[seoul ភូមិគ្រិះចន]
«កូនជុងហា៎ថ្ងៃស្អែកម៉ាក់បានណាត់កូនមិត្ដភក្តិម៉ាក់ឲ្យទៅញ៊ាំបាយជាមួយកូនហើយណា ត្រៀមខ្លួនឲ្យបានល្អផង»អ្នកស្រីចននិយាយដោយសប្បាយញញឹមញញែមយ៉ាងមានក្ដីសុខ តែចំណែកអ្នកជាកូនមានតែភាពធុញទ្រាន់តែប៉ុណ្ណោះ
«ខ្ញុំមិនទំនេរទេស្អែកនេះជាប់ប្រជុំហើយម៉ាក់»ជុងហ្គុករកលេសដោះសារព្រោះមិនចង់ទៅតាមការណាត់នោះ ការងារគេច្រើនណាស់មួយថ្ងៃៗសឹងតែដកឃ្លាមិនបាន គ្មានពេលទៅណាត់គ្នាជាមួយនរណាទេ រាល់ថ្ងៃនេះរវល់សឹងតែគ្មានពេលញ៉ែស្រីទៅហើយ
«កុំយកលេសមកដោះសារនឹងម៉ាក់ណា៎ ម៉ាក់ប្រាប់ទៅចុះបើមិនបានកូនវីជាកូនប្រសារម៉ាក់មិនព្រមដាច់ខាត»
«អ្នកម៉ាក់នឹងមិនបានវីស្អីគេនោះធ្វើជាកូនប្រសារដាច់ខាត»ខាងកូននេះក៏មិនព្រមចាញ់ម្ដាយដែរ មិនអាចបង្ខំគេបានងាយៗទេ
«ឆឹស ម៉ាក់ចាំតែមើលទេ តិចថាពេលជួបគេហើយលង់ស្រឡាញ់គេដោយមិនដឹងខ្លួន ពេលនោះម៉ាក់នឹងបានសើចឲ្យជ្រុះធ្មេញមិនខានទេ»
«កុំភ័យណាអ្នកម៉ាក់ ម៉ាក់នឹងមិនបានសើចឲ្យជ្រុះធ្មេញប្រាកដណាស់»ពេលត្រូវកូនសស៊កសៀតមកវិញបែបនេះគាត់មានតែខាំមាត់សម្លឹងវិញ តមាត់មិនឈប់សោះ
ទឺតៗ~
«អូ អ្នកអូនខលមកល្មម»អ្នកស្រីចនបើកទូរស័ព្ទមើលក៏ឃើញលេខលមកជាលេខអ្នកស្រីគីមទើបគាត់ធ្វើជានិយាយឮៗឲ្យអ្នកខ្លះបានស្ដាប់រួចញញឹមឌឺទៅកូនមុននឹងចុចទទួលទាំងញញឹមសឹងយារថ្ពាល់ទៅហើយ
«ជម្រាបសួរអ្នកអូនខលមកបងមានការអ្វីមែនទេ?»
"ជម្រាបសួរអ្នកបង គឺថាប្អូនត្រូវសុំទោសផងណាថ្ងៃស្អែកនេះកូនវីមិនបានទៅញ៊ាំបាយតាមការណាត់នោះទេជួនទេមានការរវល់ប្រញ៉ាប់ទៅបរទេសវិញណា៎អ្នកបង"អ្នកស្រីគីមនិយាយសម្លេងតិចៗដោយខ្លាចចិត្ដអ្នកកស្រីចនបន្តិចដែរ
«មិនអីទេអ្នកអូន ចាំថ្ងៃក្រោយក៏មិនហួសពេលដែរ»
"មិនបានទេអ្នកបង គឺកូនវីត្រូវទៅនៅទីនោះដល់ទៅ3ខែឯណោះដើម្បីចាត់ចែងរឿងខ្លះសូមអ្នកបងយោគយល់ផងណា៎"
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
