ភាគ២៩:មិនបានទេ!

1.3K 59 0
                                        

«មិចក៏ឯងចង់ទៅដែរហ្ហាស៎?»ក្វាន់បានហៅស៊ុងមីនឲ្យមកកន្លែងស្ងាត់រួចនិយាយទៅគេទាំងឆ្ងល់

«គឺទៅនឹងអាលបានខ្ញុំជួយធ្វើឲ្យអ្នកនាងនិងអ្នកប្រុសកាន់តែជិតស្និទគ្នានោះអីបើបណ្ដោយឲ្យអ្នកនាងទៅដោយគ្មានខ្ញុំបែបនេះឆ្កុយៗតែឯងហើយ»គេនិយាយបែបនេះក៏ត្រូវណាមួយនាងមិនសូវឆ្លាតនឹងរឿងអស់នេះផង

«ពិតមែនហើយខ្ញុំនឹកមិនឃើញសោះ»

«សូម្បីតែរឿងបែបនេះក៏មិនដឹងដែរទើបខ្ញុំចង់ទៅជាមួយនោះ»ស៊ុងមីននិយាយទាំងញញឹមបន្តិច

«ធ្វើយ៉ាងមិចបើយើងមិនសូវដឹងពីរឿងនេះ បានឯងចេះដឹងល្អហើយ»

«ចេះស្រឡាញ់ប្រុសតែមិនចេះរឿងអស់នេះ»ស៊ុងមីននិយាយខ្សឹបៗម្នាក់

«នែ៎ខ្ញុំបានលឺណា៎!»

«ហិហិ បាទ»

______

«ស៊ុងមីននេះឯងទៅនិយាយអីជាមួយអ្នកនាងក្វាន់ ហើយនេះលែងឈ្លោះគ្នាទៀតហើយ?»ថេយ៉ុងគេឆ្ងល់តាំងពីថ្ងៃតែមិនទាន់សួរចាំសួរពេលយប់វិញ

«គ្មាននិយាយអីទេ ខ្ញុំពិតជាចង់ទៅមែនណាថេយ៍ ណាមួយបើឲ្យឯងទៅធ្វើជាឆ្អឹងទទឹងកគេដដែល»ពេលស៊ុងមីននិយាយបែបនេះថេយ៉ុងចាប់ផ្ដើមទម្លាក់ទឹកមុខ

«អ្ហឹម បានស៊ុងមីនទៅក៏ល្អដែរ»

«ថេយ៍...នេះថេយ៍ស្រឡាញ់គេហើយមែនទេ?»ស៊ុងមីនដាច់ចិត្ដសួរទៅថេយ៉ុងត្រង់ៗតែម្ដង ព្រោះគេមើលឃើញរយៈពេលមួយខែនេះថេយ៉ុងនិងជុងហ្គុកមានអារម្មណ៍ល្អទៅគ្នាទៅវិញទៅមកខុសពីមុនដាច់

«អត់ទេយើងមិនបានស្រឡាញ់ទេ ឈប់សួរយើងបែបនេះទៀតទៅ!»

«ហើយពេលណាទើបថេយ៍ឈប់ធ្វើអ្នកបម្រើ!?»

«តែ១ខែទៀតប៉ុណ្ណោះស៊ុងមីន»

ថ្ងៃស្អែកក៏បានមកដល់ ជាថ្ងៃដែរជុងហ្គុកធ្វើដំណើរទៅកាន់រីសតរបស់គេនៅឯប៊ូសាន តែដេលគេមិនបានទៅទេជុងហ្គុកឲ្យនៅជួយមើលការងារនៅក្រុមហ៊ុនវិញ។

«ទេសភាពស្អាតខ្លាំងណាស់»ក្វាន់អង្គុយនៅខាងមុខជាមួយជុងហ្គុកពោលឡលងទាំងញញឹមមើលទេសភាពនៅខាងក្រៅ

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now