ភាគ៤៧:រអើមណាស់!!

1.7K 71 1
                                        

តុកៗ

សម្លេងគោះទ្វារបានបន្លឺឡើងដោយស្នាដៃស្រីល្អសាយដាជាអ្នកគោះ នាងដើរមកព្រមទាំងកាន់ទឹកដោះគោមួយកែវមកផងដែរ បំណងចង់យកឲ្យអ្នកខាងក្នុង មិនចម្លែកទេដែរនាងដឹងថាគេនៅបន្ទប់ធ្វើការព្រោះមើលតាមប្រលោះខាងក្រោមឃើញភ្លើងបើក ជាឱកាសនាងហើយតើ

«ចូលមក»នាយឆ្ងល់បន្តិច ថាយប់ហើយថេយ៉ុងមករកគេមានការអ្វីទៀតមែនទេ តែពេលបើកទ្វារហើយក៏ឃើញសាយដានាងដើរមកទាំងកាន់ទឹកដោះគោ

«ខ្ញុំយកទឹកដោះគោមកឲ្យលោកប្រុស»សាយដាដាក់ទឹកដោះគោនៅលើតុធ្វើការរបស់នាយឱនសឹងតែធ្លាក់ភ្នំទៅហើយតែជុងហ្គុកគេមិនចាប់អារម្មណ៍មើល គេកំពុងតែមើលការងារគេនេះទៅវិញទេ

«ចេញ!»នាយនិយាយតែមួយម៉ាត់តែប៉ុណ្ណោះ តែនាងមិនចេញ

«លោកប្រុសមិនស្ដាយទេហ្ហេស៎»នាងនិយាយព្រមទាំងដើរទៅជិតគេ

«ប្រាប់ថាឲ្យចេញ! ខ្ញុំមិនចង់សម្លាប់មនុស្ស!!»នាយនិយាតែប៉ុណ្ណឹងសង្ឃឹមថានាងនឹងយល់ហើយណា៎ ពេលដែរបានស្ដាប់ប្រយោគដ៏សែនពិរោះនេះមកសាយដាក៏ខ្លាចរអាទើបប្រញ៉ាប់ដើរចេញមកវិញទាំងមិនសុខចិត្ដ

«ចំណីដល់មាត់ហើយនៅមិនព្រមស៊ីទៀត!!!»សាយដាចេញមកក្រៅទាំងម៉ួម៉ៅខំធ្វើខ្លួនស្អាតៗទៅយកចិត្ដគេ ខំទៅយកទឹកដោះគោឲ្យគេហើយគេនៅមិនយកក្រសែរភ្នែកមើលនាងទៀត ចំជាគួរឲ្យខឹងមែន!

ថ្ងៃបន្ទាប់

«អាសក់ក្រហមនោះវាលែងមករញ៉េរញ៉ៃជាមួយថេយ៍ហើយឬនៅ?»មកដល់ក្រុមហ៊ុនគេហៅដេលមកសួរ ក្រែងលោវានៅមករញ៉េរញ៉ៃជាមួយប្រពន្ធគេទៀត ដឹងថាគេមានប្ដីហើយក៏រិតតែដឹងទៀតថាប្ដីគេមិនពេញចិត្ដដែរមករញ៉េរញ៉ៃនឹងប្រពន្ធ នៅតែផ្គើនទៀត

«តាំងពីថ្ងៃចូលពេទ្យនោះដូចជាលែងមករកហើយចៅហ្វាយ»

«នៅតាមមើលថេយ៉ុងបន្តទៀតយើងមិនទុកចិត្ដវាទេ»គឹនៅតែមិនទុកចិត្ដថាភីតធើនឹងឈប់មករកថេយ៉ុង

«បាទចៅហ្វាយ»

The white of love bakery

«អេហ៍ ថេយ៉ុង»

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now