខខ្ញុំព្រោះគាត់នឹកដូចដែរខ្ញុំបានប្រាប់លោកស្រីនោះអី?»ថេយ៉ុងប្រញ៉ាប់និយាយទៅអ្នកស្រីចនភ្លាម
«ចុះក្រែង-»
«ចាំថ្ងៃណាខ្ញុំនឹងនាំម៉ែមកជួបលោកស្រីឲ្យបានស្គាល់ដែរ»ជុងហ្គុករៀបនឹងនិយាយទៅហើយប៉ុន្តែថេយ៉ុងប្រញ៉ាប់និយាយកាត់ ឯជុងហ្គុកក៏ដឹងភ្លាមថាថេយ៍មិនចង់ឲ្យគេនិយាយអ្វីឡើយ...តែឈប់គេនិយាយស្អីមុននេះយកម៉ែមកជួបចឹងហ្ហេស៎ បានម៉ែមកពីណាទៅព្រះអ្ហើយ
«ល្អណាស់ ហើយជុងមិញនេះរកនិយាយអី?»អ្នកស្រីចនបែមកនិយាយជាមួយកូនវិញ មិញនេះថេយ៉ុងគិតថានឹងរួចខ្លួនហើយតែគាត់បែទៅសួរជុងហ្គុកវិញ
«គ្មានអីទេ»ជុងហ្គុកស្រេចចិត្ដថាមិននិយាយវិញដោយសារឃើញខ្សែភ្នែកបែបហាមប្រាមរបស់ថេយ៉ុងហើយ។
«ឯងឈប់សិន!»បន្ទាប់ពីញ៊ាំអាហារពេលព្រឹកហើយក៏បំបែកគ្នាអ្នកស្រីចនក៏ទៅជួបមិត្ដចាស់ៗរបស់គាត់ ជុងហ្គុកក៏មិនទាន់ទៅធ្វើការធម្មតាគេម្ចាស់ក្រុមហ៊ុនចង់ទៅស្មាលណាក៏បាន:> ថេយ៉ុងគេរៀបទៅផ្ទះបាយទៅហើយតែជុងហ្គុកប្រាប់ឲ្យឈប់
«(ហ៊ើយទៀតហើយអាវីអើយ)បាទ?»ថេយ៉ុងគេនិយាយក្នុងចិត្ដទាំងធុញទ្រាន់រួចបែមកឆ្លើយញញឹមដាក់គេវិញធម្មតា
«ក្រែងម្សិលមិញទៅជួបចៅហ្វាយចាស់? ហេតុអីក៏ប្រាប់ម៉ាក់ខ្ញុំថាទៅជួបម៉ែ?»ជុងហ្គុកនិយាយព្រមទាំងញញឹមចុងមាត់
«ពេលនោះខ្ញុំប្រាប់អ្នកស្រីថាទៅជួបម៉ែមែន តែខ្ញុំឈៀងទៅជួបចៅហ្វាយសិនបានជួបម៉ែតាមក្រោយ»ថេយ៍និយាយទាំងញញឹមមិនសូវសមទៅជុងហ្គុក
«ប្រាកដ? ខ្ញុំដូចជាចង់ជួបម៉ែរបស់ឯងខ្លាំងណាស់»ជុងហ្គុកនិយាយព្រមទាំងញញឹមរួចឱនមុខខិតទៅរកមុខថេយ៉ុង
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
