«អ្ហៅ? អ្នកប្រុសហៅម្ហូបតាំងពីពេលណា នេះក៏ឆ្អែតហើយណា៎»ពេលញ៊ាំរួចរាល់ ក៏មានអ្នករត់តុម្នាក់យកម្ហូបមកទៀតគ្រាន់តែយកអ្វីមកគ្របពីលើមើលដឹងថាជាម្ហូបអ្វីនោះទេ ថេយ៉ុងគេឆ្ងល់ថាញ៊ាំឆ្អែតរៀងខ្លួនហើយហៅធ្វើអីទៀត?
«ថេយ៉ុងបើកមើលសិនទៅ»ថេយ៉ុងមិនចាំយូរក៏បើកប្រដាប់គ្រប់នោះចេញមក ហើយអ្វីដែរបានឃើញនោះគឺ
«Can you be my boyfriend?»គ្រាន់តែបើកមកឃើញក្រដាសមួយហើយពាក្យដែរក្នុងក្រដាសនោះបានសរសេរថា Can you be my boyfriend? ធ្វើឲ្យថេយ៉ុងគេភ្ញាក់ផ្អើលខ្លាំងណាស់
«ពិតមែនហើយ ខ្ញុំមិនដឹងថាបានស្រឡាញ់ថេយ៉ុងពីពេលណាទេដឹងត្រឹមថាពេលនេះខ្ញុំក៏លង់ស្រឡាញ់ថេយ៍បាត់ទៅហើយ»ពាក្យសារភាពរបស់គេធ្វើឲ្យថេយ៉ុងគេកាន់តែភ្ញាក់ផ្អើលមួយកម្រិតទៀត គេចង់ប្រាប់ទៅនាយវិញថាគេក៏ស្រឡាញ់នាយដែរ តែវាមិនអាច ពេលនេះឋានៈគេត្រឹមជាអ្នកបម្រើប៉ុណ្ណោះ ខ្លាចថាបើព្រមអ្នកស្រីចនច្បាស់ជាមិនព្រមមិនខាន
«ចុះ លោកវីដែរម៉ាក់អ្នកប្រុសផ្សំផ្គុំនោះ?»
«ខ្ញុំមិនបានស្រឡាញ់គេនោះឡើយ មុខគេយ៉ាងមិចក៏ខ្ញុំមិនដែលឃើញមិនដែលដឹង ឲ្យខ្ញុំទៅរៀបកាបានយ៉ាងមិច?»គេមិនចង់រៀបកានោះឡើយព្រោះពេលនេះគេមានមនុស្សដែរគេស្រឡាញ់រួចទៅហើយ
«ប៉ុន្តែបើអ្នកស្រីចនដឹងរឿងនេះគាត់ច្បាស់ជាមិនព្រម»
«ចាំខ្ញុំនិយាយជាមួយម៉ាក់រឿងនេះឲ្យ ឲ្យតែថេយ៉ុងយល់ព្រម ខ្ញុំមិនបង្ខំទេ»ជុងហ្គុកនាយមិនចង់បង្ខំនោះឡើយ
«ចឹងខ្ញុំសុំពេលគិតសិនណា៎»
«បាន ទោះយូរប៉ុណ្ណាក៏ខ្ញុំចាំបានដែរ»ទោះចាំយូរប៉ុណ្ណាក៏គេចាំបានដែរ
[ថ្ងៃបន្ទាប់]
«បងជុងខ្ញុំមានរឿងចង់និយាយជាមួយបន្តិច»ថ្ងៃនេះក្វាន់បានមកផ្ទះរបស់នាយនិយាយពីរឿងម៉ាក់របស់នាយ ថ្ងៃនេះនាយមិនទៅធ្វើការឡើយព្រោះថ្ងៃអាទិត្យ
«ក្វាន់មានរឿងអីនិយាយមក»
«គឺ....»ក្វាន់បានរៀបរាប់ប្រាប់គ្រប់យ៉ាងទៅជុងហ្គុក គេស្ដាប់ដោយយកចិត្ដទុកដាក់ ពេលបានស្ដាប់បានគ្រប់យ៉ាងដែរក្វាន់និយាយហើយគេពិតជាអាណិតនាងណាស់ដែរមកជួបរឿងបែបនេះ
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
