ភាគ២២:លាបរបួសឲ្យអាក្បាលខូច

1.5K 63 0
                                        

«អឹមៗ សន្យា»

«ស្រឡាញ់លោកអ៊ំណាស់»ថេយ៉ុងមិនចាំយូរក៏ទៅឱបលោកឆាលមិនខ្វល់ពីក្រសែភ្នែករបស់អ្នកខ្លះដែរកំពូងតែលួចសម្លឹងមក

«បើចឹងអ៊ំទៅវិញហើយមករៀងយូរហើយដែរ»

«បាទលោកអ៊ំ»ថេយ៉ុងញញឹមរួច ក៏នាំគ្នាបំបែកគ្នាទៅ។

«ថេយ៍! ថេយ៍ យ៉ាងមិចដែរជាមួយលោកអ៊ំឆាលនោះ?»ពេលនិយាយគ្នាជាមួយលោកឆាលរួចរាល់ថេយ៉ុងគេត្រឡប់ទៅផ្ទះបាយវិញក៏ត្រូវស៊ុងមីនមកស្ទាក់ផ្លូវសួរ

«គឺរៀបរយល្អទេ លោកអ៊ំនឹងមិនប្រាប់ថាយើងជានរណាទេ មិញនេះយើងភ័យសឹងស្លាប់ហើយឯង»

«ហ៊ើយ លឺបែបនេះយើងធូរទ្រូងបន្តិចមុននេះយើងភ័យបុកពោះជំនួសឯង»

«បំបែកគ្នាទៅ»
_______
«ថេយ៉ុងនេះ យើងជ្រើរើសឲ្យឯងចាត់ចែងរឿងធ្វើម្ហូបពិតជាមិនខុសមែន ភ្ញៀវដែរគេមកសរសើរមិនដាច់ពីមាត់»ពេលចប់កម្មវិធីអ្នកស្រីបានហៅអ្នកបម្រើឲ្យមកជួបជុំគ្នា

«ហិហិ បាទអរគុណលោកស្រី»ថេយ៉ុងគេញញឹមមិនសូវសម ព្រោះការពិតម្ហូបទាំងអស់នោះគេមានបានធ្វើឯណា

«នេស ខ្ញុំឲ្យ»អ្នកស្រីក៏ហុចលុយឲ្យថេយ៉ុង ធ្វើឲ្យអ្នកបម្រើទាំងអស់បើកភ្នែកធំៗភ្ញាក់ផ្អើល ជាធម្មតាគាត់មិនងាយឲ្យលុយអ្នកណាបែបនេះទេ

«អឺ ខ្ញុំថាមិនទទួលល្អជាង»ថេយ៉ុងគេមិនហ៊ានយកនោះទេ(ព្រោះគេមានឆើនហើយxD)

«ថេយ៉ុងអើយឯងទទួលយកទៅ»អ៊ំផៃនៅជិតនោះខ្សឹបឲ្យថេយ៉ុងទទួលយកលុយពីអ្នកស្រីចន

«គឺ ខ្ញុំគ្រាន់តែធ្វើតាមតួនាទីទេលោកស្រី លោកស្រីទុកវិញចុះ»ថេយ៉ុងគេនៅបដិសេធដដែល

«ឆាប់យកទៅ យកទៅទិញខោអាវថ្មីៗពាក់ ផ្ញើលុយទៅឲ្យម៉ែឬក៏យកធ្វើអ្វីផ្សេងក៏បានព្រោះនេះជាលុយរបស់ឯងហើយ យកទៅខ្ញុំចុកដៃណាស់»អ្នកស្រីចនក៏នៅតែចង់ឲ្យថេយ៉ុងទៀត ព្រោះគេធ្វើការបានល្អ គាត់ត្រូវឲ្យរង្វាន់ចឹងហើយ

«បាទអរគុណណាស់លោកស្រី»ថេយ៉ុងគេសំពះអរគុណជាមុនសិនទើបទទួលយកលុយពីដៃអ្នកស្រីចន

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now