«ពួកគេដេញខ្ញុំចេញហើយតើឲ្យខ្ញុំធ្វើអ្វីទៀត?»សាយដានាងមករកអ្នកដែរបញ្ចូននាងឲ្យទៅនៅផ្ទះនោះ ឲ្យនាងធ្វើអ្វីទៀតបើគេដេញចេញហើយនោះ
«ពុទ្ធោះអ្ហើយ នាងទៅធ្វើស្អីឲ្យគេដេញចេញនេះនៅមិនទាន់ដឹងស្អីផង»នៅបានតែប៉ុន្មានថ្ងៃត្រូវគេដេញចេញមកគេពិតជាហួសចិត្ដជាមួយនាងខ្លាំងណាស់
«គ្រាន់តែចង់ចាប់ប្ដីគេបន្តិចសផះត្រូវប្រពន្ធគេចាប់បានតែប៉ុណ្ណឹងឯង»នាងនិយាយញ៉ាក់ស្មាធ្វើដូចគ្មានរភងអ្វីកើតឡើង ចំណែកនាយកំពុងតែក្រពុលមុខនឹងនាងខ្លាំង បញ្ចូនទៅពិតជាគ្មានបានការអ្វីសោះ
«បានការអីមកខ្លះ?»ក្រែងលោនាងដឹងរភងអ្វីមកខ្លះ សួរទៅក៏មិនខាតអ្វីដែរ
«ទំនាក់ទំនងគេក៏ដូចធម្មតា គ្រាន់តែមិននិយាយអូនបងជាមួយគ្នាតែប៉ុណ្ណឹងឯង»
«ដដែលហ្នឹង វាដូចដែរនាងប្រាប់ខ្ញុំលើកមុនអ៊ីចឹង ខ្ញុំគ្រាន់តែឲ្យនាងទៅតាមដានពីទំនាក់ទំនងពួកគេរួចរាយការណ៍មកប្រាប់ខ្ញុំតែនាងបែរជាធ្វើហួសព្រំដែន!!!»គេដូចជាប្រាប់នាងថាឲ្យទៅគ្រាន់តែរាយការណ៍ពីទំនាក់ទំនងពួកគេថាយ៉ាងមិចអីយ៉ាងនិចប្រាប់គេទេតែនាងបែរជាធ្វើបែបនេះ ចំមែនហើយ!!
«ជួយមិនបាន ជុងហ្គុកនោះគេសង្ហារ!!»អ្នកណាទប់ចិត្ដបានទៅបើគេសង្ហារបន្ទោសនាងមិនបានទេ
«អ្ហើយ ពិតជាគ្មានបានការ!!»
«លុយ»នាងលាបាតដៃសុំលុយពីគេ ព្រោះធ្វលការងារនេះឲ្យគេក៏ដើម្បីតែលុយដែរ
«នេស!»ភីតធើដាក់លុយលើបាតដៃនាងទាំងម៉ួម៉ៅ
«តែប៉ុណ្ណឹង?!»កាលពីគេនិយាយជាមួយនាងលុយច្រើនជាងនេះទៅទៀតតែនេះស្អីបានតែប៉ុណ្ណឹង?
«ធ្វើការមិនទាន់ដឹងស្អីគេដេញចេញមកនៅទារលុយច្រើនជាងនេះទៀត?»
«មិនឲ្យមែនទេ? គួរតែប្រាប់ថេយ៉ុងនោះឬក៏អត់ថាអ្នកណាបញ្ចូនខ្ញុំទៅនោះ?»នាងយកដៃទ្រចង្កាគិតបន្តិច បើគេមិនឲ្យរឿងនេះដល់ត្រចៀកថេយ៉ុងមិនខានទេ
«ហាមនិយាយប្រាប់ថេយ៉ុងឲ្យសោះ!!»នាយដាក់លុយលើបាតដៃនាងបន្ថែមទៀតទាំងសម្លក់មុខនាងដូចចង់ស៊ីសាច់យ៉ាងចឹង
KAMU SEDANG MEMBACA
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romansaបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
