នឹកអ្នកអាន នឹកអើយសែននឹក TwT
«មិននឹកស្មានថាពូកែញ៊ាំបែបនេះសោះ»មកដល់ក្នុងឡានជុងហ្គុកបន្លឺឡើង
«នេះអ្នកណា? ខ្ញុំសួរថានេះអ្នកណា?»ថេយ៍គេចង្អុលមកខ្លួនឯងធ្វើឲ្យជុងហ្គុកឆ្ងល់បន្តិច
«គីមថេយ៉ុងប្រពន្ធចនជុងហ្គុក»នាយនិយាយទាំងមុខស្មើ
«លំដាប់ប្រពន្ធចនជុងហ្គុកទៅហើយរឿងអីដែរធ្វើមិនបាននោះ?»ថេយ៍និយាយទាំងជឿជាក់ ចំណែកជុងហ្គុកបានត្រឹមតែញញឹមមើលទៅគេ
[ស្អែកឡើង]
«សួរស្ដី»ភ្ញៀវប្រុសម្នាក់ដើរចូលហាងរបស់ថេយ៉ុងព្រមនិយាយសួរស្ដី ធ្វើឲ្យថេយ៍ងាកទៅមើលភ្លាម
«ភីតធើ?»
«នេះថេយ៍ចំណាំខ្ញុំបានដែរឬ?»ភីតធើគេញញឹមត្រេកអរបន្តិចកាលបានអ្នកដែរខ្លួនលួចស្រឡាញ់កាលពីសម័យនៅរៀនចាំបានបែបនេះ ឥឡូវក៏ស្រឡាញ់ដែរ ភីតធើជាមិត្ដកាលនៅរៀនជានួយថេយ៉ុង តែចំពោះមីនលីន ស៊ុងមីន កាងស៊ូ គេមិនសូវបានជិតស្និទជាមួយទេ ភីតធើក៏បានលួចស្រឡាញ់ថេយ៍មកដែរ តែពេលនោះប៉ាម៉ាក់របស់គេបានបញ្ចូនគេឲ្យទៅរៀននៅអង់គ្លេសទើបពេលនេះរៀនចប់ក៏មកនៅកូរ៉េវិញ
«អ្ហៅ រឿងអីចាំមិនបាននោះ? ខ្ញុំនៅចាំមិត្ដកាលសម័យនៅរៀនបានទាំងអស់»ថេយ៍ញញឹមទៅវិញ
«មកអង្គុយសិនមក នេះមកពីអង់គ្លេសយូរហើយឬនៅ?»ថេយ៍គេសួរនាំខ្លះៗកុំឲ្យថាមិត្ដចាស់មកលេងហើយមិនសួរនាំបែបនេះ
«មកបានមួយអាទិត្យហើយ លឺដំណឹងថាថេយ៍បើកហាងនំក៏មកតែម្ដងទៅ នេះថេយ៍ផ្លាស់ប្ដូរច្រើនណាស់ ថែមទាំងស្អាតជាងមុនទៀតផង»ភីតធើគេសម្លឹងមើលថេយ៉ុង រួចសរសើរឡើងមកធ្វើឲ្យថេយ៉ុងគេរៀងអៀនបន្តិច ព្រោះឥឡូវមិនសូវមានអ្នកសរសើរបែបនេះសោះ
«ចេះតែនិយាយហើយ នេះចង់ញ៊ាំអ្វីទេ?»
«ថេយ៍ចូលចិត្ដញ៊ាំអីយកនឹងមក»ថេយ៍ហក់ក្បាលបន្តិចទើបយកនំមកឲ្យភីតធើ
«នេះថេយ៍ចូលចិត្ដញ៊ាំ red velvet cake ឬ?»
«អ្ហឹម ពិតមែនហើយ»
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
