ភាគ២៤:ចង់ប្ដូររសជាតិហ្ហេស៎?

1.4K 57 0
                                        

«មានមន្តស្នេហ៍ណាស់ បានគ្រប់មនុស្សប្រុសតែម្ដង»ពេលដែរថេយ៉ុងគេដើរគេដើរសម្ដៅទៅបន្ទប់ដើម្បីយករបស់ទៅទុកហើយនាយក៏ដើរកាតមកនិយាយតែម្ដង

«អ្នកប្រុសចង់និយាយពីអី?»សុខៗមកនិយាយបែបនេះដាក់គេ តើនាយចង់និយាយអីឲ្យប្រាកដគេមិនយល់!

«លើកមុនប្រុសក្មេង លើកនេះមនុស្សចាស់ម្ដង ចង់ប្ដូររសជាតិហ្ហេស៎?»គេនៅបន្តនិយាយបែបនេះទៀតទាំងដែរថេយ៉ុងនៅឆ្ងល់នៅឡើយ

«និយាយអីវល់ៗ ខ្ញុំទៅសិនហើយ»ថេយ៉ុងគេមិនចង់នៅនិយាយទៀតទេព្រោះគេនិយាយស្អីក៏មិនដឹង

«ធ្វើជាមិនយល់ ទាក់ទងបានសូម្បីតែមនុស្សចាស់ ចង់ឲ្យមានគេចិញ្ចឹមហេស៎? ខ្ញុំប្រាប់ទៅចុះគាត់មានប្រពន្ធកូនហើយចង់ធ្វើស្អីត្រូវគិតផង»នេះគេនិយាយតែឯង អឺអើតែឯងហ្នឹង ទាំងដែរថេយ៉ុងគេមិនទាន់ទាំងនិយាយមួយម៉ាត់ផង ចំណែកថេយ៉ុងគេឮហើយសែនហួសចិត្ដនេះជុងហ្គុកគិតថាគេទៅទាក់ទងនិងលោកឆាលមែនទេ ស្លាប់ហើយចេះគិតបែបនេះទៅកើត

«នេះលោកគិតថាខ្ញុំនិងលោកឆាលទាក់ទងគ្នាមែនទេ?»

«ឬក៏មិនមែន? ការដែរយករបស់មកឲ្យនិងកាយវិកាដែរគាត់ធ្វើដាក់ឯងមិញនេះវាបញ្ជាក់បានហើយថាវាពិតមែន!»

«ស្លាប់ហើយ ខ្ញុំមិនដែលគិតចង់ទៅទាក់ទងមនុស្សប្រុសដែរមានវ័យសមធ្វើនឹងប៉ារបស់ខ្ញុំទេ»

«ថាមិនត្រូវទេ ព្រោះរឿងបែបនេះឯងជំនាញនោះអី?»

«ខ្ញុំប្រាប់លោកជាលើកចុងក្រោយចុះ ថាអ្វីដែរលោកឃើញមិញនេះមិនមែនដូចអ្វីដែរលោកនិយាយទេ តែបើលោកចង់គិតបែបនេះក៏តាមចិត្ដ»

«ខ្ញុំនិយាយត្រូវមែនទេ? ពិតមែនហើយប្រុសក្មេងៗមិនសូវសម្បូរលុយដូចប្រុសចាស់នោះអី-ផាច់»

«កុំនិយាយមើលងាយខ្ញុំណា៎ អ្ហឹម»ចប់ប្រយោគភ្លាមមាត់ក្រពុំនោះក៏ត្រូវជុងហ្គុកមកបំបិទភ្លាម ធ្វើឲ្យថេយ៉ុងគេបើកភ្នែកធំភ្ញាក់ផ្អើល

«ហ៊ើយ គួរឲ្យខ្ពើមណាស់»ពេលគេលែងពីការថើបថេយ៉ុងបោះពាក្យសម្ដីទាំងខឹងនាយរួចក៏ដើរទៅបន្ទប់វិញបាត់ទៅ

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now