ភាគ៣៣:វាជាការពិតទេថេយ៉ុង?

1.4K 71 0
                                        

«ម៉ាក់របស់ខ្ញុំមិនសូវដែរខ្វល់ពីខ្ញុំនោះឡើយគាត់តែងតែបង្ខំឲ្យខ្ញុំធ្វើនេះធ្វើនោះដោយខ្ញុំមិនពេញចិត្ដ ដូចជារឿងខ្ញុំនិងបងជុងអញ្ចឹង គាត់ចង់ឲ្យខ្ញុំទៅទាក់ទងនឹងបងជុងទាំងដែរបងគាត់មិនដែរខ្វល់ពីខ្ញុំ គាត់មិនស្រឡាញ់ខ្ញុំតើខ្ញុំនៅធ្វើទៀតដើម្បីអី?»

ក្វាន់រៀបរាប់ប្រាប់ស៊ុងមីនទាំងអ៊ួលណែនក្នុងទ្រូង រឿងដែរទៅទាក់ទងនឹងជុងហ្គុកនាងមិនសូវជាចង់ធ្វើប៉ុន្មានក៏ប៉ុន្តែព្រោះតែម៉ាក់បង្ខំខ្លាំងតែប៉ុណ្ណោះ ដើម្បីធ្វើជាកូនល្អនាងមិនចង់ជំទាស់ចិត្ដគាត់នោះឡើយ

«អ្នកនាងក្វាន់នេះជាជីវិតបស់អ្នកនាង អ្នកនាងត្រូវសម្រេចចិត្តដោយខ្លួនឯង»ស៊ុងមីនបន្ទាប់ពីស្ដាប់ក្វាន់និយាយរួចនាយក៏អាណិតណាស់ដែរ

«មានពេលមួយខ្ញុំរៀនភាសាអង់គ្លេសធ្លាក់លេខ ម៉ាក់ខឹងខ្ញុំខ្លាំងណាស់ ម៉ាក់វាយខ្ញុំ ខ្ញុំមិនដែរធ្វើម៉ាក់មានមោទនភាពលើខ្ញុំម្ដងណាទេ ទើបម្ដងនេះខ្ញុំនឹងត្រូវធ្វើឲ្យម៉ាក់មានមោទនភាពលើខ្ញុំឲ្យបានតែវាមិនអាចព្រោះបងជុងគាត់មិនស្រឡាញ់ខ្ញុំទេ អ្ហឹកៗ»នាងនិយាយទាំងយំចេញមក ពេលនេះនាងលែងខ្មាសហើយនាងនឹងយំចេញមកឲ្យអស់

«អ្នកនាងក្វាន់ អ្នកនាងមិនបាច់តាមចិត្ដលោកស្រីពេកក៏បានដែរ បើចង់យំក៏យំចេញឲ្យអស់មកខ្ញុំនៅកំដរអ្នកនាង»ស៊ុងមីនយកដៃគេទៅដាក់លើស្មារបស់ក្វាន់តិចរួចនិយាយលួងដើម្បីឲ្យនាងបន្ថយភាពឈឺចាប់ក្នុងចិត្ដបានខ្លះ គេនិយាយបែបនេះមិនមែនចង់ឲ្យនាងជំទាស់ម្ដាយនាងរហូតទេ តែរឿងខ្លះត្រូវជំទាស់ក៏ជំទាស់ចុះ

«អ្ហឹកៗ...ហ្ហឹកៗ តើឲ្យខ្ញុំធ្វើយ៉ាងមិច?!»ក្វាន់នាងយំខ្លាំងៗស្រែកសួរទៅស៊ុងមីន

«អ្នកនាងក៏មិនចាំបាច់ធ្វើទៀតទេបើអ្នកនាងមិនពេញចិត្ដ ធ្វើអ្វីដែរផ្ដល់ក្ដីសុខឲ្យខ្លួនឯងទៅ»ក្វាន់ឮបែបនេះក៏ជូតទឹកភ្នែកចេញ

«បើចឹងថ្ងៃនេះឯងទៅដើរលេងជាមួយខ្ញុំមួយថ្ងៃបានទេ?»

«មិនកើតទេដឹង ខ្ញុំមិនទាន់បានសុំលោកស្រីទេ»

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now