«ហ៊ឹស ប្រុសឆ្កួតឲ្យគេខឹងទាំងព្រលឹម»ថេយ៍ដាក់ខ្លួនអង្គុយលើកៅអីទាំងមុខស្អុយប៉ែស គ្រាន់តែឲ្យហៅអូនប៉ុណ្ណឹងពិបាកណាស់ឬ?
«ហ៊ឹសៗ»ដេលបានថតរូបដែរថេយ៉ុងអង្គុយធ្វើមុខស្អុយឲ្យនាយមើលអត់មិនបានក៏សើចឡើងមក មើលទៅប្រាកដជាខឹងនឹងគេរឿងដែរមិនហៅអូននឹងហើយយ៉ាង
រំលងផុតទៅជាច្រើនថ្ងៃកន្លងមក វាក៏ដល់ថ្ងៃដែរស៊ុងមីននិងក្វានើរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា កម្មវិធីរៀបការបស់គេធ្វើឡើងយ៉ាងឳឡារឹកតែម្ដង មានភ្ញៀវមកចូលរួមច្រើនកុះករ សុទ្ធតែអ្នកមានមុខមាត់ក្នុងសង្គម កម្មវិធីនេះស៊ុងមីនគេក៏បានអញ្ចើញភីតធើមកដែរនឹកថាធ្លាប់ជាមិត្ដកាលសម័យនៅរៀនដែរ។
តែបើនិយាយពីទំនាក់ទំនងប្ដីប្រពន្ធឯណេះវិញក៏ចុះសម្រុងជាមួយគ្នាច្រើនជាងមុនដែរ ទាស់ត្រង់ថាជុងហ្គុកចូលចិត្ដញ៉ោះឲ្យថេយ៍គេខឹងតែរហូតហ្នឹង ព្រោះពេលថេយ៍គេខឹងគួរឲ្យស្រឡាញ់ណាស់><
«ចូលរួមអបអរផងណាស៊ុងមីននិងអ្នកនាងក្វាន់»ភីតធើមកចូលរួមអបអរជាមួយគូរស្នេហ៍ប្ដីប្រពន្ធថ្មីថ្មោង
«អរគុណហើយភីតធើ»ស៊ុងមីននិងក្វាន់ញញឹមតបទៅវិញ
«អាភីតធើវាមោដែរ?»ជុងហ្គុកនាយបន្លឺតិចឲ្យស្ដាប់ឮតែឯងមិននឹកស្មានថានឹងជួបវានៅទីនេះទៀត តាំងពីថ្ងៃដែរគេដាលភីតធើនឹងគម្រាមមកហើយ ភីតធើគេមិនដែលទៅរកថេយ៍ទៀតនោះឡើយ
«តស់បងទៅអង្គុយទៅ»ថេយ៍ឱបដៃស្វាមីរួចដើរទៅតុអង្គុយជាមួយមិត្ដរបស់គេផ្សេងទៀត
«មីនលីនិងកាងស៊ូនឹកណាស់ជាពិសេសកាងស៊ូតែម្ដង»ថេយ៉ុងដើរទៅឱបពីរនាក់គេដោយក្ដីនឹករលឹក នឹកអើយសែននឹកមិនសូវដែលបានជួបមុខគ្នាទេ ភាគច្រើនជួបតែស៊ុងមីននិងក្វាន់មីនលីនម្ដងម្កាលបើលកាងស៊ូដូចដែរប្រាប់ចឹងយូរៗម្ដងហ្នឹងឯង
«អើ យើងក៏នឹកឯងដូចគ្នា»កាងស៊ូបន្លឺឡើងញញឹម
«នោះ យ៉ាងមិចហើយ?»មីនលីននាងប៊ូញមាត់ទៅអ្នកដែរឈរធ្វើមុខមាំក្រោយខ្នងថេយ៉ុងនោះ
«មានយ៉ាងមិច ដូចប្ដីប្រពន្ធគេទូទៅ»
«ចុះបាននេះនោះហើយឬនៅ?»សួរបែបនេះចង់ត្រូវរបស់គីនថេយ៉ុងហើយមែនទេ
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
