ភាគ៣៨:បើស្រឡាញ់គេដែរមិចក៏បដិសេធគេ?

1.5K 69 1
                                        

«ចាស?»អ្នកស្រីណានស៊ី ឆ្ងល់បន្តិច មិនយល់ថាគាត់ចង់និយាយពីអ្វីឡើយ អ្នកបម្រើអីទៅ?

«នេះក្មួយ?»

«គឺខ្ញុំមកបន្លំខ្លួនធ្វើអ្នកបម្រើជាមួយថេយ៉ុង»ស៊ុងមីនញញឹមមិនសមឡើងមកព្រោះខ្លាចទទួលបានការស្ដីបន្ទោស តែពេលឮប្រយោគគេហើយគ្រប់គ្នាភ្ញាក់ផ្អើលណាស់ ជាពិសេសក្វាន់តែម្ដង

«នេះលេងស្អីនៀក»អ្នកស្រីណានស៊ីយកដៃមួលសាច់ភ្លៅគេបន្តិច

«បើមិនបន្លំខ្លួនធ្វើអ្នកបម្រើធ្វើមិចបានជួបក្វាន់ទៅ»

«ហ៊ើយ ចំជាលេងមិនដឹងអីមែន»គាត់ក្រវីក្បាល ហួសចិត្ដជាមួយស៊ុងមីន

«តែរឿងនេះសុំលាក់ជាការសម្ងាត់សិនបានទេ?»គេមិនទាន់ចង់ឲ្យនរណាដឹងរឿងនេះទេ

«បានណា៎ក្មួយ រឿងក៏កន្លងហួសហើយខ្ញុំមិនប្រកាន់ទេ»អ្នកស្រីឡរ៉ាមិនប្រកាន់អ្វីនោះឡើយ ព្រោះពេលនេះមើលចុះស៊ុងមីនគេមានខ្លាំងណាស់

«ចាស បើចឹងរឿងនេះសម្រេចថាយ៉ាងមិចដែរ?»

«គឺ ព្រមឲ្យកូនៗសេពគប់គ្នាសិន ចាំពេលដែរពេលវេលាសមស្របក៏ឲ្យរៀបកាជាមួយគ្នាតែម្ដងទៅណា៎»អ្នកស្រីឡរ៉ាមិនចង់អូសបន្លាយពេលវេលាឲ្យយូរជាងនេះទេ ណាមួយពួកគេទាំងពីរនាក់ក៏ស្គាល់គ្នាមកយូរដែរហើយ

«ចាស អ្នកស្រីចង់បង្គាប់ប៉ុន្មានក៏បានដែរ»

«ចាសៗអ្នកស្រី»អ្នកស្រីឡរ៉ាញញឹមខ្ជឹប

«យ៉េស!»ស៊ុងមីនគេរំភើបព្រោះម្ដាយក្វាន់ពេលនេះព្រមបើកភ្លើងខៀវឲ្យគេហើយ ចំណែកក្វាន់កំពុងតែអង្គុយ
អឹមអៀនៗ។

«អូនមិននឹកស្មានទេថាបងមានដល់ថ្នាក់នេះ»ពួកគេចេញមកដើរលេងនៅបរិវេណផ្ទះដោយទុកឲ្យចាស់ៗនិយាយគ្នានៅខាងក្នុង

«បងបន្លំខ្លួនធ្វើអ្នកបម្រើព្រោះតែចង់មកតាមថេយ៉ុង ព្រោះកាលនោះបងស្រឡាញ់ថេយ៉ុងនោះអី តែពេលនេះបេះដូងបងនៅនឹងអូនហើយ»សម្ដីរបស់នាយធ្វើឲ្យក្វាន់នាងអៀនឡើងមកតែនាងក៏ឆ្ងល់មកវិញ

«តែ ថេយ៉ុងគេបន្លំខ្លួនធ្វើអ្នកបម្រើធ្វើអីទៅ?»នាងឆ្ងល់តាំងពីគេប្រាប់ពីដំបូងម្លេះតែមិនទាន់ចង់សួរ

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now