«កាហ្វេឆ្ងាញ់ខ្លាំងណាស់»នាយនិយាយទាំងញញឹមទៅថេយ៉ុងវិញ ធ្វើឲ្យថេយ៉ុងអៀនតែម្ដង ថ្ពាល់ក្រហមទាំងសងខាង ចំណែកអ្នកបម្រើដែរនៅទីនោះនាំគ្នាមើលមុខថេយ៉ុងគ្រប់គ្នា នេះអ្នកប្រុសមិនដែរសរសើរអ្នកណានោះទេ ទោះបីជាម្ហូបនោះឆ្ងាញ់យ៉ាងណាក៏ដោយតែថ្ងៃនេះគ្រាន់តែថេយ៉ុងគេឆុងកាហ្វេឲ្យសោះ ក៏សរសើរតែម្ដង
«ចង់ទៅធ្វើអីក៏ទៅៗ»គេនិយាយសម្ដៅទៅពួកគេអ្នកបម្រើ ពួកគេដឹងខ្លួនក៏នាំគ្នាចេញអស់
«ថេយ៉ុងឈប់សិន»ថេយ៍ក៏រៀបនឹងទៅដែរហើយតែត្រូវជុងហ្គុកឃាត់ឲ្យឈប់សិន ថេយ៉ុងក៏ងាកមកវិញ
«ល្ងាចនេះពេលខ្ញុំចេញទៅធ្វើការខ្ញុំមកទទួល»នាយនិយាយទៅកាន់ថេយ៉ុងរួចដើរចេញទៅបាត់ មិននៅឲ្យថេយ៉ុងគេសួរសិន គេឆ្ងល់ណាស់ទទួលទៅណា
«អ្នកប្រុសទទួលទៅណា?»ថេយ៉ុងគេខំស្រែកសួរហើយតែជុងហ្គុកនាយក៏បើកឡានទៅបាត់។
«យ៉ាងមិចស៊ុងមីននិយាយទៅមើលម្សិលមិញមានរឿងអី?»ទំនេរពីការងារថេយ៉ុងនិងស៊ុងមីនមកអង្គុយលើបង់ និយាយអំពីរឿងម្សិលមិញព្រោះស៊ុងមីនមិនទាន់បានប្រាប់ទេ
«គឺរឿងម្សិលមិញអ្នកស្រីឡរ៉ា ស្ដីឲ្យអ្នកក្វាន់ពីរឿងលោកជុងហ្គុក បើតាមអ្នកនាងក្វាន់ប្រាប់គេមិនចង់ទៅរកជុងហ្គុករាល់តែថ្ងៃបែបនេះទេដោយសារតែម៉ាក់បង្ខំតែប៉ុណ្ណោះ»
«ហ្ហឹម ស្ដាប់ទៅក៏អាណិតដែរណា៎ ហើយឯងនៅធ្វើអីមិចក៏យូរម្លេះ?»ទោះជាក្វាន់ធ្វើរឿងមិនល្អលើគេច្រើនយ៉ាងណាក៏គេមិនដែលប្រកាន់ តែក៏ខឹងតិចដែរ
«អឺ...គឺ...អ្នកនាងក្វាន់ឲ្យយើងនៅញ៊ាំបាយជាមួយ រួចអ្នកនាងក្វាន់បបួលយើងទៅដើរលេង ប៉ុន្តែគ្រាន់តែដើរលេងធម្មតាទេ យើងមិនបានគិតអីលើអ្នកនាងក្វាន់ឡើយ»ស៊ុងមីននិយាយទាំងទឹកមុខព្រួយបារម្ភខ្លាចថេយ៉ុងនឹងខឹងឬប្រច័ណ្ឌគេដែរធ្វើបែបហ្នឹង
«?? ស៊ុងមីនចង់គិតយ៉ាងមិចក៏គិតទៅយើងមិនដែលថាអ្វីឲ្យទេ មានតែសប្បាយចិត្ដទៅវិញទេ»ថេយ៉ុងតបទៅទាំងញញឹមធ្វើឲ្យស៊ុងមីនស្រងាកចិត្ដភ្លាម នេះគេមិនប្រច័ណ្ឌអីតិចទេឬ?
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
