«ពីរនាក់ឯងទៅអង្គុយនៅតុផ្សេងទៅ ខ្ញុំត្រូវការអង្គុយតែជាមួយបងជុងតែពីរនាក់»មកដល់ភោជនីយ៍ដ្ឋាន ក្វាន់ប្រាប់ឲ្យពីរនាក់នោះទៅអង្គុយតុផ្សេង ស៊ុងមីនគេពេញចិត្ដពេញថ្លើមណាស់ដែរក្វាន់ងាយយល់សាច់ការបែបនេះតែទឹកមុខថេយ៉ុងមិនល្អទាល់តែសោះ
«បងថាមិនចាំបាច់ទេ អង្គុយទីនេះទាំងអស់ហើយ»ជុងហ្គុកនិយាយទាំងមុខស្មើធេង រួចដាក់ខ្លួនអង្គុយចុះ ក៏គ្មានអ្នកណាម្នាក់ហ៊ាននិយាយអ្វីដែរ ពួកគេក៏ស្របតាមនាយ
«បើចឹងខ្ញុំកម្មង់ហើយ»ក្វាន់ក៏យកម៉ឺនុយកម្មង់មុខម្ហូបមក មុខម្ហូបដែរនាងកម្មង់សុទ្ធតែហិលទាំងអស់ មានម្ហូបអត់ហិលតែមួយមុខទេជុងហ្គុកក៏មិនបានដឹងពីរឿងនេះ រហូតដល់អ្នករត់តុយកម្ហូបមកទើបគេបានដឹង
«?? នេះអាហារសុទ្ធតែហិលទាំងអស់?»ជុងហ្គុកគេសម្លឹងមើលទៅអាហារពីមួយចានទៅមួយចានសុទ្ធតែរបស់ហិល ហើយអាហារដែរមិនហិលគឺមានគ្រឿងសមុទ្រ ប៉ុន្តែថេយ៉ុងគេអាលាក់ហ្សីជាមួយគ្រឿងសមុទ្រនេះហើយ
«ពិតមែនហើយ មកពីខ្ញុំចូលចិត្ដហិលនោះអី»ក្វាន់និយាយទាំងញញឹមរួចដួសយកមកញ៊ាំទាំងរំភើយ ឯជុងហ្គុកសម្លឹងមើលមុខថេយ៉ុងបន្តិចបែបចង់មានន័យថាតើគេអាចញ៊ាំបានឬអត់
«មិនអីទេខ្ញុំអាចញ៊ាំបាន»ថេយ៉ុងនិយាយទាំងព្យាយាមញញឹមចេញមក
«ថេយ៍ ញ៊ាំមិចនឹងបានទៅ? នេះថេយ៍អាលាក់ហ្សីជាមួយគ្រឿងសមុទ្រហើយនិងមិនចេះញ៊ាំហិលទៀត!!»ស៊ុងមីននិយាយខ្សឹបទៅថេយ៉ុង ព្រោះបារម្ភ ក្វាន់ក៏បានដឹងថាថេយ៍គេមិនចេះញ៊ាំហិលតែមិនដឹងថាគេអាលាក់ហ្សីជាមួយគ្រឿងសមុទ្រទេ
«មិនបាច់បារម្ភទេស៊ុងមីន ញ៊ាំទៅ»ថេយ៍ងាកញញឹមដាក់ស៊ុងមីន នៅក្រោមការមើលរបស់ជុងហ្គុក
«ប្រញ៉ាប់ញ៊ាំទៅថេយ៉ុង ខ្ញុំដួសឲ្យ»ក្វាន់និយាយរួចក៏ដួសម្ហូបដែរមានជាតិហិលខ្លាំងដាក់ចានទេថេយ៉ុង គេញញឹមបន្តិច ទើបដាក់វាចូលមាត់លេបទាំងពិបាក
«យ៉ាងមិចដែរឆ្ងាញ់ទេ?»ក្វាន់នាងសួរទាំងញញឹមបែបឌឺទៅថេយ៉ុង
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
