ភាគបញ្ចប់:បងគិតថាអូនស្អាតជាង

2.6K 115 0
                                        

«ថេយ៍ស្អាតខ្លាំងណាស់»ដៃរបស់ភីតធើអង្អែលមុខដ៏សមដ្ឋរលោងរបស់ថេយ៉ុងដោយក្ដីប្រាថ្នា គេចង់បានថេយ៍មកធ្វើជារបស់ខ្លួនយូរហើយពេលទីបំផុតថ្ងៃនេះវាក៏មកដល់

ភីតធើសង្ងំមើលមុខថេយ៉ុងមួយសន្ទុះគេក៏ប្រញ៉ាប់ដោះអាវរបស់ខ្លួនតែមិនទាន់ចង់ដោះអាវថេយ៍ទេ រៀបនឹងថេយ៍ហើយប៉ុន្តែ...

តុកៗ

សម្លេងគោះទ្វារបន្លឺឡើងធ្វើឲ្យអារម្មណ៍គេចាប់ផ្ដើមម៉ួម៉ៅស្អីមកគោះទ្វារស្អីស្មាលនេះកាត់ចង្វាក់ពិតមែន ចាំមើលតែទៅបើកគេនឹងស្ដីឲ្យណាណីតែម្ដង

ក្រាក...

«ដឹបៗ!! អាចង្រៃប្រពន្ធយើងនៅឯណា?!»បើកទ្វារភ្លាមភីតធើទទួលបានកណ្ដាប់ដៃពីជុងហ្គុកភ្លាមតែម្ដង ពេលបានដាល់ភីតធើពីរបីដៃរួចជុងហ្គុកក៏ស្ទុះទៅមើលលើក្រែឃើញថេយ៍កំពុងតែគេងសន្លប់នៅលើគ្រែទាំងមិនដឹងខ្លួននៅឡើយ

«ថេយ៍! ថេយ៍»ជុងហ្គុកគេដើរទៅយកដៃទះមុខអ្នកដែរគេងសន្លប់ស្ដូកស្ដឹងនៅលើគ្រែដើម្បីឲ្យគេបានដឹងខ្លួនតែគេមិនដឹងខ្លួនទាល់តែសោះ

«ដឹបៗ!!»ភីតធើស្ទុះងើបមកវិញទាញជុងហ្គុកមករួចដាល់គេវិញ ភីតធើមិនឲ្យនាយដាល់free freeគេត្រូវតែដាល់វិញមិនខ្វល់ទេ

«ដឹបៗៗ! ឯងមានសិទ្ធិស្អីធ្វើបែបនេះដាក់ប្រពន្ធយើងអាថោកទាប ដឹបៗ»ជុងហ្គុកទុកថេយ៍សិនគេមកផ្ដួលវាយអាអ្នកដែរនាំប្រពន្ធគេមកទីនេះសិន។ជុងហ្គុកចាប់ផ្ដួលភីតធើរួចដាល់គេយកៗតែម្ដង អ្នកណានឹងនៅស្ងៀមបានបើឃើញប្រពន្ធត្រូវគេដាក់ថ្នាំយកមកបែបនេះ

«យើងប្រមានឯងប៉ុន្មានដងហើយថាកុំឲ្យមករវល់ជាមួយប្រពន្ធយើងទៀតតែឯងនៅតែផ្គើន ផាំង!»ជុងហ្គុកងើបចេញឈរឲ្យស្រួលបួលវិញខណៈពេលដែរភីតធើកំពុងតែដេកលើឥដ្ឋទាំងឈឺចុកចាប់នៅត្រូវជុងហ្គុកយកកាំភ្លើងមកបាញ់ចំដៃគេទៀត

«អូយ៎»ភីតធើត្អូញទាំងឈឺចាប់

«ចៅហ្វាយៗ បានហើយប្រយ័ត្នគេស្លាប់បាត់ទៅ»នាយរៀបនឹងបាញ់ភីតធើមួយគ្រាប់ទៀតហើយតែដេលមកឃាត់ចៅហ្វាយគេ ដឹងថាចៅហ្វាយគេឃើញហើយនឹងកម្រោលខឹងខ្លាំងទើបប្រញ៉ាប់ប្រញ៉ាលមកជួយឃាត់

You've reached the end of published parts.

⏰ Last updated: Jul 18 ⏰

Add this story to your Library to get notified about new parts!

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now