ភាគ៨:មុខក្រហម

1.7K 65 0
                                        

«ប្រហែលជាទៅមិនបានទេព្រោះពេលនេះខ្ញុំមិនស្រួលខ្លួនទាល់តែសោះមានអារម្មណ៍វិលមុខឈឺក្បាលយ៉ាងមិចមិនដឹង»ថេយ៉ុងក៏ចាប់ផ្ដើមធ្វើពុតជាឈឺភ្លាម ដើម្បីចង់គេចវេសពីការទៅក្រុមហ៊ុនជាមួយជុងហ្គុក

«?? ឈឺលឿនដល់ម្លឹង?»ជុងហ្គុកភ្ញាក់ផ្អើលដែរពេលដែរថេយ៉ុងបញ្ចេញអការៈឈឺមកភ្លាមៗបែបនេះ

«ពិតមែនហើយសុខស្រាប់តែឈឺក្បាលវិលមុខភ្លាមតែម្ដងមិនដឹងយ៉ាងមិច»

«បើចឹងទៅពេទ្យជាមួយខ្ញុំ»ជុងហ្គុកទាញដៃថេយ៉ុងមកតែគេនៅមិនមកសោះ

«គឺ...គឺធម្មតាឈឺប៉ុណ្ណឹងមិនបាច់ទៅពេទ្យក៏បានដែរលេបថ្នាំតែបន្តិចជាហើយ»

«ម្សិលមិញឃើញទៅជាមួយប្រុសស្នេហ៍ធម្មតាសោះ ថ្ងៃនេះបបួលទៅក្រុមហ៊ុនក៏ឈឺហើយ?»ជុងហ្គុកចងចិញ្ចើមសួរទៅថេយ៉ុងទាំងមិនអស់ចិត្ដ ម្សិលមិញគេឃើញទៅជាមួយអាម្នាក់នោះសើចសប្បាយជាមួយគ្នាសោះ ថ្ងៃនេះគេឲ្យទៅក្រុមហ៊ុនក៏ឈឺភ្លាម

«អ្ហៅ? គឺប្រាប់លោកស្រីហើយតើថាជាមិត្ដភក្តិ»

«បើមិនប្រាប់ស្មានតែជាប្រុសក្មេងហើយតើស»

«ប្រុសក្មេងស្អីលោកគ្មានទេ»

«បើគ្មានល្អហើយ និយាយចឹងបាត់ឈឺហើយ?»ជុងហ្គុកសួរទៅវិញព្រោះឆ្លើយឆ្លងមិញនេះស្វាហាប់រឹងមាំសម្បើមណាស់

«នៅទេឈឺក្បាល វិលមុខខ្លាំងណាស់»

«ហ៊ើយយ»ជុងហ្គុកក៏បានត្រឹមក្រវីក្បាលហួសចិត្ដជាមួយ
ថេយ៉ុង

[ថ្ងៃស្អែក]

«បងជុងហ្គុក ថ្ងៃនេះជូនខ្ញុំទៅដើរ shopping ញ៊ាំបាយថ្ងៃមួយពេលបានទេ?»ថ្ងៃនេះស្រីស្រស់ក្វាន់មកដល់ផ្ទះបបួលម្ចាស់ផ្ទះឲ្យជូនshopping ដែរគ្មានចេះក្រែងចិត្ដគេបន្តិចសោះ

«ក្វាន់ទៅម្នាក់ឯងមិនបានទេ?»ជុងហ្គុកនិយាយទាំងមិនចង់ទៅshopping ជាមួយក្វាន់ទាល់តែសោះ

«ខ្ញុំទៅម្នាក់ឯងឡើងធុញហើយ ចង់មានអ្នកទៅជាមួយម្ដង»ក្វាន់ចាប់ផ្ដើមធ្វើមុខជូរអង្រួនដើមដៃដើម្បីអង្វរឲ្យនាយជូនទៅ ធ្វើឲ្យអ្នកបម្រើគីមថេយ៉ុងដែរអង្គុយនៅលើឥដ្ឋក្បែរនោះមានអារម្មណ៍ថាជ្រេញជាខ្លាំង

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now