ភាគ៣:មិនគួរណាភ្លេចខ្លួនចឹងសោះ

2K 80 0
                                        

«អ្នកណានឹងម៉ាក់?»ជុងហ្គុកដើរមកសួរដោយដៃមានកាន់កាហ្វេសួរហើយគេក៏ផឹកបន្តិចរួចដាក់គូទអង្គុយលើសាឡុង

«គេឈ្មោះថេយ៉ុង ជាអ្នកបម្រើថ្មី»

«លោក?»

«ព្រូស*ឯង?»គ្រាន់តែដឹងថាជាថេយ៉ុងកាហ្វេដែរផឹកមិចនេះក៏ត្រូវព្រួសចេញមកក្រៅគ្មានសល់នាំឲ្យអ្នកស្រីចនជ្រួញចិញ្ចើមឆ្ងល់ឡើងមិចក៏ចាំបាច់ភ្ញាក់ផ្អើលពេលឃើញគ្នាបែបនេះឬក៏ស្គាល់គ្នា?

«នេះពួកឯងស្គាល់គ្នាហ្ហេស៎?»

«អត់ទេ!!»ពួកគេឆ្លើយតំណាលគ្នាហើយក៏ងាកមុខមកសម្លក់គ្នាទៅវិញទៅមក

Flashback:

<ហើយអ្នកណាគេមកឈប់ឡានត្រង់នេះហ្នឹង ពីតៗ>ថេយ៉ុងជិះឡានមកដល់កន្លែងដាក់ពាក្យធ្វើការតែក៏ត្រូវមានឡានទំនើបពណ៌ខ្មៅស៊េរីចុងក្រោយមកឈប់ចតនៅហ្នឹងមុខច្រកនឹងធ្វើឲ្យគេទៅមុខលែងបាន ទើបស៊ីផ្លេពីរបីដង

<បើចឹងបកឡានទៅស្អែកចាំមកម្ដងទៀតក៏មិនហួសពេលដែរ>កាងស៊ូ

<មិនបានទេឆាប់ចុះទៅរុញជាមួយយើងមក>ថេយ៉ុងនិយាយហើយក៏ចុះទៅចំណែកកាងស៊ូដឹងថាមិត្ដម្នាក់នេះរឹងក្បាលខ្លាំងណាស់ទោះបីប្រាប់ក៏មិនស្ដាប់ដែរមានតែចុះទៅរុញដែរហ្នឹងហើយ

<មើលទៅរុញមិនទៅមុខទេយល់ល្អទៅវិញទៅ>កាងស៊ូនិយាយទាំងហត់នឿយ ព្រោះរុញមួយថ្ងៃហើយមិនទៅមុខសោះ

<ហ៊ើយអាម្ចាស់ឡាននេះ កន្លែងទុកចតឡានមានត្រឹមត្រូវមិនចតទេមកចតអីនៅទីនេះហ្នឹងបើជួបមុខជេរឲ្យណាណី
តែម្ដង!>ថេយ៉ុងនិយាយឡើងទាំងម៉ួម៉ៅទាត់កង់ឡានគេមួយជើងទៀតផង

<មែនហើយប្អូនបងក៏ស្អប់ដែរអាពួកចតឡានផ្ដេសផ្ដាស់បែបនេះ>កម្លោះសង្ហារស្លៀកពាក់ស្អាតបាតមកជួយតែស្កជាមួយថេយ៉ុង នាំឲ្យថេយ៉ុងងាកទៅមើលមុខគេព្រះអើយសង្ហារខ្លាំងណាស់ តែភាពសង្ហាររបស់គេទុកមួយកន្លែងសិនមកជួយជេរអាអ្នកចតឡានផ្ដេសផ្ដាសនេះវិញ

<ពិតមែនហើយបងប្រុសពួកអាមានឡានទំនើបៗជិះហើយចេះតែចតផ្ដេសផ្ដាស់បែបនេះខ្ញុំស្អប់ខ្លាំងណាស់>ថេយ៉ុងក៏បានដៃជេរយកៗគ្មានចេះក្រែងចិត្ដអ្នកណាហើយកាងស៊ូឯនោះគ្នាគិតតែឈរស្ងៀមស្ដាប់មិត្ដភក្តិជេរម្ចាស់ឡានដោយគ្មានមាត់មួយម៉ាត់

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now