«ច្បាស់ជាមានអ្នកយកខ្សែកនេះដាក់ក្នុងបន្ទប់ខ្ញុំមិនខាន»ថេយ៉ុងគេច្បាស់បែបនេះព្រោះគេដឹងខ្លួនឯងច្បាស់ថាគេមិនបានយក ហើតវាមកនៅក្នុងបន្ទប់គេយ៉ាងមិចកើតក្រៅពីមានអ្នកយកមកដាក់នោះ? ឮប្រយោគរបស់ថេយ៉ុងហើយសៃហ្វានាងចាប់ផ្ដើមភ័យតិចៗ
«អ្នកណាទៅយកខ្សែកយើងទៅដាក់នោះ បើឯងមិនលួចវាមិននៅក្នុងបន្ទប់ឯងទេ»ក្វាន់ប្រញ៉ាប់រកពាក្យមកបដិសេធថេយ៉ុងភ្លាម
«ចង់ដឹងថាមែនឬមិនមែននោះគឺត្រូវតែឆែកកាមេរ៉ា»ជិងហ្គុកដែរស្ងាត់ជាយូរក៏បន្លឺឡើង គេប្រាកដក្នុងចិត្ដណាស់ថាមនុស្សដូចថេយ៉ុងនឹងមិនលួចរបស់គេនោះទេ
«ខ្ញុំយល់ស្រប»ថេយ៉ុងគេក៏ចង់ឲ្យឆែកកាមេរ៉ាដូចគ្នា
«ដេលទៅឆែកកាមេរ៉ានៅមុខបន្ទប់អ្នកបម្រើទៅ»ជុងហ្គុកបញ្ចាដេលឲ្យទៅឆែកព្រោះនៅជួរបន្ទប់អ្នលបម្រើនោះគេបានដាក់កាមេរ៉ានៅមុខបន្ទប់នោះ។
«ធ្វើយ៉ាងមិចទៅអ្នកនាង»សៃហ្វាដែលនៅអង្គុយលើឥដ្ឋក្បែរសៃហ្វានោះកំពុងតែភ័យបែកញើសជោគថ្ងាស ព្រោះនាងជាអ្នកយកខ្សែកដាក់ក្នុងបន្ទប់ថេយ៉ុង
«ឯងស្ងាត់ទៅ»ក្វាន់ក៏ភ័យមិនចាញ់នាងប៉ុន្មានដែរ បើគេដឹងនោះនាងខ្មាស់គេស្លាប់ហើយ
«នេះចៅហ្វាយ»មួយសន្ទុះក្រោយដេលឆែកកាមេរ៉ារួចរាល់ក៏យកមកឲ្យជុងហ្គុកមើល ហើយអ្វីដែរបានឃើញនោះគឺសៃហ្វាកំពុងតែធ្វើខ្លួនលឹបលៗចូលក្នុងបន្ទប់ថេយ៉ុងហើយដៃដូចជាកាន់របស់អ្វីមួយ
«??»ជុងហ្គុកងាកមុខមកមើលសៃហ្វាបំណងចង់ឲ្យនាងបកស្រាយពីរូបភាពដែរបានឃើញមិញនេះ
«អឺ...គឺ...ខ្ញុំបម្រុងទៅហៅថេយ៉ុងអ្នកប្រុស»សៃហ្វាឆ្លើយទាំងភ្នែកក្រលេបក្រឡាប់
«បើទៅហៅចាំបាច់ធ្វើខ្លួនលឹបលដែរ?»ជុងហ្គុកគេមិនជឿសូម្បីបន្តិច
«បងជុងចង់ថានាងសៃជាអ្នកយកខ្សែកខ្ញុំទៅដាក់ក្នុងបន្ទប់ថេយ៉ុងមែនទេ?»
«បងមិនទាន់បាននិយាយមួយម៉ាត់ទេ»
«រឿ-រឿងនេះខ្ញុំមិនដេញដោលបន្តទេទោះយ៉ាងណាក៏ខ្ញុំបានខ្សែកមកវិញហើយ»ក្វាន់ពេលនេះមិនដឹងនិយាយប្រកែកជាមួយជុងហ្គុកយ៉ាងមិចទៀតទេ មើលទៅជុងហ្គុកគេដូចជាមិនជឿនាងសោះ
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
