[ថ្ងៃថ្មី]
បន្ទាប់ពីនិយាយជាមួយថេយ៉ុងថាចង់រកអ្នកបម្រើឲ្យមកបម្រើលោកស្រីចនក៏ដាក់ផ្លាកនៅមុខភូមិគ្រិះគាត់ថារើសអ្នកបម្រើម្នាក់ នេះត្រឹមរយៈពេលតែ១ថ្ងៃគាត់ក៏រកបានទៅហើយ
«ជម្រាបសួរខ្ញុំឈ្មោះសាយដាហៅសាយក៏បានជាអ្នកបម្រើដែរអ្នកស្រីចនគាត់ឲ្យមកបម្រើអ្នកប្រុសនិងលោកប្រុស»សាយដានាងដាក់ពាក្យធ្វើជាអ្នកបម្រើរួចអ្នកស្រីចនក៏យល់ព្រមឲ្យមកបម្រើថេយ៉ុងនិងជុងហ្គុកព្រោះមើលទៅនាងក៏ល្អដែរ ទើបគាត់មិនប្រកែកអ្វី ណាមួយចង់រកឲ្យបានឆាប់លឿនបំផុត ហើយនាងក៏យកប្រាក់ខែតិចផងដែរ
«ផ្ទះនេះខ្ញុំនៅតែពីរនាក់ទេ នាងគ្រាន់តែធ្វើម្ហូប បោសសម្អាតផ្ទះ និងយកខោអាវខ្ញុំនិងស្វាមីទៅគក់បានហើយ»ថេយ៍ញញឹមទៅនាង
«ទៅយកមកធ្វើអី?»ជុងហ្គុកគេមិនពេញចិត្ដពេលដែរនៅតែពីរនាក់សុខៗអ្នកម៉ាក់ក៏យកអ្នកបម្រើមកនៅជាមួយ
«អ្នកម៉ាក់ខ្លាចខ្ញុំហត់ ខ្ញុំនៅមើលការខុសត្រូវហាង ពេលមកផ្ទះវិញក៏មានការងារផ្ទះឲ្យធ្វើទៀត»ថេយ៉ុងបកសករាយឲ្យស្វាមីបានយល់តែមើលមុខគេចុះមិនរាប់ញ្ញាតិទាល់តែសោះ
«...»នាយមិនតបតនឹងថេយ៉ុងវិញក៏ដើរចេញទៅធ្វើការបាត់
«សាយដាមិនអីទេណា៎ គាត់គឺបែបេនេះហើយ»ថេយ៉ុងឃើញទឹកមុខមិនស្រួលរបស់នាងហើយក៏បានត្រឹមនិយាយលួងចិត្ដនាង
«ចាស អ្នកប្រុស»នាងញញឹមតបវិញ
ពេលដែរប្រាប់ការងារឲ្យនាងធ្វើហើយអីហើយថេយ៍ក៏ធ្វើដំណើរទៅហាងលក់នំរបស់គេ
«យ៉ាងមិចដែរថ្ងៃនេះ?»ថេយ៍សួរទៅបុគ្គលិកសករីក្នុងហាងរបស់គេ
«ចាស គឺភ្ញៀវមកច្រើនៗរាល់ថ្ងៃអ្នកប្រុស»ភ្ញៀវដែរមកទិញនំនៅហាងរបស់គេហើយ ម្នាក់ៗពោលថាឆ្ងាញ់គ្រប់ៗគ្នាមកហើយចង់មកម្ដងទៀតប្រាកដណាស់ លឺតែបែបនេះថេយ៍គេសប្បាយក្នុងចិត្ដហើយ
«ល្អខ្លាំងណាស់...ភីតធើ?»ជាថ្មីម្ដងទៀតភីតធើមករកថេយ៍ដល់ហាងម្ដងទៀត នៅមិនរៀងចាលដែជុងហ្គុកឥ្យគេទៅប្រមាន នៅមានមុខមកទៀត
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
