ភាគ៤៥:ឈឺប៉ុណ្ណឹងក៏ចង់ឲ្យប្រពន្ធគេសួរសុខទុក្ខដែរ

1.8K 67 2
                                        

មន្ទីពេទ្យ

«ភីតធើយ៉ាងមិចហើយ? ខ្ញុំយកផ្លែឈើមកផ្ញើណា៎»ថេយ៍គេចូលមកមុនព្រោះជុងហ្គុកនៅក្រៅត្រូវនិយាយទូរសព្ទសិន ភីតធើឃើញថេយ៍មករកបែបនេះក៏ញញឹមភ្លាម

«គ្មានកើតអ្វីធ្ងន់ធ្ងរទេ អរគុណថេយ៍ណាស់ដែរមកសួរសុខទុក្ខ»ភីតធើញញឹមសប្បាយចិត្ដ

«យ៉ាងមិចងាប់ឬនៅ?»ពេលនិយាយទូរសព្ទហើយជុងហ្គុកដើរចូលមកជាមួយពាក្យសម្ដីដ៏សែនពិរោះបំផុត

«លោកនិយាយស្អីបែបនេះ»ថេយ៍វាយដើមដៃគេបន្តិចដែរគេនិយាយអាក្រក់ស្ដាប់ពេក

«នេះមកធ្វើអី?»ក្រោយឃើញវត្ដមានជុងហ្គុកហើយភីតធើទម្លាក់ទឹកមុខចុះភ្លាម

«មកជាមួយប្រពន្ធយើង ប្រពន្ធនៅទីណាប្ដីក៏នៅទីនោះ»ជុងហ្គុកនិយាយញ៉ាក់ស្មាធ្វើមិនដឹង

«ចុះភីតធើមានដឹងទេថាអ្នកណាជាអ្នកផ្ដាច់ហ្រ្វាំងឡាននោះ?»

«មិនដឹងទេ តែមិនអីទេខ្ញុំមិនទៅប្រកាន់ខឹងជាមួយមនុស្ស
ពាលៗចឹងឡើយ»ភីតធើនិយាយទាំងដៀងភ្នែកមើលជុងហ្គុកបន្តិច ឯជុងហ្គុកមានខ្លួនចាប់ផ្ដើមក្ដៅក្រហាយភ្លាម!

«ចង់ថាឲ្យអ្នកណា?!»

«ថាឲ្យអាអ្នកដែរផ្ដាច់ហ្រ្វាំងឡានហ្នឹងហើយ ឬមួយក៏ជាលោកទើបក្ដៅក្រហាយបែបនេះ?»ភីតធើញញឹមបន្តិចពេលឃើញអការៈរបស់ជុងហ្គុកហើយ ជុងហ្គុកឮបែបនេះក៏ព្យាយាមសម្រួលអារម្មណ៍វិញមិនត្រូវឲ្យថេយ៉ុងដឹងឡើយថាគេឲ្យដេលទៅផ្ដាច់ហ្រ្វាំងឡានអាម្នាក់នេះនោះ

«ចុះភីតធើប្ដឹងប៉ូលិសឬអត់?»

«មិនប្ដឹងទេ មិនចង់មានរឿងវែងឆ្ងាយ»ភីតធើញញឹម

«សួរសុខទុក្ខប៉ុណ្ណឹងបានហើយ មកត្រឡប់ទៅវិញ»ជុងហ្គុកទាញដៃថេយ៉ុង

«បើចឹងខ្ញុំត្រឡប់ទៅវិញសិនហើយណា៎ភីតធើ»ថេយ៉ុងញញឹមមិនសមទៅភីតធើ

«ថេយ៍ប្រញ៉ាប់ម្លេះ?»ភីតធើធ្វើមុខស្អុយ មកមិនទាន់ដឹងស្អីផងក៏ទៅបាត់ទៀតហើយ

«ជុងហ្គុកមានការងារត្រូវធ្វើទៀត លាសិនហើយ»

«បាទ»ភីតធើញញឹម

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now