ភាគ៣២:ឆ្លាតណាស់សង្សារខ្ញុំ

1.4K 58 0
                                        

«ហ្ហាស៎?!»ស៊ុងមីនភ្លាត់មាត់ស្រែកមួយវ៉ាស់ព្រោះតែបានឮប្រយោគរបស់ថេយ៉ុងមិញនេះ ភ្លេចក្នុងឡានជុងហ្គុកចឹងឬ? បើចឹងគេមិនដឹងទៅហើយទេហី?

«ស៊ូត! កុំស្រែក»ថេយ៉ុងរហ័សយកដៃខ្ទប់មាត់របស់ថេយ៉ុងរួចងាកមើលឆ្វេងស្ដាំ

«សុំទោសៗយើងភ្លេចខ្លួន»

«តើយើងគួរធ្វើយ៉ាងមិចទៅស៊ុងមីន!»ថេយ៉ុងគេភ័យខ្លាំងណាស់កាលបើដឹងថាទូរសព្ទខ្លួនជ្រុះក្នុងឡានជុងហ្គុក អ្វីដែរកាន់តែភ័យនោះគឺ Lock Screenរបស់គេបានដាក់រូបជាមួយលោកប៉ាគេទៀត

«បើចង់បានទូរសព្ទមកវិញមានតែទៅរកអាគាត់នោះដើម្បីសុំទូរសព្ទមកវិញហើយ»តើឲ្យមានជម្រើសអ្វីផ្សេងទៀត? មានតែធ្វើបែបនេះហើយជាជម្រើសដែរល្អបំផុតនោះ

«មិនល្អទេដឹង»

«យើងថាល្អ បើមិនទៅសុំទេថេយ៍ចង់ទុកនៅនឹងគេហ្ហេស៎»

«ហ្ហឹម»ពួកគេក៏នាំគ្នាបំបែកគ្នាទៅបន្ទប់វិញដោយគ្មានអ្នកណាចាប់អារម្មណ៍ថាសៃហ្វាកំពុងតែថតសកម្មភាពពីរនាក់គេនោះឡើយ

[ស្អែកឡើង]

តាំងពីដឹងថាខ្លួនជ្រុះទូរសព្ទរបស់ខ្លួនក្នុងឡានរបស់ជុងហ្គុកមកថេយ៉ុងគេគេងមិនលក់ពេញមួយយប់ បុណ្យឲ្យតែដល់ថ្ងៃស្អែកឲ្យឆាប់ៗនឹងអ្អាលបានទៅរកគេ

«អ៊ំនេះអ្នកប្រុសមិនទាន់ចុះមកទៀតឬ?»តាំងពីគេងើបមកមិនទាន់ឃើញជុងហ្គុកចុះមកនៅឡើយទេ នេះក៏ម៉ោង៨ទៅហើយទើបថេយ៉ុងសួរទៅអ៊ំផៃ

«មិនទាន់ចុះមកស្អីទៅ អ្នកប្រុសចេញទៅធ្វើការតាំងពីព្រឹកមកម្លេះ ឯងមិនទាន់ងើបផង»

«អ៊ំថ្ងៃនេះចាំខ្ញុំទៅទិញម្ហូបឲ្យ អ៊ំឲ្យលុយនិងកត់របស់ដែរត្រូវទិញមក»

«អើៗ យើងកំពុងតែខ្ចិលផង»និយាយរួចអ៊ំផៃក៏យកប៊ិចនិងក្រដាសមកកត់ម្ហូបនិងរបស់របរដែរត្រូវទិញ

«នេះឆាប់ទៅៗតែកុំយូរពេក»ពេលដែរកត់រួចអ៊ំផៃហុចក្រដាសនិងយកលុយឲ្យថេយ៉ុង

«បាទអ៊ំ ទៅសិនហើយ»និយាយរួចថេយ៉ុងដើរចេញទៅក្រៅរបងភូមិគ្រិះដើម្បីធ្វើដំណើរទៅកាន់ក្រុមហ៊ុនសិន

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now