ភាគ៣៦:ហេតុអីក៏លាឈប់?

1.5K 64 2
                                        

«ថេយ៉ុង! អ្ហឹកៗ បើថេយ៍ស្រឡាញ់ខ្ញុំតែបន្តិចក៏បាន!»ពេលនេះ វេលានេះគឺឈឺចាប់ខ្លាំងណាស់ តាំងពីកើតមកគេមិនដែលស្គាល់អារម្មណ៍ណាឈឺចាប់ដល់ថ្នាក់នេះនោះឡើយ អារម្មណ៍ដែរគេបដិសេធស្នេហ៍វាឈឺយ៉ាងនេះឬ?

[មួយខែកន្លងផុតទៅ]

រយៈពេលមួយខែកន្លងផុតទៅ នេះក៏ដល់ពេលកំណត់ដែរថេយ៉ុងត្រូវសុំលាយឈប់និងត្រឡប់ទៅjejuវិញហើយ។ជុងហ្គុកវិញតាំងពីថ្ងៃដែរថេយ៉ុងបដិសេធមកគេគិតតែផឹកសឹងតែរាល់ថ្ងៃ  ដេលហាមមិនដែរស្ដាប់ នាយខូចចិត្ដ ឈឺចិត្ដណាស់ តាំងពីកើតមកគេមិនដែលមានស្នេហាម្ដងណាទេ មិនដែរដាក់ចិត្ដស្រឡាញ់គេអស់ៗបែបនេះ តែពេលដែរគេដាក់ចិត្ដស្រឡាញ់អ្នកណាម្នាក់ខ្លាំងវាក៏ត្រូវឈឺចាប់បែបនេះ ពួកគេក៏មិនដែលបាននិយាយរកគ្នាទៀតហើយ ជុងហ្គុកធ្វើការបាត់មកផ្ទះយប់ជ្រៅ ថ្ងៃឈប់ក៏មិននៅផ្ទះទៀត។រីឯស៊ុងមីននិងក្វាន់វិញក៏មានអារម្មណ៍ផ្ដល់ឲ្យគ្នាទៅវិញទៅមក

«អ្ហឹកៗ ថេយ៉ុងបើឯងទៅបាត់ខ្ញុំនឹកឯងស្លាប់ហើយ ហ្ហឹកៗ»ពេលបានដំណឹងថាថេយ៉ុងលាឈប់លែងធ្វើអ្នកបម្រើទៀតអេរ៉ានាងខូចចិត្ដខ្លាំងណាស់

«ពិតមែនហើយថេយ៉ុង»អ៊ំផៃក៏ដូចគ្នា

«មិនអីទេណា៎ចាំខ្ញុំឧស្សាហ៍មកលេងអ្នកទាំងអស់គ្នា»ថេយ៉ុងឱបអ៊ំផៃនិងអេរ៉ាហើយ ក៏ដើរទៅរកសៃហ្វាដែរឈរនៅម្ខាង

«ខ្ញុំដឹងណា៎សៃហ្វាថានាងស្អប់ខ្ញុំប៉ុន្តែយើងអាចមកធ្វើជាមិត្ដនឹងគ្នាបានទេ? ក៏ប្រសើរជាងធ្វើជាសត្រូវនឹងគ្នាដែរ»ថេយ៉ុងយល់ថាការសម្រួលគ្នាដោយចិត្ដត្រជាក់នេះនឹងអាចធ្វើឲ្យអ្វីៗល្អប្រសើរ

«ឯងមិនដែលខឹងខ្ញុំទេហ្ហេស៎? ខ្ញុំធ្វើអាក្រក់ដាក់ឯងច្រើនណាស់»

«ខឹងណាស់ តែខ្ញុំខឹងមិនដែលបានយូរទេ ហើយទង្វើរដែរនាងធ្លាប់ធ្វើដាក់ខ្ញុំកន្លងមកខ្ញុំបានបំភ្លេចវាចោលអស់ហើយ»

«ក៏បានធ្វើជាមិត្ដក៏បានដែរណា៎»ថារួចពួកគេទាំងពីរនាក់ក៏ឱបគ្នា ទម្រាំតែមិដល់ថ្ងៃដែរពួកគេត្រូវគ្នាវិញ ថេយ៉ុងលែងនៅទីនេះទៀតហើយ

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now