«មិនចេះញ៊ាំហិលផងខំប្រឹងញ៊ាំធ្វើអីនៀក»ស៊ុងមីនឃ្នើសចិត្ដនឹងថេយ៉ុងខ្លាំងមែនទេន ធ្វើដូចខឹងអ្នកណាមកចឹង
«ខឹកៗ...»ញ៊ាំៗក៏ឈ្លក់ ជុងហ្គុកគេរៀបនឹងយកក្រដាសទៅឲ្យហើយតែស៊ុងមីនរហ័សមុនយកក្រដាសឲ្យថេយ៉ុង ព្រមទាំងយកទឹកឲ្យថេយ៍ផឹកផងដែរ
«ឃើញទេឈ្លក់ហើយ ថេយ៍នេះលើកក្រោយមិនចេះហិលកុំញ៊ាំ»នាយស្ដីបន្ទោសឲ្យថេយ៉ុងក៏ព្រោះតែបារម្ភ តែថេយ៉ុងបែរជាមិនខ្វល់នឹងសម្ដីស៊ុងមីន ព្រោះគេកំពុងតែសម្លឹងមើលមុខជុងហ្គុកដែរកំពុងសម្លឹងមើលមកគេដូចគ្នា រាងតូចខ្លួនឯងក៏មិនយល់ពីចិត្ដខ្លួនឯងដែរថាហេតុអីចាំបាច់ត្រូវមានអារម្មណ៍ថាខឹងនៅពេលដែរជុងហ្គុកបង្ហាញកាយវិការស្និទស្នាលនិងក្វាន់បែបនេះ ឬមួយក៏គេស្រឡាញ់នាយមែនហើយ? បើមែនមានតែធ្វើចិត្ដព្រោះនាយដូចជាស្រឡាញ់ក្វាន់ហើយ
«មិនបាច់បារម្ភទេយើងមិនអីទេ»ស៊ុងមីននិយាយមួយសន្ទុះហើយទើបថេយ៉ុងតបវិញ
«ថេយ៉ុងបើឯងមិនចេះហិលខំប្រឹងញ៊ាំធ្វើអីចំមែនហើយ!»
«ខ្ញុំគ្រាន់តែចង់សាកភ្លក់ម្ហូបណាដែរហិលឲ្យបានម្ដងប៉ុណ្ណោះ ថាវាមានរសជាតិឆ្ងាញ់ដែរទេ តែពេលនេះខ្ញុំបានដឹងហើយថាវាមិនឆ្ងាញ់ទេ»
______
បន្ទាប់ពីញ៊ាំបាយជាមួយគ្នារួចរាល់ពួកគេក៏ដើរត្រឡប់ទៅបន្ទប់ស្នាក់នៅវិញ
«មិចក៏ឲ្យគេកើយស្មា?»ពេលកំពុងដើរទៅជាមួយគ្នានោះជុងហ្គុកដើរមកឈរពាំងមុខថេយ៉ុងរួចសួរទាំងមុខមាំ(ក្វាន់និងស៊ុងមីនបានដើរត្រឡប់ទៅមុនហើយ)
«....»ថេយ៉ុងមិនមាត់ មើលមុខគេបន្តិចទើបបន្តដើរទៅមុខទៀត
«មិនលឺខ្ញុំសួរ? ឬក៏គហើយ?»ឃើញថេយ៉ុងមិនឆ្លើយតបនាយកាន់តែខឹងទៀតហើយ
«លោកក៏ឃើញថាខ្ញុំបានរុញគេចេញហើយតើ?»ពេលថេយ៉ុងនិយាយបែបនេះហើយជុងហ្គុកបានត្រឹមតែស្ងាត់
«បើមិនចេះហិលប្រឹងធ្វើអី? ខឹងខ្ញុំ? ប្រចណ្ឌខ្ញុំនិងក្វាន់មែនទេ?»នាយសួរត្រង់ៗទៅថេយ៉ុង ចំណែកថេយ៍ពេលត្រូវគេសួរចំៗបែបនេះថ្ពាល់ក៏ឡើងក្រហមងាំង
KAMU SEDANG MEMBACA
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romansaបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
