«ថេយ៉ុងយ៉ាងមិចហើយ»ជុងហ្គុកឃើញបែបនេះហើយមិនចាំយូរទេក៏ស្ទុះចូលទៅមើលថេយ៉ុងភ្លាមតែម្ដងថែមទាំងកាន់ដៃថេយ៉ុងយកមកមើលទៀតផងឃើញថាវាក្រហមខ្លាំងណាស់
«លែងដៃខ្ញុំទៅខ្ញុំមិនអីទេ»ថេយ៉ុងមានអារម្មណ៍រអៀសខ្លួនទើបព្យាយាមបេះដៃគេចេញតែគេមិនព្រមសោះ
«មិនអីយ៉ាងមិច? មើលទៅក្រហមអស់ហើយមកនេះ»និយាយរួចជុងហ្គុកក៏អូសដៃថេយ៉ុងទៅណាក៏មិនដឹងនិងក្រោមការមើលរបស់អ្នករាល់គ្នា
«ហ៊ើយ»ក្វាន់នាងដកដង្ហើមមិនសុខចិត្ដម្នាក់ឯងរួចដើរសម្ដៅទៅបន្ទប់ទឹក នេះជាចេតនារបស់នាងដែរធ្វើឲ្យថេយ៉ុងទៅជាបែបនេះតែចុះឡើងជុងហ្គុកបែរជាខ្វាយខ្វល់ពីថេយ៉ុងលើសដើមទៅវិញ
«អ្នកស្រីចនអ្នកបម្រើម្នាក់នេះធ្វើការសស្លាក់សស្លើតដេញចោលតែម្ដងទៅ»ឃើញឱកាសល្អអ្នកស្រីឡរ៉ាក៏និយាយប្រាប់អ្នកស្រីចនតែម្ដងទៅ
«គេជួយខ្ញុំច្រើនណាស់ កំហុសដោយអចេតនាបែបនេះខ្ញុំមិនអាចដេញគេចេញបានទេ»អ្នកស្រីចននិយាយព្រមទាំងរក្សាទឹកមុខញញឹមទៅអ្នកស្រីឡរ៉ា ឮបែបនេះគាត់មិនមាត់តែក៏មានអារម្មណ៍ថាបាក់មុខមិនស្ទើរដែរ
«អ៊ំឃើញទេ អ្នកប្រុសដូចជាបារម្ភខ្វល់ខ្វាយពីថេយ៉ុងខុសពីធម្មតាណា៎អ៊ំ»អេរ៉ាឃើញទិដ្ឋភាពមិញនេះហើយនិយាយខ្សឹបៗទៅអ៊ំផៃ
«នែ៎ ស្ងាត់ទៅបើលោកស្រីឮប្រយ័ត្នគាត់ដេញចេញទៅ»
«រំអួយ!»សៃហ្វានិយាយព្រមទាំងមើលមុខអេរ៉ានាងក៏រកតបទៅវិញដែរតែត្រូវអ៊ំផៃឃាត់
ក្រលេកមកមើលអ្នកដែររលាកដៃនឹងទឹកស៊ុបមិញនេះត្រូវជុងហ្គុកគេយកមកលាបថ្នាំឲ្យតែមុននឹងលាបថ្នាំត្រូវយកទៅលាងទឹកសិន
«មើលចុះក្រហមអស់ហើយ មិចក៏មិនប្រយ័ត្ន»នាយរអ៊ូបណ្ដើរយកដៃទៅដុះលើដៃថេយ៉ុងដែរក្រហមនោះបណ្ដើរ ចំណែកថេយ៉ុងមិនបានខ្វល់នឹងសម្ដីគេនោះទេផ្ទុយទៅវិញគេកំពុងតែមើលមុខដ៏សង្ហាររបស់នាយទៅវិញ
«លើកក្រោយប្រយ័ត្នផង»ពេលនិយាយមួយប្រយោគទៀតហើយធ្វើឲ្យថេយ៉ុងគេភ្ញាក់លែងសម្លឹងមើលមុខជុងហ្គុកវិញ
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
