ភាគ១១:ចង់បានខ្ញុំធ្វើប្ដីមែនទេ?

1.8K 79 0
                                        

ចំណាយពេលនោះ៣ម៉ោងពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរមករីសតរបស់ជុងហ្គុកដែរនៅជាប់មាត់សមុទ្រ រីសតរបស់គេនេះធំខ្លាំងណាស់ធ្វើឲ្យថេយ៉ុងឡើងចំហរមាត់ទៅហើយ

«ធំខ្លាំងណាស់ម៉ែអ្ហើយ ប៉ុន្តែម្ចាស់រីសតនេះពិតជាគំរិះខ្លាំងណាស់ឆឹស»ថេយ៉ុងគេដើរពីក្រោយជុងហ្គុកបណ្ដើរងើយមើលរីសតរបស់គេបណ្ដើរដោយបានសរសើរថាធំនិងប្រណិតខ្លាំងណាស់ តែចុងប្រយោគថេយ៍គេនិយាយពេបមាត់ដាក់ជុងហ្គុក

«អូយ៎ ហេតុអីក៏អ្នកប្រុសឈប់?»គិតតែដើរមើលនេះមើលនោះមិនបានមើលខាងមុខត្រូវក្បាលរបស់ថេយ៉ុងបុកខ្នងជុងហ្គុកមួយទំហឹងព្រោះសុខៗឈប់មិនឲ្យដំណឹងនាយតូចបែបនេះ ច្បាស់ជាត្រូវបុកមួយទំហឹងចឹងហើយ នាយតូចយកដៃស្ទាបថ្ងាសខ្លួនបន្តិចទើបនិយាយទាំងមុខស្អុយទៅជុងហ្គុក

«និយាយថាមិចមិញនេះ?»នាយបែរមុខមកសួរថេយ៉ុងទាំងទឹកមុខស្មើធេងតែម្ដង

«គឺនិយាយថារីសតរបស់អ្នកប្រុសនេះធំខ្លាំងណាស់»ថេយ៉ុងនិយាយអ្វីដែរខ្លួនបាននិយាយមុននេះតែមិននិយាយចុងប្រយោគឡើយ បើនិយាយគេប្រាកដជាស្លាប់មិនខាន

«ហឹស កុំឲ្យខ្ញុំដឹងថាឯងលួចនិយាយដើមក្រោយខ្នងឲ្យខ្ញុំសោះ»ជុងហ្គុកនិយាយព្រមទាំងយកដៃចង្អុលថេយ៉ុងរួចក៏បន្តដើរទៅមុខទៀត

«ជម្រាបសួរលោកជុងហ្គុក អ្នកនាងម្នាក់នោះកំពុងតែរង់ចាំនៅខាងនោះចាស៎»

«ខ្ញុំនឹងទៅឥឡូវនេះ»ជុងហ្គុកក៏ទៅរកស្រីដែរមានបញ្ហាជាមួយបុគ្គលិកគេនោះដោយថេយ៉ុងដើរតាមពីក្រោយ

«សួរស្ដីអ្នកនាង»ជុងហ្គុកក៏បានដើរមករកភ្ញៀវដែរមានរឿងនៅរីសតគេនោះ ចំណែកភ្ញៀវស្រីម្នាល់នោះគ្រាន់តែឃើញជុងហ្គុកហើយនាងក៏លង់នឹងសម្រស់គេភ្លាមៗតែម្ដង បាក់ស្រឺបៗ

«ចាស៎សួរស្ដី»នាងនិយាយព្រមទាំងញញឹមទៅវិញ

«អ្នកនាងមានបញ្ហាអី អាចមកនិយាយជាមួយខ្ញុំបាន សុំទោសដែរខាងយើងផ្ដល់សេវាកម្មមិនល្អដល់អ្នកនាង»នាយនិយាយសុំទោសទៅភ្ញៀវព្រោះវាជាទំនួលខុសត្រូវដែរគេជាម្ចាស់រីសត

«គឺ ខ្ញុំបានដោះស្រាយជាមួយពួកគេរួចហើយ រឿងបែបនេះអីខ្ញុំមិនសូវជាប្រកាន់ច្រើនទេ»ដំបូងថាបើម្ចាស់រីសតមកនឹងប្ដឹងឲ្យណាណីតែម្ដងតែពេលបានជួបមុខរបស់គេហើយនាងក៏ផ្លាស់ប្ដូរគំនិតនោះភ្លាមៗតែម្ដង

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now